ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

ដី​ចំណី​ផ្លូវ​ចូល​ក្នុង​ផ្សា​កំពង់ត្រាច​ត្រូវមាន​គេ​សាងសង់​តូប​លក់ដូរ​យ៉ាង​អនាធិបតេយ្យ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ ផ្លូវ​ចូល​នៃ​បរិវេណ​ផ្សារ​ស្រុក​កំពង់ត្រាច ត្រូវបាន​គេ​សាងសង់​តូប រំលោភ​យក​បាន​សម្រេច​ហើយ ប៉ុន្តែ​ហាក់​គ្មាន​អាជ្ញាធរ​ឬ​ជំនាញ​ពាក់ព័ន្ធ​ណា​មក​ហាមឃាត់​ឡើយ ដោយ​ទុក​ឱកាស​ឱ្យ​គេ​សង់​តូប​ដ៏​ព្រហើន​បង្អួត​អ្នកដំណើរ​ទៅវិញ​។​

​យោងតាម​សេចក្តីរាយការណ៍​ពី​សំណាក់​ក្រុម​អាជីវករ​ក្នុង​ផ្សា​ខាងលើ​បាន​បង្ហើប​ឱ្យដឹងថា ទីតាំង​ដែល​គេ​សង់​ជា​តូប​នោះ​គឺជា​ចំណី​ផ្លូវ​ចេញ​ចូល​ក្នុង​ផ្សា​កំពង់ត្រាច ប៉ុន្តែ​គេ​មិនដឹងថា អ្នក​សង់​តូប​មាន​ឥទ្ធិពល​បែបណា​នោះ​ទេ ទើប​ហ៊ាន​សង់​តូប​ស្ថិត​ចំណោម​ក្រសែភ្នែក​មហាជន​យ៉ាងនេះ ។ ម្យ៉ាងទៀត ចំណុច​ដែល​គេ​ធ្វើ​តូប​លក់ដូរ​នេះ វា​នៅ​ជាប់​បង្កើយ​នឹង​ដង​ផ្លូវចេញចូល​ដែល​នាំ​បង្ក​ការរំខាន​ដល់​អ្នកដំណើរ​ឆ្លងកាត់​ទីនេះ​ផង​ដែរ ។​

​ប្រភព​ដដែល​បាន​លួច​ទំលាយ​ទៀតថា អ្នក​ដែល​សង់​តូប​ត្រង់​ដី​ចំណី​ផ្លូវ​នោះ​ត្រូវ​គេ​ស្គាល់​ជា​កូន​របស់​អ្នកគ្រប់គ្រង​ផ្សារ​ខាងលើ ឈ្មោះ ហាម បាវ ដែល​កន្លងមក​ធ្លាប់​តែ​លេច​ឭ​មាន​បញ្ហា​ជាមួយ​អ្នករក​សុីភា​គ​ហ៊ុន​គ្មាន​ឈប់ឈរ​នោះ ហើយ​គេ​ក៏​ឆ្ងល់​ថា តើ​លោក​ហាម បាវ​មាន​ឥទ្ធិពល​ប៉ុនណា​ទៅ ទើប​ហ៊ាន​បង្គាប់​ឱ្យ​កូនចៅ​ខ្លួន​មក​ចាប់យក​ដី​ចំណី​ផ្លូវ​សំរាប់ធ្វើ​អាជីវកម្ម​បែបនេះ​។​គេ​បាន​ខ្សឹប​ប្រាប់​ទៀត​ថា ឥឡូវនេះ​ការសង់​តូប​ដែលមាន​ទំហំ​២​គុណ​នឹង​២​ម៉ែត្រ របស់​សាច់ញាតិ​លោក​ហាម​បាវ​ជិត​បាន​រួចរាល់​ជា​ស្ថាពរ​ហើយ បែរជា​មិន​រំខាន​ដល់​អាជ្ញាធរ​ទៅវិញ​។​

​ទាក់ទិន​នឹង​ករណី​សង់​តូប​លើ​ដី​ចំណី​ផ្លូវ​ដូចខាងលើ ក្នុង​រសៀល ថ្ងៃទី​២១​ខែ​មីនា ឆ្នាំ​២០១៧​អ្នកសារព័ត៌មាន​មិនអាច សុំ​ការពន្យល់​ណាមួយ​ពី​លោក​ហាម បាវ អ្នកគ្រប់គ្រង​ផ្សា​ស្រុក​កំពង់ត្រាច​បាន​ទេ​។

​ពាក់ព័ន្ធ​នឹង​រឿង​ដដែល លោក​អ៊ុម ស៊ី​ណាត អភិបាល​ស្រុក​កំពង់ត្រាច បាន​ប្រាប់ឱ្យដឹង​តាម​ទូរ​សព្ទ​នា​រសៀល​នេះ​ថា បើ​មាន​ករណី​គេ​សង់​តូប​លើ​ចំណី​ផ្លូវ​មែន​នោះ លោក​នឹង​ចាត់​ក្រុមការងារ ឱ្យ​ចុះ​ពិនិត្យ​មើល​តែ​ម្តង​៕

 

IMG20170321ch6 (3) IMG20170321ch6 (1) IMG20170321ch6 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.