ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

លោក អ៊ី ចំរើន មេប៉ូលីស​ច្រកទ្វារព្រំដែន អន្តរជាតិ អូរយ៉ាដាវ ប្រមូល លុយ​ស្រង់ដើម​ ពី​ជំនួញ​ឈើ​ឆ្លងដែន​ខុសច្បាប់ ?

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​រតនគិរី ៖ សេចក្តីរាយការណ៍​បានអោយដឹងថា ជំនួញ​ឈើ​ប្រណីត​ខុសច្បាប់ នៅ​ខេត្ត​រតនគីរី​បាន​កក្រើក​វិញ​ហើយ​គឺ​ឈ្មួញ​បាន​ដឹកជញ្ជូន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ​យកទៅលក់​នៅ​ប្រទេស​វៀតណាម យ៉ាង​អាណាធិបតេយ្យ ដែល​ដឹក តាម​រថយន្ត យី​ឌុប កាមរី​បា​ឡែន ម៉ាក​ឆ្លាម​ធុន​ត្រា កាមរី​គូទ​ហើម​ស៊េរី​៩៥ ព្រម​ទាំង​រថយន្ត សាំ​យ៉ុង បន្ទាប់ពី​បាន​បិទ​១​រយះពេល​ខ្លី​កន្លងមក គឺ​មិន​មាន​សមត្ថកិច្ច​ណា បង្ក្រាប​សោះឡើយ ។​

​ប្រភព​ពី​មន្ត្រី​សាលាស្រុក​អូរយ៉ាដាវ បានអោយដឹងថា ទោះបី​មាន​ការ​ហាមប្រាម ពី​ថ្នាក់លើ​មិនអោយ​មាន​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ យ៉ាងណា​ក៍ដោយ បច្ចុប្បន្ន​
​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​ឆ្លងកាត់​ខេត្ត​រតនគីរី ចេញ​ទៅ​ប្រទេស​វៀតណាម​តាម ច្រករបៀង​ភូមិឡំនិង​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ យ៉ាង​គគ្រឹកគគ្រេង ក្រោម​ការបើក​ដៃ​ពី សំណាក់​លោក អ៊ី ចំរើន​មេ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​អូរយ៉ាដាវ ។​

ប្រភព​បាន​អោយដឹង​បន្ត​ថា ឈ្មួញ​ឈ្មោះ ចាន់​ធី ឈ្មោះ ស្រី​ល័ក្ខណ៍ ឈ្មោះ​ស្រី​ម៉ី ឈ្មោះ យាយ​អ៊ូ​ក ឈ្មោះ​យាយ​អ៊ី និង​ឈ្មួញ​ជិត​៣០​នាក់​ផ្សេង​ទៀត​សុទ្ឋតែ​អះអាង​ស្រដៀង​គ្នា​ថា ការដឹកជញ្ជូន​ឈើ​ឆ្លង​ទៅ​ប្រទេស​វៀតណាម​តាម​ច្រក​ច្រកទ្វារ​ព្រំដែន​អន្តរ ជាតិ​អូរយ៉ាដាវ និង​ច្រករបៀង​ភូមិ​ឡំ សុទ្ឋតែ​ចំណាយ​លុយកាក់​ជូន​លោក​អ៊ី ចំរើន​គ្រប់ៗ​គ្នា ទើប​អាច​ប្រកប​របរ ដឹកឈើ​ឆ្លងកាត់​ប៉ុស្ទិ​ច្រកទ្វារ​ព្រំដែន​បាន​។​

គេ​មិនដឹងថា តើ​លោក អ៊ី ចំរើន មេ​ច្រកទ្វារព្រំដែន​អន្តរជាតិ អូរយ៉ាដាវ​ទទួល​ប្រាក់​ពី ឈ្មួញ ប៉ុន្មាន​ម៉ឺន​ដុល្លារ​នោះ​ទេ ក្នុង​ការអនុញាតិ​អោយ​មេ​ឈ្មួញ​ឈ្មោះ ចាន់​ធី ឈ្មោះ​ស្រី​ល័ក្ខណ៍ ឈ្មោះ​ស្រី​ម៉ី ឈ្មោះ​យាយ​អ៊ូ​ក ឈ្មោះ​យាយ​អ៊ី ដឹកឈើ​ឆ្លងទៅ​វៀតណាម យ៉ាង​អាណាធិបតេយ្យ​បែបនេះ ៕

 

oyadav1

Filed in: ព័ត៌មានជាតិ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.