ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត

​សិក្ខាសាលា​បណ្តុះបណ្តាល​ស្តីពី​នីតិវិធី​និង​យន្តការ​ផ្តល់​សេវា​សាធារណៈ​លើ​វិស័យ​ដីធ្លី​និង​សំណង់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ នៅ​សាលប្រជុំ​ធំ​នៃ​សាលាខេត្ត​កែប ព្រឹក​ថ្ងៃ​ទី​០៣​ខែ​មេសា ឆ្នាំ​២០១៧​នេះ បាន​បើក​សិក្ខាសាលា​បណ្តុះបណ្តាល​ស្តីពី​នីតិវិធី​និង​យន្តការ​ផ្តល់​សេវា​សាធារណៈ លើ​វិស័យ​ដីធ្លី និង​សំណង់​តាមរយៈ​យន្តការ​ច្រកចេញ​-​តែមួយ ក្រោម​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក ឆាន់ សាផាន រដ្ឋលេខាធិការ​ក្រសួង​ដែនដី​នគរូបនីយកម្ម​និង​សំណង់​។​

​តាមរយៈ​សិក្ខាសាលា​នេះ ជំហាន​ដំបូង​គឺ​តម្រូវ​ណែនាំ​ឲ្យដឹង នូវ​សារៈសំខាន់ និង​ការរួមចំណែក​យ៉ាងសកម្ម ក្នុង​ការអនុវត្ត​កម្មវិធី​កំណែទម្រង់រ បស់​រាជរដ្ឋាភិបាល​នីតិកាល​ទី ៥ នៃ​រដ្ឋសភា សំដៅ​លើកកម្ពស់​អភិបាលកិច្ច​ល្អ ធានាបាន​នូវ​ស្ថិរភាព​នយោបាយ​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម រក្សា​កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និង​សមធម៌​សង្គម ។​

​ដោយ​សង្ឃឹម​ជឿជាក់ថា ក្នុង​បទ​បង្ហាញ​របស់​មន្ត្រី​ជំនាញ​នៃ​តំណាង​នាយកដ្ឋាន​និមួយៗ នឹង​បញ្ជាក់​ច្បាស់​អំពី​នីតិវិធី​និង​យុទ្ធសាស្ត្រ​ថ្មីៗ ដែល​កំពុង​អនុវត្ត​ក្នុង​ប្រទេស​ជឿនលឿន នានា​នៅលើ​ពិភពលោក​ផង​និង​យន្តការ​សក្តិ​សិទ្ធ​ក្នុង​ការផ្តល់​សេវា​សាធារណៈ​របស់​ក្រសួង ដន​ស  ផងដែរ រួមមាន​៖ ការ​បង្ខិត​សេវា​ឲ្យ​កាន់តែ​ជិត​ប្រជាពលរដ្ឋ ការកាត់បន្ថយ​រយៈពេល​ផ្តល់​សេវា​ឲ្យ​កាន់តែ​ខ្លី និង​ការគ្រប់គ្រង​ផ្តល់​សេវា​សាធារណៈ​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ជាដើម ។​

​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​ពិតជា​បាន​ពង្រឹង​ការងារ​គ្រប់គ្រង មន្ត្រី និង​វិធានការ​អនុវត្ត សហលក្ខន្តិកៈ មន្ត្រីរាជការ​របស់​រា​ជ​រដ្ឋាភិបាល​និង​វិធានការ​ពង្រឹង​និង​អភិវឌ្ឍន៍​ស្ថាប័ន តាមរយៈ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ការលើកទឹកចិត្ត​មន្ត្រីរាជការ ឲ្យខិត​ខំ​បំពេញ​ការងារ​និង​ការពង្រឹង​អនុវត្ត​ច្បាប់​ក៏​ដូច​ជា​បទបញ្ជា ពិសេស ជម្រុញ​ការអនុវត្ត​វិធានការ​ត្រួតពិនិត្យ​យន្តការ​នៃ​ការផ្តល់សេវា​សាធារណៈ ដើម្បី​ធានា​ឆ្លើយតប​ទាន់​ពេលវេលា នូវ​រាល់​សំណូមពរ​របស់​ប្រជាពលរដ្ឋ ស្របតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ ប្រមុខ​រាជរដ្ឋាភិបាល គឺ​ធ្វើឲ្យបាន ធ្វើឲ្យ​លឿន ធ្វើឲ្យ​មាន​តម្លាភាព ៕
​ណា​រិទ្ធ

 

IMG20170403c1 (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.