ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧

សន្និបាត​បូក​សរុប​សមិទ្ធផល​ការងារ​របស់​ក្រុម​ប្រឹក្សាឃុំ​-សង្កាត់​អាណតិ្តទី៣ (២០១២-២០១៧) របស់​ខេត្ត​កែប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ នៅព្រឹកថ្ងៃទី០៦ ខែមេសា‌‌‌‌‌ ឆ្នាំ២០១៧នេះ នៅសាលប្រជុំធំ នៃសាលាខេត្តកែប‌‌‌‌ បានធ្វើសន្និបាត បូកសរុប​សមិទ្ធផល ការងារ​របស់​ក្រុមប្រឹក្សាឃុំ  សង្កាត់​អាណតិ្តទី៣(២០១២-២០២៧)ក្រោមវត្តមាន​ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែន‌ សត្ថា អភិបាល​នៃគណៈអភិបាល​ខេត្តកែប ឯកឧត្តម សំ សារូប ប្រធានក្រុមប្រឹក្សាខេត្ត‌‌ ហែរហម​ដោយ‌អស់​លោកជា​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ព្រមទាំង​ថ្នាក់ដឹកនាំ​នៃមន្ទីរស្ថាប័ន​ទូទាំងខេត្ត‌ មេឃុំ‌ ចៅសង្កាត់ និងមន្ត្រីជាន់ខ្ពស់ របស់កងកំលាំង​ប្រដាប់អាវុធ​គ្រប់អង្គភាពផងដែរ។

ក្នុងខណៈនោះ លោកមេឃុំ ក៏ដូចជាចៅសង្កាត់ នៃតំបន់និមួយៗ​របស់ខេត្តកែប ក៏បានរាយការណ៍ និងធ្វើបទ​បង្ហាញ ស្តីពីសកម្មភាព​ ព្រមជាមួយ​នឹង​សមិទ្ធផលសំខាន់ៗ​នានា​ក្នុងរយៈកាល ៥ ឆ្នាំ កន្លងមក​ផងដែរ។

ថ្លែងក្នុងពិធីបូក​សរុប​សមិទ្ធផល​នេះ ឯកឧត្តម កែន សត្ថា បានគូសបញ្ជាក់ថា តាមរយៈ នៃការធ្វើ​បទបង្ហាញ​ដោយ​លោក​មេឃុំ ចៅសង្កាត់ អំពីសមិទ្ធផល​សំខាន់ៗដែល​ក្រុម​ប្រឹក្សាឃុំ សង្កាត់អាណតិ្តទី៣ សម្រេច​បាន​កន្លងមក សូមកោត​សរសើរ និងវាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​សម្រេច​បាន​ទាំងនេះ ហើយវា​ពិតជា​បានឆ្លើយ​តប​ទៅ​នឹង​បញ្ហា និង​តម្រូវការ​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​យ៉ាង​ពិតប្រាកដ ។

រាល់សមិទ្ធ​ផល​សំខាន់ៗ ដែល​ក្រុម​ប្រឹក្សាឃុំ សង្កាត់​អាណតិ្តទី៣​សម្រេច​បាន​ទាំងនេះ គឺបាន​កើត​ឡើង​ដោយ​មានការ​ចូលរួម​ចំណែក​យ៉ាង​សកម្មពី​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ មន្ទីរ អង្គភាព អង្គការ NGOs សហគមន៍ ពិសេស​ប្រជាពលរដ្ឋ ដែលជា​ម្ចាស់​មូល​ដ្ឋាន​ផ្ទាល់ ។ ជាមួយនេះ យោងតាម​ច្បាប់ស្តីពី​ការគ្រប់គ្រង​រដ្ឋបាលឃុំ សង្កាត់ ក្នុងការ​អនុវត្តតួនាទី បម្រើកិច្ចការ​មូលដ្ឋាន រដ្ឋបាលឃុំ សង្កាត់បាន​យកចិត្តទុក​ដាក់​ខ្ពស់​ក្នុងការ​អនុវត្ត​គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដោយធានា​បាននូវ​សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ​បានល្អប្រសើរ និងធានាស្ថិរភាព​ដល់ប្រជាពលរដ្ឋ​គ្រប់តំបន់‌‌ ។ លើកិច្ចការ​អភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គមកិច្ច‌ និងការលើ​កម្ពស់អប់រំ​សុខភាព និងជីវភាព​រស់នៅ​របស់ប្រជាពលរដ្ឋ រដ្ឋបាលឃុំ សង្កាត់‌បានកសាងគម្រោង ជាច្រើនដូចជា ផ្លូវលំ‌ ស្ពាន លូ ទ្វារទឹក ប្រឡាយ អណ្តូងទឹក រួមជាមួយ​នឹងការបណ្តុះ​បណ្តាល​ជំនាញផ្សេងៗ‌ ការបង្កើត​មតេយ្យសហគមន៍ ការការពារ​ថែរក្សាបរិស្ថាន ធនធានធម្មជាតិ វប្បធម៌ ពិសេស ការដោះស្រាយ​ទាន់ពេល​វេលា ជូន​ប្រជាពលរដ្ឋ​ ដែលជួប​គ្រោះ​មហន្តរាយផ្សេងៗ នៅក្នុងមូលដ្ឋាន ។ល។ ដែល​ធ្វើឱ្យជីវភាព និងសុខមាល​ភាព របស់ប្រជាពលរដ្ឋ​មានភាពប្រសើរ​ជាង​មុន និងបាន​កាត់បន្ថយ នូវការធ្វើ​ចំណាក​ស្រុកដោយ​ខុសច្បាប់‌ ឆ្លើយតប​ទៅនឹងផែន​ការ​អភិវឌ្ឍន៍រយៈពេល៥ (២០១២-២០១៧) របស់រដ្ឋបាលឃុំ សង្កាត់ ដែលបាន​ដាក់ចេញ​​ប្រកប​ដោយ​បរិយាប័ន្ន និងសមធម៌​សង្គម ។ ក្នុងតួនាទីជា​ភ្នាក់ងារតំណាងរដ្ឋ ‌រដ្ឋបាលឃុំ សង្កាត់ បានអនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់ទៅតាមច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាសនិងលិខិតបទដ្ឋានពាក់ព័ន្ធនានា ។

‌ជាមួយនេះដែរ អង្គសន្និបាត ក៏បានពិភាក្សា​និងរកដំណោះស្រាយ​ទៅលើ​បញ្ហាប្រឈម ដែលកើត​មានឡើង​ក្នុងអាណតិ្តទី៣ របស់ក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីជាបទពិសោធន៍ និងគន្លឹះ សម្រាប់ជា​ត្រីវិស័យ​យកទៅអនុវត្ត​នៅអាណតិ្តទី៤​បន្តទៀត។

បន្ទាប់ពីបិទសន្និបាត បូកសរុប​សមិទ្ធផលការងារ ឯកឧត្តម អភិបាលខេត្តកែប ក៏បាន​ប្រគល់ប័ណ្ណ​សរសើរ​ជូន​ដល់​លោកមេឃុំ ‌ចៅសង្កាត់ និងមន្ត្រី​ដែលអនុវត្តន៍ការងារ​បានល្អ​ប្រសើរផងដែរ ៕
ណារិទ្ធ

 

kep1-(3) kep1-(2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.