ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

​សមត្ថកិច្ច​ចំរុះ​បាន​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​ជីក​យក​រ៉ែ​មាស​របស់​ក្រុមហ៊ុន​ចិន​នៅ​ចំណុច​ភ្នំ​ខ្លែង​ដែល​កំពុង​ជីក​យក​រ៉ែ​មាស​យ៉ាង​អាណាធិបតេយ្យ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០១៧​នេះ លោក​អនុសេនីយ៍ទោ ឌូ បូរ៉ា នាយការិយាល័យ​ផែនការ នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បាន​ដឹកនាំ​កម្លាំង​ចំនួន​២​នាក់​សហការ​ជាមួយ​កម្លាំង​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​បន្ទាយមានជ័យ ដឹកនាំ​ដោយ​លោក សុ​ត វឌ្ឍនា ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល ខេត្ត​បន្ទាយមានជ័យ ដោយ​មាន​ការចូលរួម លោក យឹម សំណាង អភិបាលស្រុក​ភ្នំស្រុក និង​ជនជាតិ​ចិន​មើល​ការដ្ឋាន​ជីក​រ៉ែ​មាស​ចំនួន​២​នាក់​តំណាងអោយ​ក្រុមហ៊ុនហ្វាយ​ថៃ​ហ្គ័​រ​បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​របស់​ក្រុមហ៊ុនហ្វាយ​ថៃ​ហ្គ័​រ​ដែល​មាន​អាជ្ញាប័ណ្ណ​ស្រាវជ្រាវ​រក​រ៉ែ​មាស​នៅ​ក្នុង​ភូមិសាស្ត្រ​ភ្នំ​កូនខ្លែង ស្ថិតក្នុង​ភូមិ​ធ្មេញត្រី ឃុំ​ប៉ោយចារ​ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ ។​

​លោក សុ​ត វឌ្ឍនា ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​បាន​និយាយប្រាប់​អ្នកយក​ព័ត៌មាន​ឲ្យដឹងថា​ក្រុមហ៊ុនហ្វាយ​ថៃ​ហ្គ័​រកំ​ពង់ធ្វើការ​ស្រាវជ្រាវ​រុករក​រ៉ែ​មាស​នៅ​ភ្នំ​ខ្លែង​យ៉ាង​គគ្រឹក​គ្រេង​គឺ​ក្រុមហ៊ុន​បាន​ធ្វើ​ការឃួងរក​រ៉ែចំនួន​៥​រណ្តៅ និង​២​រណ្តៅ​ទៀត​កំពង់​ជីក ។​

​លោក សុ​ត វឌ្ឍនា​បាន​បញ្ជាក់​ឲ្យដឹង​ទៀត​ថា រណ្តៅ​នីមួយៗ​មាន​ជំរៅ​ដល់​ទៅ​៣០​ម៉ែត្រ រណ្តៅ​ខ្លះ​មាន​ជម្រៅ​ដល់​ទៅ​១៨០​ម៉ែត្រ​ឯណោះ និង​មុខកាត់​ប្រវែង​៣០​ម៉ែត្រ ការរុករក​រ៉ែ​មាស​របស់​ក្រុម​ហ្វាយ​ថៃ​ហ្គ័​រ​ពុំទាន់​ស្រាវជ្រាវ​រកឃើញ​រ៉ែ​មាស​អ្វី ដែល​គួរឲ្យកត់សំគាល់​នោះឡើយ ។​

​ប្រជាពលរដ្ឋ​នៅ​ម្តុំ​ភ្នំ​ខ្លែង​នោះ មាន​ការសោកស្តាយ​យ៉ាងខ្លាំង​ដោយ​មើលឃើញ​ទង្វើ​របស់​ក្រុម​ហ៊ុម​មក​ជីក​យក​រ៉ែ​មាស​ដែល​ជា​កេរដំណែល​របស់​ដូនតា​បន្សល់​ទុក​ឲ្យ​រាប់រយ​ឆ្នាំ​មកហើយ​ហើយ​នៅក្នុង​តំបន់​នោះ​ក្រោយ​ពី​ក្រុមហ៊ុនហ្វាយ​ថៃ​ហ្គ័​រ​ជីក​យក​រ៉ែ​អស់ចិត្ត​ហើយ​ដី​នៅ​ម្តុំ​នោះ​ចោល​ទទេ​ព្រោះ​មិន​អាច​ធ្វើ​អ្វី​ទៀត​ឡើយ​បាន​ដោយសារ​តែ​វ​ណ្តៅ​ជីក​យក​មាស​នោះ​មាន​ទំហំ​ធំៗ​ពេក ៕

 

IMG-20170401-WA0074 IMG-20170401-WA0070

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.