ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ

លោក ជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដាក់ចេញអនុសាសន៍ ៦ ក្នុងមហាសន្និបាត មន្ត្រីសង្ឃលើក ទី២៩ ប្រគេនមន្ត្រីសង្ឃនៅខេត្តស្វាយរៀង  

លោក ជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដាក់ចេញអនុសាសន៍ ៦ ក្នុងមហាសន្និបាត មន្ត្រីសង្ឃលើក ទី២៩ ប្រគេនមន្ត្រីសង្ឃនៅខេត្តស្វាយរៀង  

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

លោក ជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដាក់ចេញអនុសាសន៍ ៦ ក្នុងមហាសន្និបាត មន្ត្រីសង្ឃលើក ទី២៩ ប្រគេនមន្ត្រីសង្ឃនៅខេត្តស្វាយរៀង  


ស្វាយរៀង ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចនៅក្នុងពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី ២៩ នៅខេត្តស្វាយរៀង លោកស្រីបានដាក់ចេញនូវចំណុចសំខាន់ៗចំនួន៦ចំណុចដើម្បីប្រគេនមន្ត្រីសង្ឃនៅទូទាំងខេត្តស្វាយរៀង ព្រមទាំងអ្នកដែលពាក់ព័ន្ធទាំងអស់យកទៅអនុវត្តឲ្យមានប្រសិទ្ធភាព។

ពិធីនេះមានការចូលរួមពី ព្រះមេគណ ព្រះអនុគណ ព្រះមន្រ្តីសង្ឃ និងព្រះថេរា-នុត្ថេរៈគ្រប់ព្រះអង្គ ព្រមទាំងថ្នាក់ដឹកនាំ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ នាព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២។

លោកស្រីកិត្តិសង្គហបណ្ឌិត បានចូលរួមចំណែកផ្តល់នូវអនុសាសន៍មួយចំនួន៦ចំណុចនោះរួមមានដូចតទៅ ៖

ទី១៖ ព្រះមន្ត្រីសង្ឃគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមបញ្ញត្តិក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ។   ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ដែលមានស្រាប់ដូចជា ព្រះរាជក្រឹត្យ ព្រះរាជក្រម អនុក្រឹត្យ សង្ឃប្រកាស សារាចរ សេចក្តីសម្រេច និងស.ជ.ណ របស់ទីស្តីការគណៈរដ្ឋមន្ត្រីក៏ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន ដើម្បីប្រែក្លាយឲ្យទៅជាកម្លាំងចលករ ដ៏មានសារៈសំខាន់សម្រាប់លើកស្ទួយវិស័យព្រះពុទ្ធសាសនា ឲ្យកាន់តែរឹងមាំល្អផូរផង់។

ទី២៖ ព្រះមន្ត្រីសង្ឃគ្រប់លំដាប់ថ្នាក់ ត្រូវសហការគ្នាឲ្យកាន់តែល្អប្រសើរឡើង តាមព្រះវិន័យ តាមឋានានុក្រម ដើម្បីពង្រឹងនូវការឯកភាព សាមគ្គីភាព ក្នុងស្ថាប័នព្រះពុទ្ធសាសនា ជាគម្រូល្អដល់ពុទ្ធបរិស័ទ និងរួមចំណែកជួយអប់រំសីលធម៌ដល់សង្គម។

ទី៣៖ ព្រះមន្ត្រីសង្ឃគ្រប់លំដាប់ថ្នាក់ ត្រូវប្រកាន់កិច្ចសហប្រតិបត្តិការល្អឡើងថែមទៀតជាមួយមន្ទីរធម្មការ និងសាសនាខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីសហការបំពេញការងារឲ្យកាន់តែទទួលលទ្ធផលល្អ ប្រកបដោយការយោគយល់គ្នា និងអធ្យាស្រ័យគ្នាទៅវិញទៅមក។

ទី៤៖ មន្ទីរធម្មការ និងសាសនាខេត្ត និងសាលាគណខេត្ត ត្រូវយកចិត្តទុកដាក់ពង្រឹងគុណភាពសាលាពុទ្ធិកគ្រប់កម្រិត ឲ្យក្លាយជាថ្នាលបណ្តុះបណ្តាលព្រះធម៌ ភាសាបាលី សំស្ក្រឹត  ចំណេះទូទៅ និងជំនាញវិជ្ជាជីវៈមួយ ដ៏ល្អប្រពៃក្នុងសង្គមជាតិ។

ទី៥៖ មន្ទីរធម្មការ និងសាសនាខេត្ត និងសាលាគណខេត្ត ត្រូវយកចិត្តទុកដាក់ពង្រឹងការងាររដ្ឋបាលវត្ត និងផ្សព្វផ្សាយព្រះធម៌ តាមមធ្យោបាយនានា ដើម្បីជួយសតិអារម្មណ៍ពុទ្ធបរិស័ទ ឲ្យប្រព្រឹត្តអំពើល្អ ប្រកាន់សច្ចធម៌សង្គម និងជៀសវាងអំពើបាបគ្រប់ប្រភេទ។

ទី៦៖ ព្រះសង្ឃ និងពុទ្ធបរិស័ទជាពុទ្ធសាសនិកទាំងអស់ត្រូវតែប្រុងប្រយ័ត្ននិងការពារឲ្យបាន នូវការចម្លងនៃមេរោគកូវីដ១៩ ចូលក្នុងសហគមន៍ ជាពិសេស ប្រភេទអូមីក្រុង ដែលបច្ចុប្បន្ននេះ នៅលើពិភពលោកអត្រាឆ្លងនៅមានកម្រិតខ្ពស់ ក្នុងនោះកម្ពុជាក៏បាននឹងកំពុងមានការចម្លងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ ។

ជាទីបញ្ជប់ លោកស្រី ក៏បានប្រគេនដល់ព្រះសង្ឃដែលបាននិមន្តចូលរួមក្នុងកម្មវិធីមានចំនួន ១៦២អង្គ ក្នុងមួយអង្គៗទទួលបានបច្ច័យ ៥ម៉ឺនរៀល ប្រគេនព្រះមេគណខេត្ត ២លានរៀល ប្រគេនថវិកាសម្រាប់ ចង្ហាន់ថ្ងៃត្រង់ចំនួន ៣លានរៀល ៕

  

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.