ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

​បូកសរុប​ការងារ​ត្រីមាស​ទី​១​និង​ទិសដៅ​អនុវត្ត​ឆ្នាំ​២០១៧ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កំពត ៖ នៅ​សាលប្រជុំ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត‌ កាលពី​ព្រឹក​ថ្ងៃទី​០៤ ខែ​មេសា ឆ្នាំ​២០១៧ បាន​ប្រជុំ​បូក​សរុប​ការងា​ត្រីមាស​ទី​១ និង​ទិសដៅ​អនុវត្ត​ឆ្នាំ​២០១៧ ក្រោម​វត្តមាន ឯកឧត្តម នាយ​ឧត្តមសេនីយ៍  ថោង‌ លីម អគ្គស្នងការ​រង តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ មេត្រី សាវឿន អគ្គស្នងការ​នគរបាល​ជាតិ អមដំណើរ​ដោយ​ថ្នាក់​ដឹកនាំ​សំខាន់ៗ និង​មន្ត្រី​ជាន់​ខ្ពស់​មក​ពី មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ​នានា លោក​ឧត្តមសេនីយ៍ទោ​ស្នងកា​រ​ខេត្ត លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កំពត​និង​មន្ត្រីនគរបាល​គ្រប់​បណ្តា​ក្រុង​-​ស្រុក​។​

​យោងតាម​របាយការណ៍​របស់​លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិទ្ធ ស្នងការ​នគរបាល​ខេត្ត​កំពត បានអោយដឹងថា រយៈកាល​កន្លងមកនេះ កំលាំង​បាន​ខិតខំ​យកចិត្តទុកដាក់​ស្រាវជ្រាវ​មុខសញ្ញា ក្រុម​ភេរ​វករ និង​បណ្តាញ​អង្គការ​ភេរវកម្ម ដែល​មាន​ការចាត់តាំង ពិសេស​អនុវត្ត​តាម​សេចក្តីណែនាំ​លេខ ០០៦ ស​ណន ចុះ​ថ្ងៃ​ទី​២៣​ខែ​កុម្ភៈ ឆ្នាំ​២០១៧​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ស្តី​ពី​វិធានការ​ទប់ស្កាត់​សកម្មភាព​ភេរវកម្ម ។ ជម្រុញ​ការគ្រប់គ្រង​និង​ក្តាប់​អំពី​ផែនការ​របស់​ជនខិលខូច ដើម្បី​រក្សា​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ និង​បន្ត​ស្រាវជ្រាវ​មុខសញ្ញា និង​សកម្មភាព​ផ្សេងៗ​ដែល​ធ្វើអោយ​ប៉ះពាល់​ដល់​ផ្នែក​សន្តិសុខ​សង្គម‌ ដោយ​ប្រើប្រាស់​កំលាំង​មូលដ្ឋាន​សំងាត់ ។ ជម្រុញ​ការគោរព​វិន័យ​របស់​កងកំលាំង​និង​បន្ត​ការអប់រំ​បណ្តុះបណ្តាល ពង្រឹងពង្រីក​សមត្ថភាព​ជំនាញ​របស់​កងកំលាំង​សន្តិសុខ ដើម្បី​បង្កើន​សកម្មភាព​ការងារ ។ បង្កើន​ការ​សាមគ្គីភាព​ឯកភាព​ផ្ទៃក្នុង​ពង្រីក​ការសហការ​ទំនាក់ទំនង​ល្អ ជាមួយ​បណ្តា​អង្គភាព​ពាក់ព័ន្ធ​នានា ពិសេស​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ ។ មាន​វិធានការ​លម្អិត ដោយ​សហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​ប្រមូល​ទិន្នន័យ​គ្រប់គ្រង​ជនបរទេស អន្តោប្រវេសន៍ មិនមែន​អន្តោប្រវេសន៍ និង​ជនបរទេស​ដែល​ស្នាក់នៅ​តាម​សណ្ឋាគារ ផ្ទះសំណាក់​ទូទាំង​ខេត្ត សំដៅ​ធ្វើអោយ​ការគ្រប់គ្រង​វត្តមាន​ជន​បរទេស​អោយ​បាន​សុ​ក្រឹត្យ និង​មាន​ប្រសិទ្ធភាព ។ បង្កើន​ការគ្រប់គ្រង​មុខសញ្ញា​បង្កា​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ ដោយ​តម្លើង​បញ្ជី​មុខសញ្ញា​តាម​ប៉ុស្តិ៍ ក្រុង ស្រុក ពិសេស​មុខសញ្ញា​ដែល​ដោះលែង​ពី​ពន្ធនាគារ និង​កសាង​កំលាំង​មហាជន​ដើម្បី​ស្រាវជ្រាវ​មុខសញ្ញា​ដែល​សេសសល់ ។ កសាង​ប្រព័ន្ធ​ទទួល​និង​ឆ្លើយតប​ព័ត៌មាន សន្តិសុខ សណ្តាប់ធ្នាប់ ទាន់​ហេតុការណ៍​សម្រាប់​ទំនាក់​ទំនង និង​បញ្ចូន​រូបភាព​ពី​មូលដ្ឋានរ​ហូ​តដល់​ថ្នាក់​ខេត្ត​អោយ​មាន​ប្រសិទ្ធភាព និង​ចូលរួម​ជាមួយ​មហាជន​ក្នុង​ចលនា​រក្សា​សន្តិសុខ សុវត្ថិភាព​និង​សណ្តាប់ធ្នាប់​សង្គម​បាន​ល្អប្រសើរ លុបបំបាត់​ល្បែងស៊ីសង​គ្រប់​ប្រភេទ ពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​អោយបាន​ខ្ជាប់ខ្ជួន ពង្រឹង​កំលាំង​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​នៅ​តាម​បណ្តា​គោលដៅ​ស្ថាបន​នានា ដើម្បី​ធានា​សុវត្ថិភាព​ជូន​ថ្នាក់ដឹកនាំ​បាន​ល្អប្រសើរ​។​

​ខណៈនោះ​ដែរ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ថោង‌ លីម បាន​បញ្ជាក់​ដោយ​វាយតម្លៃថា ក្នុង​ត្រីមាស​ទី​១​ន‌េះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត ពិត​ជា​សម្រេច​ភារកិច្ច​បាន​ជោគជ័យ និង​មាន​ស្នាដៃ​ល្អ​គួរអោយកត់សំគាល់ ។ ជាងនេះទៅទៀត អី្វ​ដែល​កត់សម្គាល់ គឺ​កំលាំង​នគរបាល​របស់​ស្នងការ​ខេត្ត​កំពត មាន​សមត្ថភាព​ខ្ពស់ ក្នុង​ការបង្កា​ទប់ស្កាត់​រាល់​បទល្មើស​ទា​ន់​ពេលវេលា ដោយ​ពេល​នេះ លោក​សូម​ឯកភាព​រាល់​របាយការណ៍​ទាំងស្រុង ។ ឯកឧត្តម បាន​លើកឡើង​ផង​ដែរ​ថា ក្នុង​ត្រីមាស​បន្ត​សង្ឃឹមថា កងកំលាំង​នគរបាលជាតិ និង​ខិតខំ​បំពេញ​ភារកិច្ច​អោយ​កាន់តែ​ល្អប្រសើរ​ថែម​ទៀត ព្រោះ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ  សង្កាត់​ក៏​ឈាន​ជិត​មក​ដល់​ហើយៗ ក្នុងនាម​ជា​សមត្ថកិច្ច​គឺ​មាន​តួនាទី​ចាំបាច់​រក្សា​សន្តិសុខ​និង​សុវត្ថិភាព​ក្នុងពេលនោះ​។​

​ក្នុង​ពេល​ដដែល​នោះ គណៈអធិបតី​ក៏​បាន​បំពាក់​ឋានន្ត​រស​កិ្ត​និង​សម្រួល​ភារកិច្ច​តម្លើង​តួនាទី​ដល់​មន្ត្រីនគរបាល​ជាន់ខ្ពស់​ផង​ដែរ ៕
​ណា​រិទ្ធ​

 

IMG20170408c1 (1) IMG20170408c1 (2) IMG20170408c1 (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.