ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

ប្រជាពលរដ្ឋ​សំដែង​ការរីករាយ​ដោយសារ​អាជ្ញាធរខេត្ត​កែប​ជម្រុញ​ឱ្យមាន​បណ្តាញ​អគ្គិសនី​ប្រើប្រាស់​គ្រប់​តំបន់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ ប្រជាពលរដ្ឋ​គ្រប់​តំបន់​នៃ​ភូមិសាស្ត្រ​ខេត្ត​កែប ពិសេស​ពលរដ្ឋ​ដែល​រស់នៅ​ចំណុច​ភ្នំ​ពោន​នៃ​ភូមិ​ភ្នំ​លាវ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ  បាន​និង​កំពុង​មាន​ក្តីរីករាយ បន្ទាប់ពី​អាជ្ញាធរ​ខេត្ត​កែប ជម្រុញ​ឱ្យមាន​បណ្តាញ​អគ្គិសនី​ប្រើប្រាស់​ក្នុង​តំបន់​ដែល​ពួក​គាត់​រស់នៅ ក្នុង​តំបន់​ទីជនបទ ហើយក៏​ជា​មោទនភាព​មួយ​ដែល​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​ផងដែរ​។​

​ថ្លែង​ក្នុង​ពិធី​ផ្សព្វផ្សាយ​នៃ​ការ​ត​ភ្ជាប់​បណ្តាញ​ចរន្ត​អគ្គិសនី​ស្ថិតក្នុង​ភូមិ​ភ្នំ​លាវ ចំណុច​(​ភ្នំ​ពោន​)​នា​ព្រឹក​ថ្ងៃទី​១៨​ខែ​មីនា   ឆ្នាំ​២០១៧ ឯកឧត្តម កែ​ន សត្ថា អភិបាលខេត្ត​កែប បាន​លើកឡើង​ថា ការតភ្ជាប់​បណ្តាញ​អគ្គិសនី​នេះ​គឺជា​ការឆ្លើយតប​ពី​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ ដែល​ពួកគាត់​ត្រូវការ​ចំ​បាច់​បំផុត​ក្នុង​ការប្រើប្រាស​បណ្តាញ​នេះ សំរាប់ធ្វើ​អា​ជី​កម្ម​ផ្សេងៗ ពិសេស​បំភ្លឺ​ក្នុង​គេហដ្ឋាន ដូច​ដឹង​ស្រាប់​ហើយ​សម័យ​បច្ចុប្បន្ន​ជា​សម័យ​បច្ចេកវិទ្យា​សំបូរបែប​សម្ភារៈ​ទំនើប​ប្រើ​ដោយ​ចរន្ត​អគ្គិសនី​(AC) ស្ទើតែ​ទាំងអស់ ដូចជា វិទ្យុ ម៉ា​ញេ ទូរទស្សន៍ ទូទឹកកក​និង​សម្ភារៈ​ទំនើបៗ​ជា​ច្រើន​រាប់​មិន​អស់​ទៀត​។​លោក​បាន​បញ្ជាក់ទៀតថា ការកំណត់​ឱ្យ​មាន​បណ្តា​ញ​អគ្គិសនី​ប្រើប្រាស់​នេះ មិនមែន​មាន​តែ​នៅក្នុង​តំបន់ភ្នំ​លាវ​នេះ​ទេ ដោយ​តាម​ភូមិសាស្ត្រ​នានា​នៃ​តំបន់​ខេត្ត​កែប​នឹង​ត្រូវ​មាន​ចរន្ត​ភ្លើង​ប្រើប្រាស់​ទាំងអស់ ព្រោះ​ថា​តំបន់​ណា​មាន​ដងផ្លូវ​គឺ​ត្រូវតែ​មាន​បណ្តាញ​ចរន្តអគ្គិសនី គ្រប់កន្លែង ។ ម្យ៉ាងទៀត ក្នុង​ភូមិសាស្ត្រនិ​មួយ​តម្រូវ​ការ​ដ៏​ចាំបាច់​របស់​ប្រជាពលរដ្ឋ គឺ​បណ្តាញទឹក ភ្លើង​នេះហើយ ក្រៅពី​នោះ​ត្រង់​ចំណុច​ភូមិ​ភ្នំ​លាវ​នេះ ក៏​មាន​ការអភិវឌ្ឍន៍​ស្ទើ​គ្រប់​វិស័យ​ទៅហើយ ដូចជា ផ្លូវថ្នល់ ផ្លូវលំ សាលារៀន វត្ត​អារាម​ជាដើម ។​

​ឯកឧត្តម ក៏​បាន​ក្រើនរំឭក​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ឱ្យ​ចេះ​ជួយ​ថែរក្សា​រាល់​ធនធាន​ទាំងអស់​មិន​ថា​ជា​របស់​រដ្ឋ​ឬ​ឯកជន ចូរ​ចេះ​គ្រប់គ្រង​ជួយ​ថែរក្សា​ទាំងអស់គ្នា ដើម្បី​ជួយ​លើក​ដំកើង​ខេត្ត​យើង​ឱ្យ​កាន់តែ​មាន​ការរីកចម្រើន ព្រោះ​តំបន់​របស់​យើង​ជា​កន្លែង​ទេសចរណ៍​ដ៏​សំខាន់​។

​ឯកឧត្តម​ក៏បាន​ជម្រុញ​ដល់​ពលរដ្ឋ​សូម​ទៅ​ចុះ​ឈ្មោះ​និង​ដាក់​ពាក្យ​ស្នើសុំ​ប្រើប្រាស់​បណ្តាញ នៅ​ក្រុមហ៊ុន​អគ្គិសនី​ខេត្ត​កែប និង​សូម​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​រួមសហការ​ក្នុង​ការជួយ​ថែរក្សា និង​ជួយ​បង្កា​ទប់ស្កាត់​រាល់​ការតភ្ជាប់​ណ្តា​ញ​ដោយ​គ្មាន​បច្ចេកទេស​និង​គ្មាន​គុណភាព ខ្លាច​បង្ក​ឱ្យ​មាន​ករណី​កើតឡើង​ដោយ​ប្រការ​ណាមួយ​ដែល​អាច​ប៉ះពាល់​ដល់​អាយុជីវិត​។​

​ក្នុងនោះដែរ លោក​យស មន្នី ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល ខេត្ត​កែប​បានឱ្យដឹងថា ក្នុង​តំបន់​ភូមិសាស្ត្រ​ទូទាំង​ខេត្ត បានកំណត់​តុង​ស្យុងភ្លើង​ប្រើប្រាស​មានកំ​រិត​២២​មេកា​វ៉ាត់ ផ្តល់​ថាមពល​ដោយ​ក្រុមហ៊ុន​អគ្គិសនី​ខេត្ត​កែប​។​ដោយឡែក​លោក ម៊ិ​ច សុធី ដែល​ជា​តំណាងឱ្យ​ក្រុមហ៊ុន​អគ្គិសនី​ខេត្ត​កែប ក៏បាន​លើកឡើង​ក្នុង​ន័យ​អប់រំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ទាក់ទិន​នឹង​ផល​អវិជ្ជមាន​ដែល​អាច​មាន​ហានិភ័យ​កើតឡើង​ដោយ​ប្រការ​ផ្សេងៗ​ក្នុង​ខណៈ​ដែល​បងប្អូន​ប្រជាពលរដ្ឋ​មិន​បាន​ស្វែងយល់​អំពី​គ្រោះថ្នាក់​ដោយសារ​ចរន្តអគ្គិសនី​នេះ ។ ដូច្នេះ​លោក​ក៏​បាន​ធ្វើ​ការណែនាំ​ដល់​អាណា​ព្យាបាល​ក៏ដូចជា​កុមារ​ទាំងឡាយ​គួរ​កុំ​ប៉ះពាល់ ឬ​ទៅ​កាន់​សម្ភារៈ​ដែល​ផ្ទុក​ដោយ​ចរន្ត ពិសេស​ក៏​អំពាវនាវ​ដល់​ពលរដ្ឋ ដែល​មាន​លំនៅដ្ឋាន​នៅ​ទីនោះ​មក​ដាក់​ពាក្យ និង​ចុះឈ្មោះ​ក្នុង​បញ្ជី​ឱ្យ​បាន​រួសរាន់​ផងដែរ ព្រោះ​បណ្តាញ​អគ្គិសនី​នេះ នឹង​ត​ភ្ជាប់​បាន​ប្រើប្រាស​នៅ​មុន​ថ្ងៃ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ខាងមុខ​នេះ​ហើយ​៕ ណា​រិទ្ធ​

 

IMG20170318ch2-3 IMG20170318ch2-1 IMG20170318ch2-2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.