ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

ទឹកស្អុយ​ដំឡូង​មី​ហូរ​ចេញពី​ស្តង់​មួយកន្លែង បំពុល​បរិស្ថាន​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ក្នុង​សង្កាត់​អូរ​តា​វ៉ៅ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ជោគជាំ​ស្ទើរ​រាល់ថ្ងៃ អស់​រយៈពេល​ជាង​១​សប្តាហ៍  រហូតមកដល់​ពេលនេះ ទឹកស្អុយ​សារធាតុពុល​ដំឡូង​មី បាន​ហូរ​ចេញពី​ស្តង់​មួយកន្លែង ដែលមាន យីហោ ”​ក្រុមហ៊ុន​ខ្មែរ​វិនិយោគ​កសិកម្ម​” ស្ថិតនៅ​ភូមិ​កូន​ខ្លុង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន បាន​ធ្វើឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ រួម​ទាំង​ប៉ះពាល់​ដល់​វិហារ​អ៊ិស្លាម​១​កន្លែង​ផងដែរ ។​

​បញ្ហា​ក្លិនស្អុយ​នេះ ធ្វើឱ្យ​មនុ ស្ស​ក្មេង​ចាស់ ប្រុស​ស្រី មាន​អាការ​ឈឺក្បាល វិលមុខ និង​ខ្លះទៀត កើត​ជម្ងឺ​ផ្តាសាយ រ​លា ក​បំពង់ក មើល​មិន​ជា​សះស្បើយ​នោះឡើយ ។ តែ​គេ​មិន​ធ្លាប់​ឃើញ​មាន​អាជ្ញាធរ ឬ​មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​ណា​ម្នាក់ ចុះ​ទៅ​ត្រួតពិនិត្យ រៀបចំ​ដោះស្រាយ​ជូន​ពួកគាត់​នោះទេ ដោយ​ចេះ​តែ​បណ្តែតបណ្តោយ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ធ្វើឱ្យ​ប៉ះពាល់​កាន់តែ​ធ្ងន់ធ្ងរ រហូតដល់​អ្នក​ខ្លះ ស្នាក់នៅ​ក្នុង​ផ្ទះ​ជួបជុំ​គ្រួសារ​លែង​សុខសាន្ត​បន្តទៀត ។

​ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់ ឈ្មោះ  មហា​ម៉ាត់ អាយុ​៥៤​ឆ្នាំ ជា​ខ្មែរ​អ៊ិស្លាម ដែល​កំពុ ង​ស្នាក់នៅ​ថែទាំ​ព្រះវិហារ ក្បែរ​ស្តង់​ដំឡូង​មី​ខាងលើ បាន​រៀបរាប់​ឱ្យដឹងថា បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា អស់​រយៈពេល​ជាង​១​អាទិត្យ​នេះ ធ្វើ​ឱ្យ​សមាជិក​ព្រះវិហារ ខ្មែរ​អ៊ិស្លាម មាន​ការលំបាក​ក្នុង​ការចូលរួម​ថ្វាយបង្គំ​ព្រះ ។ លោក​បន្ត​ទៀត​ថា ជាពិសេស ខណៈ​លោក​គ្រូធំៗ ចង់​មក​ពី​ភ្នំពេញ​ចូលរួម​ថ្វាយបង្គំ​នៅ​ទីនោះ​ដែរ តែ​ដោយសារ​ធុំក្លិន​ស្អុយ​ខ្លាំងពេក ក៏​ប្តូរ​ទៅ​កន្លែង​ផ្សេង​វិញ ព្រោះ​ខាង​ខ្មែរ​អ៊ិស្លាម ត្រូវការ​អនាម័យ​ក្លិន​ក្រអូប មិន​ត្រូវការ​ស្អុយ​បែបនេះ​ទេ ។ លោក​ក៏​មាន​សំណូមពរ​ឱ្យ​អាជ្ញាធរ​ភូមិ សង្កាត់ ក្រុង ខេត្ត ទាំងអស់ មេត្តា​ចុះទៅ​រៀបចំ​ស្តង់​ដំឡូង​មី​ខាងលើ នេះ​ឱ្យបាន​ល្អ​ផង កុំ​ឱ្យ​ទឹក​ស្អុយ​សារធាតុ​គីមី​ដំឡូង​មី ហូរ​ទៅ​ក្បែរ​ព្រះវិហារ​ពួកគាត់​ថ្វាយបង្គំ​ព្រះ​បន្តទៀត ។

​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​រស់នៅ​ក្បែរ​ស្តង់​ពោត​ដំឡូង​មី​ខាងលើ​បាន​រិះគន់ថា ដំ ឡូង​មី​ពិតជា​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ ដល់​សុខភាព​ផ្លូវដង្ហើម មិនគួរណា​អាជ្ញាធរ​មូលដ្ឋាន​អ នុ​ញ្ញាតិ​ឱ្យ​ក្រុម​ឈ្មួញ​សង់​ស្តង់​មួយ​នេះ​ក្បែរ​ភូមិ ពោល​គឺ​ក្បែរ​ផ្ទះ​របស់​ពួកគាត់​នោះទេ ។ ពួក​គាត់​បន្ត​ទៀត​ថា នៅ​រដូវប្រាំង​កំទេចធូលី​ដំឡូង​មី​បាន​ហុយ​ចូល​ផ្ទះ បង្ក​ឱ្យទៅ​ជា​កន្ទួលរ​មាស​ដល់​មនុស្ស​ក្មេង​ចាស់ ដេក​មិន​សុខ​ឡើយ រីឯ​នៅ​រដូវវស្សា​វិញ ពេល​ទឹក​ដំឡូង​មី​ហូរ​ចូល​ស្រះ ឬ​ប្រឡាយ​ក្បែរ​ផ្ទះ ធ្វើឱ្យ​ស្អុយ​ទ្រាំ​មិន​បាន បង្ក​ទៅជា​ពុល ឈឺក្បាល​វិលមុខ និង​ហូប​អាហារ​ស្ទើរតែ​មិន​ចូល​ផងដែរ ។ ម្យ៉ាងវិញទៀត ទឹក​ស្អុយ​នេះ ធ្វើ​កូនតូចៗ របស់​ពួកគាត់​ឈឺ​រាល់ថ្ងៃ និង​ធ្វើឱ្យ​ពួកគាត់​រក​លុយកាក់​ទិញ​ថ្នាំ​មើល​ជម្ងឺ​មិនទាន់​នោះឡើយ ដោយ​ណាមួយ​រក​លុយ​សម្រាប់​ទិញ​អាហារ និង​មួយ​ផ្នែក​ទៀត​យក​ទៅ​ព្យាបាល​ជំងឺ ។ ដូច្នេះ​ការ​រក​លុយ​រាល់ថ្ងៃ​អត់​មាន​សល់​អ្វី​សម្រាប់​ទុក​ផ្គត់ផ្គង់​គ្រួសារ​ពេល​ក្រោយ​ឡើយ ។

​ពួកគាត់​រិះគន់​ទៀតថា មិន​គួរ​អាជ្ញាធរ​យល់​ព្រម​ឱ្យ​អ្នក​មាន​លុយ​មាន​អំណាច​ចូល​ទៅ​ធ្វើ​ស្តង់​ដំឡូង​មី​នៅក្បែរ​ផ្ទះ​របស់​ពួកគាត់​ទាល់តែសោះ គួរតែ​ធ្វើ​ឱ្យ​ឆ្ងាយ​ពី​លំនៅឋាន​របស់​មនុស្ស​រស់​នៅ​រាល់ថ្ងៃ​វិញ ។ ម្យ៉ាងវិញទៀត ពេល​សត្វ​មាន់​ទា​ផឹក​ទឹកស្អុយ​នៅក្នុង​ប្រឡាយ​នោះ បណ្តាល​ឱ្យ​ងាប់​អស់ និយាយ​រួម​ទៅ​ចិញ្ចឹម​អ្វី​មិន​សល់​សម្រាប់​ទទួល​ទាន​នោះឡើយ ។ បើ​ភ្លៀង​ជោ គ​ជាំ​វិញ នៅក្នុង​ប្រឡាយ​ទឹកស្អុយ​នោះ មាន​សុទ្ធតែ​ដង្កូវ វារ​រវីមរវាម​គួរឱ្យ​ខ្ពើម​យ៉ាងខ្លាំង ។

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ លោក ស៊ុន យី អភិបាល​ក្រុង​ប៉ៃលិន បានឱ្យដឹងថា ខាង លោក​អត់​ដឹង​រឿង​នេះ​ទេ ហើយ​បើសិនជា​មាន​ករណី​ស្អុយ​ទឹក​ដំឡូង​មី​មែន ខាង​លោក​នឹង ចាត់​ឱ្យ​មន្ត្រីក្រោមឱវាទ​ចុះទៅ​ត្រួតពិនិត្យ ។

​ចំណែក​លោក គឹម សុខា ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ដែរ​ថា ខាង​លោក​ក៏​អត់​ទាន់​ទទួលបាន​ដំណឹង​ណាមួយ​ពី​ប្រជា​ពល រដ្ឋ​ដែរ ។ តែ​ខាង​លោក​នឹង​ចុះ​ទៅ​ប្រាប់​ឱ្យ​ម្ចាស់​ស្តង់​រៀបចំ​កកាយ​កាកសំណល់​ទាំងនោះ ចេញ ហើយ​រៀបចំ​ធ្វើយ៉ាងណា ដើម្បី​កុំឱ្យ​បន្ត​ស្អុយ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​នោះ​ទៀត ៕
​ដោយ ៖ នីយ៉ា​
​

 

IMG20170322ch3 (3) IMG20170322ch3 (1) IMG20170322ch3 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.