ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ

សម្ពោធអគារមត្តេយ្យសិក្សា១ខ្នងនៅតំបន់ដាច់ស្រយាលជាអំណោយរបស់សប្បុរសជន ជូនប្រជាពលរដ្ឋខេត្តប៉ៃ លិន

សម្ពោធអគារមត្តេយ្យសិក្សា១ខ្នងនៅតំបន់ដាច់ស្រយាលជាអំណោយរបស់សប្បុរសជន ជូនប្រជាពលរដ្ឋខេត្តប៉ៃ លិន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សម្ពោធអគារមត្តេយ្យសិក្សា១ខ្នងនៅតំបន់ដាច់ស្រយាលជាអំណោយរបស់សប្បុរសជន ជូនប្រជាពលរដ្ឋខេត្តប៉ៃ លិន
ខេត្តប៉ៃលិន ៖ បន្ទាប់ពីសង្កេតឃើញសាលាបឋមសិក្សាតំបន់ដាច់ស្រយាលមួយកន្លែងមានការខ្វះខាតបន្ទប់សិក្សា និងសម្ភារ:ប្រើប្រាស់មួយចំនួន ទើបថ្នាក់ដឹកនាំខេត្តប៉ៃលិន បានសហការជាមួយនឹងក្រុមហ៊ុនដីឡូត៍ ហេង សម្បត្តិ អចលនទ្រព្យជោគជ័យ បានស្ថាបនាសាលាមតេយ្យ ក្នុងសាលាបឋមសិ ក្សាមួយខ្នង និងផ្តល់ជូននូវអណ្តូងស្នប់ប្រើម៉ូទ័របូមទឹក នៅកន្លែងលាងដៃ រួមនឹងការតភ្ជាប់បណ្តាញខ្សែភ្លើងអគ្គិសនី សរុបជាទឹកប្រាក់អស់ជាង៥ពាន់ដូល្លារ។
បើតាមលោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តប៉ៃលិន បានឱ្យដឹងថា ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ជានិច្ចកាលតែងយកចិត្តទុកដាក់លើវិស័យអប់រំ និងមានគោលបំណងចង់ឲ្យកូនកសិករ នៅតំបន់ជនបទរៀនឱ្យបានសូត្រគ្រប់ៗគ្នា ទើបថ្នាក់ដឹកនាំខេត្ត បានសហការជាមួយវិស័យឯកជន និងសប្បុរសជន ដើម្បីអភិវឌ្ឍតាមជនបទដាច់ស្រយាលតំបន់ព្រំដែននេះ តែម្តង។ សាលារៀនសម្ពោធដាក់ឲ្យប្រើប្រាស់នេះ ស្ថិតក្នុងភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ជាអំណោយលោក ហេង សម្បត្តិ ម្ចាស់ក្រុមហ៊ុន«ហេងសម្បត្តិអចលនទ្រព្យជោគជ័យ» ដែលកន្លងមកក្រុមហ៊ុននេះតែងចុះជួយដល់ពលរដ្ឋក្រីក្រជួបប្រទះទុក្ខលំបាក ។ ជាមួយគ្នានេះដែរ លោកក៍បានណែនាំដល់លោកគ្រូអ្នកគ្រូ ប្រុងប្រយ័ត្នពីជម្ងឺកូវីដ-១៩ ព្រោះមិនទាន់ទៅណាឆ្ងាយនៅឡើយ ត្រូវធ្វើតាមវិធានការរបស់រាជរដ្ឋាភិបាល (៣ការពារ ៣កុំ) ទើបយើងជៀសផុតពីជម្ងឺនេះ។ លោកប្រធានមន្ទីរ ក៍បានផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូ នាយកសាលា ត្រូវជួយថែទាំសាលារៀន ដែលទើបកសាងថ្មី ជាទ្រព្យសម្បត្តិរដ្ឋ ដើម្បីជាកេរ្តិ៍ដំណែលដល់កូនចៅជំនាន់ក្រោយ ត្រូវនាំគ្នាបោសសម្អាតសាលារៀនឱ្យមានសោភ័ណភាពល្អ។
លោក ហេង សម្បត្តិ ម្ចាស់ក្រុមហ៊ុនហេងសម្បត្តិអចលនទ្រព្យជោគជ័យ បានឱ្យដឹងទាំងទឹកភ្នែកលេងលោងថា ៖ លោកពិតជាសប្បាយចិត្តយ៉ាងខ្លាំង ក្នុងការជួយឧបត្ថម្ភសាលារៀន១ខ្នង ដល់ប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលនេះ ព្រោះលោកក៏ចង់រំលឹកនូវអនុស្សាវរីយ៍កាលពីនៅក្មេង គឺលោ កធ្លាប់ជួបនឹងការលំបាកបែបនេះ ដោយសាលារៀននៅឆ្ងាយ អត់មានថវិកាគ្រប់គ្រាន់ក្នុងការចូលរៀននឹងគេ ព្រោះឪពុកម្តាយក្រីក្រ ពេលទៅរៀនម្តងៗ គ្មានលុយកាក់សម្រាប់ទិញអាហារហូបចុកនឹងគេនោះទេ គឺហូបតែបាយកកប៉ុណ្ណោះ លុះលោកបានចេញទៅស្រុកក្រៅ មានថវិកាមួយចំនួនយកមកបើក ក្រុមហ៊ុន បានលុយក៏សម្រេចចិត្តសាងសង់សាលារៀនទុកឱ្យក្មេងជំនាន់ក្រោយតែម្តង។
សូមបញ្ជាក់ថា ៖ សាលាបឋមសិក្សាទឹកផុស បានសាងសង់កាលពីឆ្នាំ២០០៨ មានចំនួន១ខ្នង ០៤បន្ទប់ និងមានបង្គន់អនាម័យ១ខ្នង ០៤បន្ទប់ ដែលជាមូលនិធិអង្គការ សន្តិស្ម័គ្រចិត្ត។ រហូតមកដល់ឆ្នាំ២០១៩-២០២០ សិស្សសរុបចំនួន១៦៧នាក់ ស្រី៧៥នាក់ ក្នុងនោះសិស្សបឋមចំនួន១៤៧នាក់ ស្រី៦៦នាក់ សិស្សមត្តេយ្យសរុប២០នាក់ ស្រី០៩នាក់ មានបុគ្គលិកសរុប០៧នាក់ ស្រី០៥នាក់ ក្នុងនោះមានគ្រូកិច្ចសន្យាសរុប០៤នាក់ ស្រី០២នាក់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.