ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧

ប្រជុំបូកសរុប​ការងារ​ត្រីមាស​ទី​០១ និង​ផ្សព្វផ្សាយ​ទិសដៅ​ឆ្នាំ​២០១៧ នៅស្នងការនគរបាល​ខេត្ត​ប៉ៃ​លិន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នា​ថ្ងៃ​ទី​០៦ ខែ​មេសា ឆ្នាំ​២០១៧ នៅក្នុង​សាលប្រជុំ​ធំ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន បាន​ប្រារព្ធ​កម្មវិធី​កិច្ចប្រជុំ បូកសរុប​ការងារ​ត្រីមាស​ទី​០១ និង​ផ្សព្វផ្សាយ​ទិសដៅ​ឆ្នាំ​២០១៧ របស់​ក្រសួង​មហាផ្ទៃ និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរ​សក្កិ ជូន​មន្ត្រីនគរបាល​ជាតិ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ក្រោម​អធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ឹម យ៉ាន អគ្គស្នងការ​រង​នគរបាលជាតិ ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ឯកឧត្តម អៀង វុ​ធ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន និង​សមាជិក សមាជិកា ចូលរួម​សរុប​ចំនួន ១៥០​នាក់ (​ស្រី​ចំនួន ០៩​នាក់​) ។

​ការប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង មាន​ចំនួន ០៩​នាក់ និង​បំពាក់​ឋានន្តរសក្តិ​ចំនួន ៦៣​នាក់ មាន​ដូចខាងក្រោម​:
– ថ្នាក់​វរសេនីយ៍ឯក : ០១​នាក់​
– ថ្នាក់​វរសេនីយ៍ទោ : ០៦​នាក់​
– ថ្នាក់​វរសេនីយ៍ត្រី : ០២​នាក់​
– ថ្នាក់​អនុសេនីយ៍ឯក : ០៨​នាក់​
– អនុសេនីយ៍ទោ : ២៦​នាក់​
– អនុសេនីយ៍ត្រី​. :  ០៦​នាក់​
– ព្រិន្ទបាលឯក​: ១៣​នាក់​
– ព្រឹន្ទបាលទោ : ០១​នាក់​

​ក្នុង​ឱកាស​នេះ​ដែរ ឯកឧត្តម អភិបាលរង​ខេត្ត​ប៉ៃលិន បាន​មានមតិ និង​ប្រសាសន៍​មួយចំនួន​ដូចជា ត្រូវ​ពង្រឹង និង​រក្សា​អោយបាន​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​, កងកម្លាំង​នគរបាល​ត្រូវ​អនុវត្តន៍​តួនាទី ភារៈកិច្ច​អោយបាន​ល្អ និង​ចេះ​សាមគ្គី​គ្នា និង​ថ្នាក់ដឹកនាំ​ត្រូវ​យកចិត្តទុកដាក់​ដល់​មន្ត្រីក្រោមឱវាទ ក្នុង​កិច្ចការ​ការអប់រំ​រៀនសូត្រ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ពង្រឹងសមត្ថភាព​បន្ថែម ។​

​ជា​ចុងក្រោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការ​រង​នគរបាលជាតិ បាន​មានមតិ​និង​ប្រសាសន៍​ណែនាំ​មួយ​ចំនួន​ដូចខាងក្រោម​:
– ឯកភាព​ទៅ​នឹង​របាយការណ៍​ដែល​បាន​ដាក់ជូន​
– ត្រូវ​ពង្រឹង និង​អនុវត្តន៍​អោយបាន​នូវ​កិច្ចការពារ​សន្តិសុខ សុវត្ថិភាព កំឡុងពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត និង​ពេល​បោះឆ្នោត នាពេល​ខាងមុខ​នេះ​អោយបាន​ល្អ​
– ត្រូវ​អនុវត្តន៍ និង​ទប់ស្កាត់​អោយបាន​នូវ​យុទ្ធសាស្ត្រ​ទាំង ០៥ ដែល​រដ្ឋាភិបាល​ដាក់ជូន​
– ត្រូវ​រួម​គ្នា​ពង្រឹង និង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​អោយ​អោយបាន​ល្អ​គ្រប់ពេលវេលា​
– រួម​គ្នា​ទប់ស្កាត់​បទល្មើស​ឧក្រិដ្ឋ និង​បំបាត់​កង់​ត្រូល​ជជុះ​
– ពង្រឹង​សន្តិសុខ​តាម​បណ្តោយ​ព្រំដែន​
– កងកម្លាំង​នគរបាល​ទាំងអស់​ត្រូវ​អនុវត្តន៍​តួនាទី ភារៈកិច្ច​អោយបាន​ល្អ និង​ចេះ​សាមគ្គីភាព​គ្នា​ផ្ទៃក្នុង និង​រវាង​អាជ្ញាធរ​មូលដ្ឋាន​ដែល​ពាក់ព័ន្ធ​
– កងកម្លាំង​ត្រូវ​ចេះ​ពង្រីក​សមត្ថភាព ចំណេះដឹង​របស់​ខ្លួន​អោយបាន​ច្រើន ៕
​ដោយ លោក ហុក វិបុល ឡាយ​ហ្វេ​សប៊ុក​

 

IMg20170407c1 (1) IMg20170407c2 (1) IMg20170407c2 (3) IMg20170407c2 (2) IMg20170407c1 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.