ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

គណ​:​បញ្ជាការ​ឯកភាព​ខេត្ត​បាន​បើក​កិច្ចប្រជុំ​ស្តីពី​ការរៀបចំ​បុណ្យចូលឆ្នាំ​ប្រណី​ជាតិ​ខាងមុខនេះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ ៖ ឯកឧត្តម សួន បវរ អភិបាល​ខេត្ត​បន្ទាយមានជ័យ និង​ជា​ប្រធាន​គណ​:​បញ្ជាការ​ឯកភាព​ខេត្ត​បន្ទាយមានជ័យ​បាន​បើក​កិច្ចប្រជុំ នៅ​ល្ងាច​ថ្ងៃទី​៣០​ខែ​មិនា​ឆ្នាំ​២០១៧​នេះ​នៅ​សាលប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យ​
​ស្តី​ការរៀបចំ​បុណ្យចូលឆ្នាំ​ថ្មី​ប្រណី​ជាតិ​ខាងមុខនេះ​។​

​ថ្លែង​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​នោះ​ឯកឧត្តម សួន បវរ បាន​មានប្រសាសន៍ថា​បុណ្យ​ចូល​ឆ្មាំ​ខ្មែ​គឺជា​បុណ្យ​មួយ​ធំ​ជាងគេ​ក្នុងចំណោម​បុណ្យ​ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​នេះ​ថ្មី​ចូល​នៅ​ថ្ងៃទី​១៤​ខែ​មេសា​ឆ្នាំ​២០១៧​វេលា​ម៉ោង​៣​និង​១២​នាទី​រំលង​អាធា​ត្រ​ជិត​ភ្លើង ។​

​ឯកឧត្តម សួ​ម បវរ បាន​បញ្ជាក់ទៀតថា គ្រប់​មន្ទីរ អង្គភាព  ទី​វត្ត​អារាម សាលារៀន រោងចក្រ សហគ្រាស និង​គ្រប់​គេហដ្ឋាន ត្រូវ​រៀបចំ​សំអាត តុបតែង​លំអរ រំលេច​ទៅ​ដោយ​បដា ពាក្យស្លោក ទង់ជាតិ ទង់​ជ្វាលា និង​រៀបចំ​ជា​គ្រឿង​សក្ការៈបូជា មាន​ផ្កា​ភ្ញី ទៀនធូប ជា​ដើម​ដើម្បី​ថ្វាយ​រតនៈត្រ័យ​មាន​នំចំណី ផ្លែឈើ​ជា​ដើម​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​នេះ​ដែរ​មាន​រយៈពេល​៣​ថ្ងៃ​ពេញ ។​

​ឯកឧត្តម សួន បវរ បាន​បញ្ជាក់ទៀតថា​ស្នងការ​នគរបាល​ខេត្ត អង្គភាព​អាវុធហត្ថ យោធា​ឈរជើង ក្នុង​ខេត្ត​បន្ទាយមានជ័យ​ត្រូវមាន​ផែនការ​ជាក់ស្តែង​និង​សហការ​គ្នា​ការពារ សន្តិសុខ​របៀបរាបរយ សណ្តាប់ធ្នាប់​សង្គម  ដើម្បី​បង្ក​ភាពសប្បាយ​រីករាយ​និង​ធានា​សុ​វត្តិភាព ជូន​ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​មុន និង​ក្រោយ​ប្រារព្វ​ពិធី​បុណ្យ​ប្រពៃណី​ចូល​ឆ្នាំ​របស់​ជាតិ​នេះ​ឲ្យបាន​សុខសាន្ត​។​

​លោក សួន បវរ បាន​បញ្ជាក់ទៀតថា ក្នុង​រយៈពេល​ចូលឆ្នាំ​៣​ថ្ងៃ​នោះ​មាន​ល្បែង​ប្រជាប្រិយ​លេង​កំសាន្ត​ដូចជា ល្បែង​ទាញព្រត្រ័​ទាត់សី ល្បែង​លាក់កន្សែង រាំវង់ កំសាន្ត​នៅ​តាម​ទី​វត្ត​អារាម​នានា​ហើយ​ឆ្នាំ​នេះ លោក​អភិបាលខេត្ត​បាន​រៀបចំ​ពិធី​មហាសង្ក្រាន្ត​យ៉ាង​ធំ​នៅ​ខាងកើត​វេទិការ​ខេត្ត ក្នុងនោះ​មាន​រាំ​កំសាន្ត​នៅពេល​យប់​គ្រប់​៣​រាត្រី​ទៀតផង ។​

​ក្នុងនោះ ឯកឧត្តម សួន បវរ បានធ្វើការ​ហាមប្រាម​រាល់​ល្បែង​ទាំងឡាយណា​ដែល​នាំឲ្យ​ខាតបង់​អន្តរាយ​ទ្រព្យសម្បត្តិ និង​នាំឲ្យ​មាន​គ្រោះថ្នាក់ ប៉ះពាល់​ដល់​កិត្តិយស ផ្ទុយ​ពី​ប្រពៃណី​ថ្លៃថ្នូរ​របស់​ជាតិ ដូចជា​ការប្រើ​អំពើហឹង្សា​បណ្តាល មក​ពី​ការ​រាំ​កំសាន្ត​ជាន់ជើងគ្នា ច្រណែន​ឈ្នាន​នី​ស ការលេង​ល្បែងស៊ីសង ល្បែងផ្នាល់​ផ្សេងៗ ល្បែង​ជះ​ទឹក  គប់​ស្បោង​ទឹក លាប​ធ្យូង ប៉ាត​ម្សៅ ដល់​អ្នកធ្វើដំណើរ​តាមផ្លូវ ត្រូវ​ហាម​ដាច់ខាត ។ ម្យ៉ាងវិញទៀត​ត្រូវ​លើក​កំពស់ ស្មារតី​ប្រុងប្រយ័ត្ន​ក្នុងការ​ដុត​ទៀន​ធូប ភ្លើងចង្ក្រាន ឬ​ប្រើប្រាស់​គ្រឿង​ឆេះ​ផ្សេងៗ​ដែល​នាំឲ្យ​មាន​អគ្គីស​ភ័យ និង​ត្រូវ​ទប់ស្កាត់ ការដុត​ផាវ គ្រឿង​ផ្ទុះ គ្រាប់រំសេវ​ដែល​នាំឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​និង​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សង្គម​ទៀតផង​៕
​ចាន់ ដា​រ៉ា​

 

IMG-20170331-WA0020 IMG-20170331-WA0017

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.