ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧

លោក​វរៈសេនីយ៍ត្រី ឈាន ពិសិដ្ឋ រង​ការចោទប្រកាន់​ថា​បាន​បាញ់បោះ​ដោយ​ចេតនា ហើយ​រត់​ទៅ​ថៃ​បាត់​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ ៖ ប្រភព​ច្បាស់ការ​ធ្លាយ​ចេញ​ពី​សមត្ថកិច្ច​នគរ​បាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បានឲ្យដឹងថា លោក សេម មករា នាយផ្នែក​សេនាធិការ​នគរបាល​អន្តោប្រវេសន៍ ត្រូវបាន​លោក​វរសេនីយ៍ត្រី ឈាន ពិសិដ្ឋ បាញ់​ពីក្រោយ​1​គ្រាប់​សំណាងល្អ​បានត្រឹមតែ​ឆាក​ស្មារ រួចផុតជីវិត ពុំ​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​នៅឡើយ ។​

​ហេតុការណ៍​ផ្ទុះអាវុធ​ខាងលើ បាន​កើតឡើង កាលពី​ម៉ោង​ជិត​9 ព្រឹក​ថ្ងៃ​ទី​០៩ មេសា ២០១៧៧ នៅក្នុង​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត ក្នុង​ភូមិ​ក្បាលស្ពាន ០១ សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែត ។

​ថ្វី​ត្បិត​រឿងរ៉ាវ​ខាងលើ​ប្រភព​មិនទាន់​ដឹង​ដើមចម​ថា បណ្តាលមកពី​អ្វី តែ​បើ​តាម​លោក​វរសេនីយ៍ត្រី សេម មករា នាយផ្នែក​សេនាធិការ​នគរបាល​អន្តោប្រវេសន៍​ប៉ុស្តិ​ព្រំដែន​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត ប្រាប់​តាម​ទូរស័ព្ទ​ថា លោក​ត្រូវបាន​លោក​វរៈសេនីយ៍ត្រី ឈាន ពិសិដ្ឋ នាយរង​ប៉ុស្តិ​នគរបាល​អន្តោប្រវេសន៍​ប៉ុស្តិ​ព្រំដែន​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត​ទទួលបន្ទុក​បែបបទ​ចូល​ប្រទេស (Arrival) បាញ់​ពីក្រោយ ១ គ្រាប់​មែន កាលពី​ម៉ោង​ជាង 8 ព្រឹក​ថ្ងៃ​ទី ០៧ មេសា ២០១៧ នៅក្នុង​អង្គភាព ។ ប៉ុន្តែ​លោក​ថា សំណាង​ល្អ​គ្រាន់តែ​របួស​ឆាក​ស្មា​បន្តិច​តែប៉ុណ្ណោះ ។

​លោក​នាយ​ផ្នែក​សេនាធិការ​រូប​នេះ​ប្រាប់​ថា ដើមចម​នៃ​រឿង​គឺមាន​មន្ត្រីក្រោមឱវាទ​មាន​កំហុស​តិចតួច លោក​ហៅ​អប់រំ ដឹងអី លោក​ឈាន​ពិសិដ្ឋ ដើរ​មក​ពី​ក្រោយ​បាញ់​លោក​តែ​ម្តង ។ ទំនង​ជា​ខឹង​ថា​លោក​អប់រំ ប៉ះ​មនុស្ស​របស់​គេ ។ លោក សេម មករា ប្រាប់ថា លោក​នឹង​ដាក់​បណ្តឹង​ទៅ​ថ្នាក់ដឹកនាំ ដើម្បី ទាមទារ​រក​យុត្តិធម៌ ។

​ករណី​រង​ការចោទប្រកាន់​ខាងលើ​លោក​វរសេនីយ៍​ឈាន​ពិសិដ្ឋ​មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​បាន​ទេ​ដោយ​ទូរស័ព្ទ​របស់​លោក​ចុច​មិន​ចូល​ជាច្រើន​ដង ខណៈ​ប្រភព​ពី​សមត្ថកិច្ច​និយាយថា ក្រោយ​កើត​មាន​បញ្ហា ជនបង្ករ​រូបនេះ​បាន​ចេញពី​កម្ពុជា​ទៅ​ប្រទេស​ថៃ មិន​ទាន់​វិលត្រឡប់​នៅឡើយ​ទេ គិត​ត្រឹម​ព្រលប់​ថ្ងៃ​ដដែល​នេះ ។

​ជុំវិញ​បញ្ហា​ខាងលើ លោក​ឧត្តមសេនីយ៍ត្រី ស៊ឹម សំអាត នាយ​ប៉ុស្តិ​នគរបាល​អន្តោប្រវេសន៍​ព្រំដែន​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត​មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​បាន​ទេ​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ ។​

​គួរបញ្ជាក់​ថា លោក​វរសេនីយ៍ ឈាន ពិសិដ្ឋ នាយរង​ប៉ុស្តិ​នគរបាល​អន្តោប្រវេសន៍​រូបនេះ កន្លងមក​ធ្លាប់​បាន​សង្គម​ហ្វេ​សប៊ុក​រិៈគ​ន់​ឥត​សំចៃ​ថា លោក​ធ្វើ​ពុធ​ជា​សន្លប់ ក្នុង​ករណី​លោក​ចោទប្រកាន់​ប្រធាន​សមាគមន៍​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ហៅ​កាត់​ថា CEIRA គឺ​លោក ឌិន ពុទ្ធី បើករថយន្ត​បុក​បណ្តា​ល​ឲ្យ​សន្លប់​លើ​ស្ពាន​មិត្តភាព​កម្ពុជា​ថៃ នៃ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ខ្លង​លឹក ៕
​

 

IMg20170410b (3) IMg20170410b (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.