ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

ទូក​អូស​គូរ​វៀតណាម​៣​គ្រឿង​ត្រូវបាន​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពត​សហការ​ជាមួយ​កំលាំង​វរ​ការពារ​ព្រំដែន​ទឹក​បង្ក្រាប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ ខណ្ឌ​រដ្ខបាល​ជលផល​កំពត រួម​ជាមួយនឹង​កំលាំង​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​២៤១​កាលពី​រាត្រី​ឆ្លង​អាធ្រា​តចូល​ថ្ងៃទី​២០​ខែ​មីនា ឆ្នាំ​២០១៧ បាន​សហការ​បង្ក្រាប​ទូក​អូស​គូរ​វៀតណាម​បាន​ចំនួន​៣​គ្រឿង ស្ថិត​ត្រង់​ចំណុច​មុខ​កំពង់ផែ​វិញ ហ៊ួ​រ ក្នុង​ភូមិសាស្ត្រ​ភូមិ​គី​ឡូ​១២​នៃ​ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ខេត្ត​កំពត ។ ក្នុង​យុទ្ធនាការ​បង្ក្រាប​ខាងលើ ក៏​មាន​ការសម្របសម្រួល​ពី​សំណាក់​លោក ខាន់ សុផល ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកំពត​ផងដែរ​។​

​លោក ស សូរិន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពត បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា នៅវេលា​ម៉ោង​១​រំលង​អា​ធ្រាន​ឈានចូល​ថ្ងៃ​ទី​២០​ខែ​មីនា ឆ្នាំ​២០១៧ ខណៈ​ដែល​កំលាំង​ល្បាត​ក្នុង​ដែន​សមុទ្រ​ក៏ ប្រទះ​ឃើញ​ទូក​អូស​គូរ​របស់​វៀតណាម កំពុង​ធ្វើ​សកម្មភាព​នេសាទ​រំលោភ​ចូល​ក្នុង​ដែន​សមុទ្រ​កម្ពុជា មាន​ចំនួន​៤​គ្រឿង ត្រង់​ចំណុច​មុខ​ផែ​វិញ ហ៊ូរ នៃ​ភូមិសាស្ត្រ​ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ខេត្ត​កំពត ទើប​កំលាំង​ធ្វើ​ការឃាត់​ចាប់​តែម្តង ក្នុងនោះ ក៏​មាន​កំលាំង​ប្រជា​នេសាទ​ដូន​តោ​ក​ជួយ​សហការ​ដេញចាប់​ផងដែរ ប៉ុន្តែ​ដោយ​យប់​ងងឹត​ពេក កំលាំង​សមត្ថកិច្ច​ចាប់​ឃាត់​ទូក​បាន​តែ​ចំនួន​៣​គ្រឿង​ដែល​មាន​លេខ​សម្គាល់ KG93304TS-KG91568TS និង KG93177TS ចំណែក​ទូក​អូស​គូរ​មួយ​គ្រឿង​បាន​រត់​រួច ។​

​លោក​បាន​បញ្ជាក់ទៀតថា ក្នុងករណី​បង្ក្រាប​នេះ​យើង ក៏​បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​១៦​នាក់​ផង​ដែរ ហើយ​កំលាំង​កំពុង​រក​ដំណោះស្រាយ​ដើម្បី​វាយតម្លៃ ដោយ​សុំ​គោលការណ៍​ពី​លោក​អភិបាល​ខេត្ត​កំពត ដើម្បី​ចាត់វិធានការ​តាម​និតិ​វិធី​ច្បាប់​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា យោង​តាម​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ រវាង​ខេត្ត​កំពត​និង​ខេត្ត​គៀង​យ៉ាង  កាលពី​ថ្ងៃ​១៧​ខែ​មីនា ឆ្នាំ​២០១៧ ក៏​មាន​កិច្ចប្រជុំ​មួយ​នៅ​ស្រុក​ហា​ទៀង​(​វៀតណាម​)  ដោយ​លើកឡើង​ស្តី​ពី​បាតុភាព​ទំនាស់​រវាង​អ្នកនេសាទ​ខ្មែរ​និង​អ្នកនេសាទ​វៀតណាម នៅ​តំបន់​ទឹក​ជាប់​គ្នា ដោយ​ភាគី​ទាំងពីរ បាន​ឯកភាព​ទប់ស្កាត់​មិនឱ្យ​មាន​ទូក​អូស​គូរ​នៅក្នុង​តំបន់​នេះ ដើម្បី​ទុក​ឱ្យ​អ្នកនេសាទ​ជា​លក្ខណៈ​គ្រួសារ​មាន​លទ្ធភាព​ខ្លះៗ​សំរាប់​ប្រកបមុខរបរ​នេសាទ ហើយ​ក៏​ដើម្បី​ជៀសវាង​ជម្លោះ​កើតឡើង​ក្នុង​ដែនសមុទ្រ​កន្លងមក​ផងដែរ​៕
​ណា​រិទ្ធ​
​

 

IMG20170320ch1-(1) IMG20170320ch1-(2)IMG20170320ch1-(1) IMG20170320ch1-(2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.