ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

ប្រកប​របរ​រកស៊ី​ជិះ​ម៉ូតូ​លក់​ការ៉េម​អត់​សូវ​ចំណេញ បែកកំនិត​រកស៊ី​ជួញដូរ​គ្រឿងញៀ​ន ជាប់អន្ទាក់​នគរបាល​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ ប្តី​ប្រពន្ធ​មួយគូ​ត្រូវ​នគរបាល​ចាប់​ឃាត់ខ្លួន ខណៈ​ប្តី​រកស៊ី​ឌុប​ការ៉េម​ល ក់​តាម​ភូមិ​អត់​សូវ​ចំណេញ បែរ​ជា​បែកគំនិត​នាំ​ប្រពន្ធ​រកស៊ី​ជួញដូរ​គ្រឿងញៀន លុះ​នគ​របា ល​ដាក់​ភ្នាក់ងារ​សំងាត់​តាមដាន​ដឹង ក៏​ធ្វើ​ការចាប់​ឃាត់ខ្លួន​ទាំង​ពីរ​នាក់​តែម្តង ។

​ក្រោយពី​ចាប់​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​ពីរ​នាក់​សារភាពថា ពួកគេ​ពិតជា​រកស៊ី​ជួញដូរ​គ្រឿងញៀន មែន តែ​ទើប​លើក​ទី​១​ប៉ុណ្ណោះ ។

​ហេតុការណ៍​ចាប់​ឃាត់ខ្លួន​លលក​ញី​ឈ្នោល​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំណុច​អូរ​ត្រែង ក្នុងភូមិ​ទឹកផុ ស សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា ជនសង្ស័យ​ទាំង​ពីរ​នាក់ ទី​១- ឈ្មោះ ឡា​ច ឡោះ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​អ្នក​រកស៊ី​ជិះ​ម៉ូតូ​លក់​ការ៉េម (​ប្តី​) ទី​២- ឈ្មោះ ធី សុខលី ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជា​អ្នក​ធ្វើ​ចំការ (​ប្រពន្ធ​) ទាំង​ពីរ​នាក់​រស់នៅ​ក្នុង​ភូមិ​ខាងលើ ។

​ប្រភព​ព័ត៌មាន​ពី​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន​បានឱ្យដឹងថា ក្រោយ​ទទួលបាន​ព័ត៌មាន​ពី​កម្លាំង​សម្ងាត់ លោកស្នងការ​បាន​បញ្ជា​ឱ្យ​ខាង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ដឹកនាំ​កងកម្លាំង​ក្រោម​ឱវាទ ចុះ​ធ្វើ​ការបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​មួយកន្លែង ហើយ​ក៏​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ រួម​ជាមួយនឹង​វត្ថុតាង មាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក (ICE) ចំនួន​២៨​កញ្ចប់​តូច និង ម៉ូតូ​១​គ្រឿង ព្រមទាំង​សម្ភារ​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​ផង​ដែរ ។

​ប្រភព​បន្តទៀតថា ជនសង្ស័យ​ខាងលើ ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​ជា​យូរ មកហើយ តែ​ដោយសារ​រក​ភស្តុតាង​មិនឃើញ​ក៏​រង់ចាំ​រហូតដល់​ពេល​នេះ ស្រាប់តែ​ភ្នាក់ងា រ​សម្ងាត់​រាយការណ៍​ថា ពួកគេ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​កាន់តែ​ប្រហើ​ន ដោយ​រកស៊ី​ជួញដូរ​ថ្នាំ ញៀន​ខុសច្បាប់ ។

​ចំណែក​ជនសង្ស័យ​ទាំង​ពីរ​នាក់​បាន​សារភាពថា ពួកគេ​ពិតជា​បាន​រកស៊ី​ជួញដូរ​គ្រឿ ង​ញៀន​មែន ដោយ​ទទួល​ទិញ​ត​ពី​អ្នកលក់​ម្នាក់​រស់នៅ​ក្នុង​ក្រុងប៉ៃលិន តែ​អត់​ស្គាល់ឈ្មោះ នោះទេ ហើយ​គេ​ក៏​មិន​ប្រាប់​ឈ្មោះ​ដែរ ។ ការរកស៊ី​គ្រឿងញៀន​នេះ ១​កញ្ចប់​តូច​លក់បាន ១​ម៉ឺន​៥​ពាន់​ទៅ​២​ម៉ឺន​រៀល ដោយ​លក់​ឱ្យ​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​មក​ពី​ក្នុងភូមិ និង​អ្នក​រស់នៅ​ភូមិ​ក្បែរៗ​គ្នា​នោះ​ផងដែរ ។ ទោះបីជា​យ៉ាងណា​ក៏ដោយ បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ កំពុង​រៀបចំ​សំនុំរឿង ដើម្បី​បញ្ជូន​ជនសង្ស័យ​ទាំង​ពីរ​នាក់​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត ឱ្យ​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា គ្រឿងញៀន គឺជា​សារធាតុ​ម្យ៉ាង នាំ​ឱ្យ​មនុស្ស​ញៀន ខណៈ ពេល​ប្រើ​យូរៗ​ទៅ ហើយ​នៅពេល​ដែល​ញៀន មនុស្ស​នោះ​នឹង​ក្លាយទៅជា​ឆ្កួត​(​បែក​ថ្នាំ​) នៅពេល​ប្រើប្រាស់​ដល់​កម្រិត ។ ដូច្នេះ​សូម​ឱ្យ​យុវជន​ទាំងឡាយ​ជៀសឱ្យផុត​ពី​ថ្នាំញៀន ៕ ដោយ ៖ នីយ៉ា​

 

IMG20170322ch1 (1) IMG20170322ch1 (2) IMG20170322ch1 (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.