ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

បូកសរុប​លទ្ធផល​កិច្ច​ប្រតិ​ប​តិ្ត​ការការពារ​ព្រំដែន​រវាង​នគរបាល​ខេត្ត​កំពត​និង​កងទ័ព​ការពារ​ព្រំដែន​ខេត្ត​គៀង​យ៉ាង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត​៖ សន្និបាត​បូកសរុប​លទ្ធផល​កិច្ច​ប្រតិ​ប​តិ្ត​ការ ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ព្រំដែន​រវាង​នគរបាល​ខេត្ត​កំពត កម្ពុជា​និង​កងទ័ព​ការពារ​ព្រំដែន​ខេត្ត​គៀង​យ៉ាង វៀតណាម ត្រូវបាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៧​ខែ​មីនា ឆ្នាំ​២០១៧ ក្រោម​ការ​អញ្ជីញ​ចូលរួមដ៏​ខ្ពង់ខ្ពស់​លោក ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិទ្ធ ស្នងការ​នគរបាល​ខេត្ត​កំពត​និង​លោក​វរសេនីយ៍ឯក ត្រឹង ក្វឹ​កឡឹប មេ​បញ្ជារ​រង​កងទ័ព​ព្រំដែន​ខេត្ត​គៀង​យ៉ាង ។​

​លោក​វរសេនីយ៍ឯក ត្រឹង ក្វឹ​កឡឹប បានឱ្យដឹងថា ក្នុង​ឆ្នាំ​២០១៦​ការបោះបង្គោល​បណ្តោះអាសន្ន​បើ​គិត​មកដល់​បច្ចុប្បន្ន​គឺមាន​៦០​លើ​៧៩​បង្គោល និង​បន្ថែម​២​បង្គោល​ដោយ​សមន​រេច​បាន​លទ្ធផល​គឺ​បង្គោល​លេខ​៣១០​និង​៣១៤ ។​

​ក្នុង​កិច្ចប្រជុំ​ព្រឹក​នេះ លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិទ្ធ បាន​លើកឡើង​ថា តាមរយៈ​លទ្ធផល​និង​សមិទ្ធិផល​ក្នុង​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​រវាង​ភាគី​ទាំងពីរ កំពត​-​គៀង​យ៉ាង​ពិតជា​រក្សាបាន​នូវ​សន្តិសុខ សុវត្ថិភាព​បាន​ល្អ​ប្រសើ​រ ដោយ​សមិទ្ធិផល​ក្នុង​ឆ្នាំ​២០១៦​ក៏​បាន​បញ្ជាក់​ពី​សកម្មភាព ឆន្ទះ​និង​ការទ​ទួលខុសត្រូវខ្ព​ស់ លើ​កិច្ច​សហការ ការពារ​បន្ទាត់​ព្រំដែន​ឱ្យបាន​ហ្មត់ចត់​រវាង​ខេត្ត​ទាំង​ពីរ​ផងដែរ ។​

​លើសពី​នេះ​រាល់​បទល្មើស​កើតឡើង ភាគី​ទាំង​២​តែងតែ​សម្របសម្រួល ដោះស្រាយ​ដោយ​សន្តិវិធី​ដោយ​ប្រកាន់​នូវ​ស្មារតី​សាមគ្គីភាព​ខ្ពស់ តាមរយៈ​ចំណុច​គ​នឹះ្ល​រួម​មួយ​ដែល​រដ្ឋាភិបាល​ទាំង​២​ចង់​បាន​គឺ​ការកំណត់​ព្រំដែន​ដ៏​ជាក់លាក់ សំរាប់​ការកំណត់​ខ្សែ​បន្ទាត់​ព្រំដែន​នៃ​ខេត្ត​កំពត​និង​ខេត្ត​គៀង​យ៉ាង ហើយ​នៅ​ឆ្នាំ​២០១៦​នេះ​លទ្ធផល ដែល​ក្រុម​ការងារ​បច្ចេកទេស បាន​ឯកភាព​នោះ គឺ​ការបោះបង្គោល​ព្រំដែន​ចំនួន​៦៤​និង​កសាង​បន្ថែម​ពីរ​បង្គោល​គឺ​បង្គោល​លេខ​៣១០​និង​៣១៤ លើ​កិច្ចព្រមព្រៀង​ទទួលស្គាល់​ជា​ផ្លូវការ​ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​២​គឺ កម្ពុជា​និង​វៀតណាម ៕
​ណា​រិទ្ធ​

IMG20170317chk1 (2) IMG20170317chk1 (3) IMG20170317chk1 (4) IMG20170317chk1 (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.