ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ

សម្តេចតេជោ ហ៊ុន សែន ចែករំលែកនូវបទពិសោធផ្ទាល់ខ្លួន ដែលធ្លាប់ឆ្លងកាត់សង្គ្រាមស៊ីវិលជាច្រើនទសវត្សរ៍នៅកម្ពុជា ក្នុងពេលទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ នៅប្រទេសកូរ៉េខាងត្បូង

សម្តេចតេជោ ហ៊ុន សែន ចែករំលែកនូវបទពិសោធផ្ទាល់ខ្លួន ដែលធ្លាប់ឆ្លងកាត់សង្គ្រាមស៊ីវិលជាច្រើនទសវត្សរ៍នៅកម្ពុជា ក្នុងពេលទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ នៅប្រទេសកូរ៉េខាងត្បូង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចែករំលែកនូវបទពិសោធផ្ទាល់ខ្លួនរបស់សម្តេចដែលបានរីកធំធាត់ និងចម្រើនវឌ្ឍនាការ ដោយបានឆ្លងកាត់នូវសង្គ្រាមស៊ីវិលជាច្រើនទសវត្សរ៍ នៅក្នុងប្រទេសកម្ពុជា។

ការចែករំលែកបទពិសោធនេះ បានធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន ទទួលពានរង្វាន់ «សន្តិភាពស៊ុនហាក់» ដែលត្រូវបានធ្វើឡើងយ៉ាងមហោឡារិក នៅមជ្ឈមណ្ឌលសិល្បៈសកល ស្ថិតក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

សម្តេចតេជោ បានរៀបរាប់ថា សម្តេចត្រូវបង្ខំចិត្តឈប់រៀននៅក្នុងឆ្នាំ១៩៧០ នៅពេលដែលប្រទេសកម្ពុជា បាននិងកំពុងបែកបាក់យ៉ាងខ្លាំង ហើយសង្គ្រាមក៏បានផ្ទុះឡើងយ៉ាងសន្ធោសន្ធៅ។ ជីវិតកុមារភាព និងវ័យជំទង់របស់សម្តេច ដែលគួរតែទទួលបាននូវភាពសប្បាយរីករាយ ប្រសិនបើប្រទេសសម្តេចមានសន្តិភាពនោះ ប៉ុន្តែសម្តេចបែរជាជួបតែទុក្ខលំបាក និងការឈឺចាប់ទៅវិញ។

សម្តេចបានបន្តថា៖ «នាពេលនោះ ខ្ញុំពិតជាអស់សង្ឃឹមយ៉ាងខ្លាំង ចំពោះអនាគតរបស់ខ្ញុំ និងអនាគតរបស់ប្រទេសខ្ញុំ។ ចាប់ពីពេលនោះមក ខ្ញុំបានលះបង់ជីវិត ដើម្បីស្វែងរកសុខសន្តិភាពជូនប្រទេសកម្ពុជារបស់ខ្ញុំ។ ខ្ញុំបានចំណាយពេលប្រមាណជិតបីទសវត្សរ៍ ដើម្បីសម្រេចបាននូវក្តីសុបិនរបស់ខ្ញុំ ដោយខ្ញុំត្រូវស៊ូទ្រាំនឹងការលំបាកសព្វយ៉ាង រួមទាំងការប្រថុយជីវិតនៅក្នុងកិច្ចដំណើរការនៃការកសាងសន្តិភាពមួយនេះ»។

សម្តេចតេជោ បានរងរបួស និងបានបាត់បង់ភ្នែកម្ខាង។ សម្តេចត្រូវបង្ខំរត់គេចខ្លួនដោយថ្មើរជើងទៅកាន់ប្រទេសវៀតណាមទាំងកណ្ដាលយប់អាធ្រាត្រ ដោយត្រូវដើរឆ្លងកាត់ចម្ការមីន និងឆ្លងកាត់ព្រំដែនដែលមានកងទ័ពជាច្រើន។ ជាងនេះទៅទៀត សម្តេចបានទុកចោលប្រពន្ធរបស់សម្តេចឱ្យនៅកណ្តោចកណ្តែងដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត កំពុងមានផ្ទៃពោះនៅឯប្រទេសកម្ពុជា។

ក្រោយមកទៀត នៅឆ្នាំ១៩៩៦ សម្តេចបានប្រថុយជីវិតរបស់ខ្ញុំម្ដងទៀត ដោយបានទៅចរចាដោយផ្ទាល់ និងបញ្ចុះបញ្ចូលកងកម្លាំងខ្មែរក្រហម នៅឯមូលដ្ឋានយោធារបស់ពួកគេ ឱ្យទម្លាក់អាវុធ និងចូលរួមជាមួយរាជរដ្ឋាភិបាលវិញ ក្រោមគោលនយោបាយឈ្នះ-ឈ្នះដោយធានានូវអាយុជីវិត សិទ្ធិកាន់កាប់អចលនទ្រព្យ ឋានៈ និងមុខរបររបស់ពួកគេ។ គោលនយោបាយឈ្នះ-ឈ្នះនេះ បានជំរុញឱ្យប្រទេសកម្ពុជាទទួលបាននូវសន្តិភាពពេញលេញនៅឆ្នាំ១៩៩៨។ គោលនយោបាយឈ្នះ-ឈ្នះនេះ ក៏បានអនុញ្ញាតផងដែរ ឱ្យរាជរដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់ទាំងស្រុងទៅលើការអភិវឌ្ឍជាតិ ខណៈដែលប្រជាជនកម្ពុជាទទួលបាននូវផលប្រយោជន៍ និងកាលានុវត្តភាពនានាពីសន្តិភាព និងការអភិវឌ្ឍ។

សម្តេចបានគូសបញ្ជាក់បន្ថែមថា កម្ពុជារក្សាបាននូវសន្តិភាពរយៈពេលជាង២០ឆ្នាំមកហើយ។ ជាមួយគ្នានេះ យើងប្តេជ្ញាចិត្តថានឹងបន្តការពារ និងលើកស្ទួយសន្តិភាពបន្ថែមទៀត។

សម្តេចបានបន្ថែមថា «តាមរយៈបទពិសោធន៍របស់កម្ពុជា ដែលបានឆ្លងកាត់សង្គ្រាម និងការកសាងសន្តិភាព, ខ្ញុំសូមសង្កត់ធ្ងន់ថា គ្មានសន្តិភាព គ្មានក្តីសង្ឃឹម។ គ្មានសន្តិភាព គ្មានការអភិវឌ្ឍ។ គ្មានសន្តិភាព គ្មានការគោរពសិទ្ធិមនុស្ស និងគ្មានលទ្ធិប្រជាធិបតេយ្យ»។

សម្តេចតេជោ បានឯកភាពចំពោះទស្សនៈរបស់ លោក ស៊ុន ម្យុងមូន និងលោកស្រីបណ្ឌិត ហាក់ ចាហានមូន ដែលបានលើកឡើងថា «សន្តិភាព គឺជាសកម្មភាពជាក់ស្តែង មិនមែនជាក្ដីសុបិនដែលស្រពេចស្រពិលនោះទេ»។

សម្តេចបន្តថា៖ «នេះជាមូលហេតុដែលរដ្ឋាភិបាលរបស់ខ្ញុំបានយកសន្តិភាពជាអាទិ៍ភាពខ្ពស់ ដោយបានបញ្ជូនកងទ័ពកម្ពុជារាប់ពាន់នាក់ ទៅចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាព និងបោសសម្អាតមីនរបស់អង្គការសហប្រជាជាតិនៅអាហ្វ្រិក និងមជ្ឈិមបូព៌ា ដោយសង្ឃឹមថា នឹងអាចចូលរួមចំណែកក្នុងការស្តារសន្តិភាពនៅបណ្តាតំបន់ទាំងនោះ»។

សម្តេចបានបន្ថែមទៀតថា ជាងនេះទៅទៀត ទោះបីជាប្រទេសកម្ពុជាតូចក៏ដោយ ក៏កម្ពុជាបានចូលរួមចំណែកដល់ដំណើរការនៃការស្វែងរកសន្តិភាពនៅក្នុងតំបន់ និងពិភពលោកប្រកបដោយសុច្ឆន្ទៈ ការទទួលខុសត្រូវ និងភាពស្មោះត្រង់ផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.