ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញ​ទៅ​ពិនិត្យ​ទីតាំង សម្រាប់​ថត ល្បែង​ប្រជាប្រិយ៍ និង​ល្បែង​កំសាន្ត​ផ្សេងៗ នៅ​ទីតាំង កោះស្លាកែត ស្រុក​គៀនស្វាយ

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញ​ទៅ​ពិនិត្យ​ទីតាំង សម្រាប់​ថត ល្បែង​ប្រជាប្រិយ៍ និង​ល្បែង​កំសាន្ត​ផ្សេងៗ នៅ​ទីតាំង កោះស្លាកែត ស្រុក​គៀនស្វាយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញ​ទៅ​ពិនិត្យ​ទីតាំង សម្រាប់​ថត ល្បែង​ប្រជាប្រិយ៍ និង​ល្បែង​កំសាន្ត​ផ្សេងៗ នៅ​ទីតាំង កោះស្លាកែត ស្រុក​គៀនស្វាយ

​ខេត្ត​កណ្តាល​: ដោយមាន​កិច្ចសហការ​ល្អ​ជាមួយ​វិស័យ​ឯកជន ដើម្បី​ធ្វើ​កម្មវិធី​កំសាន្ត សប្បាយ ថ្មី ប្លែក សម្រាប់​ឱកាស​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ខ្មែរ ដែល​ឈាន​ចូល​មក​ដល់​នាពេល​ខាងមុខ​នេះ នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន រួម​ជាមួយ​ថ្នាក់ដឹកនាំ​ក្រោម​ឱវាទ និង​ក្រុមការងារ ថត​កម្មវិធី​សិល្បៈ​កំសាន្ត របស់​អគ្គនាយកដ្ឋាន ទូរទស្សន៍​ជាតិ​កម្ពុជា បាន​អញ្ជើញ​ទៅពិនិត្យ​ទីតាំង សម្រាប់​ថត​កម្មវិធី ល្បែង​ប្រជាប្រិយ៍ និង​ល្បែង​កំសាន្ត​ផ្សេងៗ នៅ​ទីតាំង កោះស្លាកែត ស្ថិតក្នុង​ភូមិ ដីឥដ្ឋ​កោះ​ផុស ឃុំ​ដីឥដ្ឋ ស្រុក​គៀនស្វាយ ខេត្ត​កណ្តាល ។

​នៅក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​អញ្ជើញ​ពិនិត្យមើល ស្ទីត​យោ កោះស្លាកែត របស់ លោក ពេជ្រ ចិត្ត្រា អគ្គនាយក​ក្រុមហ៊ុន Davitra Media ជា​ផលិតកម្ម​ដំបូង បោះទុន​រាប់លាន​ដុល្លា នាំ​យក​ឧបករណ៍​ស្ទីត​យោលំ​ដាប់​ពិភពលោ​កមកកាន់​កម្ពុ​ជា​។​

​តាម​ការបញ្ជាក់​របស់ អ្នកគ្រប់គ្រង​បានអោយដឹងថា ផលិតកម្ម​ដាវី​ត្រា​មី​ឌៀ គឺជា​ផលិតកម្ម​ក្នុងស្រុក​ផលិត​តែ​បទ​មិន​ចម្លង​គេ (Original Songs) ដំបូង​គេ​បង្អស់​ហ៊ាន​បាន​បោះទុន​រាប់​លាន​ដុល្លា វិនិយោគ​ទៅ​លើ​ការសាងសង់​ស្ទីត​យោ និង​បំពាក់​នូវ​ឧបករណ៍​ទំនើបៗ (System Recording Studio) យី​ហ៊ោ​ល្បីៗ ជាច្រើន​ទៀត ដាក់​បំពាក់​ក្នុង​ស្ទីត​យោ របស់​ខ្លួន​ដែល​មានឈ្មោះ ថា «​ស្ទីត​យោ​កោះស្លាកែត​»​។

​ក្រៅ​តែ​អំពី​ការវិនិយោគ​ទៅលើ​ការទិញ​សំភា​រះ​ស្ទីត​យោ​ដែល​មាន​តម្លៃ​ថ្លៃ ផលិតកម្ម​ដាវី​ត្រា​មី​ឌៀ​រ ក៏បាន វិនិយោគ​រាប់លាន ដុល្លារ​ទៅលើ​ការសាងសង់​ស្ទីត​យោ​ខ្នាត​អន្តរជាតិ​ដែល​សាងសង់​ទៅ​តាម​ក្បួនខ្នាត និង​បច្ចេកទេស​ស្តង់ដារ​អន្តជាតិ​នៃ​ស្ទីត​យោ ពិភពលោក​លើ​ផ្ទៃដី​១០ ហិកតា​ផងដែរ​។

​លើស​ពី​នោះ​ទៀត​ផលិតកម្ម​ដាវី​ត្រា​ក៏​មាន​ទាំង​ស្ទីត​យោ ថត​សំលេង និង​ស្ទីត​យោ ថត​វីដេអូ​ខាងក្នុង និង​ខាងក្រៅ​ដែល​មាន​ទេសភាព​ស្អាតៗ​អាច​ថត​បាន​ច្រេី​ន​សកម្មភាព ច្រេី​ន​ឆាក និង​ច្រេី​ន​ទីតាំង​។​

​ជាមួយ​និង​ការ​បោះទុន​វិនិយោគ​តម្លៃ​រាប់​លាន​ដុល្លារ​នេះ ផលិតកម្ម​ដាវី​ត្រា​មី​ឌៀ​រក៏​មាន​ក្រុមការងារ​សុទ្ធតែមាន​បទពិសោធ​ខ្ពស់​ក្នុង​ធ្វើ​ស្ទីត​យោ ផលិត​ចម្រៀង និង​វីដេអូ និង​ការប្រើប្រាស់​សំភារៈ​ទាំងអស់​នេះ​ផងដែរ​។​

​ផលិតកម្ម​ដាវី​ត្រា​មី​ឌៀ បច្ចុប្បន្ននេះ មាន​អ្នកចម្រៀង​ជា​យុវវ័យ ប្រមាណ​ជាង ១០ នាក់ កំពុង​ថត ច្រៀង​អោយ ក្រុមហ៊ុន តាមរយៈ​អ្នកនិពន្ធ ចំនួន ៤ រូប ដែល​រហូត​មកដល់ពេលនេះ បាន​ផលិត និង​ថត ចម្រៀង​បាន​ចំនួន ជាង ១០០ បទ ។​

​នៅក្នុង​ឱកាស​នោះ លោក អគ្គនាយក​ក្រុមហ៊ុន Davitra Media បាន​សំដែង​ការស្វាគមន៍ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ និង​ក្រុម​ការងារ​ថត​កម្មវិធីសិល្បះ នៃ​អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា ដែល​ចង់​មក​ផ្តិត​យក​ទិដ្ឋភាព ស្រស់​ស្អាត​បែប​ធម្មជាតិ ដើម្បី​ថត កម្មវិធី ល្បែង​កំសាន្ត និង​កម្មវិធី សប្បាយៗ ផ្សេងៗ​។​

​ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជា បាន​សំដែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ លោក លោក ពេជ្រ ចិត្ត្រា អគ្គនាយក​ក្រុមហ៊ុន Davitra Media ដែល​បាន​អនុញ្ញាត្តិ ផ្តល់​ទីតាំង​អោយ​ក្រុមការងារ ទូរទស្សន៍​ជាតិ​កម្ពុជា រៀបចំ​ថត​កម្មវិធី សិល្បៈ​កំសាន្ត សប្បាយ ដើម្បី​តៀម​ទទួល​អំណរ​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ។​

​ដូច្នេះ​ចាប់ពី​ពេលនេះ​ទៅ ក្រុមការងារ ទទ​ក នឹង​ត្រៀម​រៀបចំ កម្មវិធី​ថត​អោយបាន​ច្បាស់លាស់ ដែល​គ្រោង​ថត រយៈពេល ២ ទៅ ៣ ថ្ងៃ តែ​អ្វី​ដែល​សំខាន់ គឺ​ក្រុមការងារ ត្រូវតែ​អនុវត្តន៍​តាម​វិធានការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល ដើម្បី​រួមគ្នា បង្ការ​ទប់ស្កាត់​ការឆ្លង​រី​ករាល​ដែល​នៃ​ជំងឺ​កូវី​ដ​-១៩ ពិសេស អូ​មី​ក្រុង ដែល​កំពុង​មាន​ក​ការឆ្លង​កើនឡើង គួរ​អោយ​បារ​ម្មណ៍​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.