ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ

លោក​ ជិន​ ប៊ុនធឿន​ នាយកប្រតិបត្តិសាខា​ តំណាងឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការ​សាខា​ និងជា​ប្រធានក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ​ ថ្នាក់សាខា​រាជធានីភ្នំពេញ បានអញ្ជេីញចូលរួមក្នុងពិធីអប់រំផ្សព្វផ្សាយ​ ស្តីពី​ «សារប្រយោជន៍នៃការយល់ដឹងពីសុខភាពបន្តពូជ​ និងការថែទាំសុខភាពមាតា-ទារក​ ពេលមានផ្ទៃពោះ​ ពេលសម្រាល​ និងក្រោយពេលសម្រាល ក្នុងការរស់នៅតាមគន្លងប្រក្រតីភាពថ្មី​ ក្នុងបរិបទនៃជំងឺកូវីដ-១៩»

លោក​ ជិន​ ប៊ុនធឿន​ នាយកប្រតិបត្តិសាខា​ តំណាងឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការ​សាខា​ និងជា​ប្រធានក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ​ ថ្នាក់សាខា​រាជធានីភ្នំពេញ បានអញ្ជេីញចូលរួមក្នុងពិធីអប់រំផ្សព្វផ្សាយ​ ស្តីពី​ «សារប្រយោជន៍នៃការយល់ដឹងពីសុខភាពបន្តពូជ​ និងការថែទាំសុខភាពមាតា-ទារក​ ពេលមានផ្ទៃពោះ​ ពេលសម្រាល​ និងក្រោយពេលសម្រាល ក្នុងការរស់នៅតាមគន្លងប្រក្រតីភាពថ្មី​ ក្នុងបរិបទនៃជំងឺកូវីដ-១៩»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោក​ ជិន​ ប៊ុនធឿន​ នាយកប្រតិបត្តិសាខា​ តំណាងឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការ​សាខា​ និងជា​ប្រធានក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ​ ថ្នាក់សាខា​រាជធានីភ្នំពេញ បានអញ្ជេីញចូលរួមក្នុងពិធីអប់រំផ្សព្វផ្សាយ​ ស្តីពី​ «សារប្រយោជន៍នៃការយល់ដឹងពីសុខភាពបន្តពូជ​ និងការថែទាំសុខភាពមាតា-ទារក​ ពេលមានផ្ទៃពោះ​ ពេលសម្រាល​ និងក្រោយពេលសម្រាល ក្នុងការរស់នៅតាមគន្លងប្រក្រតីភាពថ្មី​ ក្នុងបរិបទនៃជំងឺកូវីដ-១៩»

ភ្នំពេញ៖ នាព្រឹកថ្ងៃទី ១១​ ខែ កុម្ភៈ ឆ្នាំ ២០២២នេះ​ នៅមណ្ឌលសុខភាពគោករកា​ ខណ្ឌព្រែកព្នៅ​ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ​ ដឹកនាំ​ដោយ​ លោក​ ជិន​ ប៊ុនធឿន​ នាយកប្រតិបត្តិសាខា​ តំណាងឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការ​សាខា​ និងជា​ប្រធានក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ​ ថ្នាក់សាខា​រាជធានីភ្នំពេញ បានរៀបចំពិធីអប់រំផ្សព្វផ្សាយ​ ស្តីពី​ «សារប្រយោជន៍នៃការយល់ដឹងពីសុខភាពបន្តពូជ​ និងការថែទាំសុខភាពមាតា-ទារក​ ពេលមានផ្ទៃពោះ​ ពេលសម្រាល​ និងក្រោយពេលសម្រាល ក្នុងការរស់នៅតាមគន្លងប្រក្រតីភាពថ្មី​ ក្នុងបរិបទនៃជំងឺកូវីដ-១៩»​ ជូនដល់ស្ត្រីមានផ្ទៃពោះ​ ស្ត្រីមានកូនតូច​ និងស្ត្រីក្នុងវ័យបន្តពូជចំនួន​៣០នាក់​ ដេីម្បីឈានឆ្ពោះអបអរទិវាជាតិសុខភាពមាតា​ ទារក​ និងកុមារ​ ២១កុម្ភៈ​ ខាងមុខនេះ​ ។

នាឱកាសនោះ​ ក្នុងនាមឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការ​សាខា​ លោក​ ជិន​ ប៊ុនធឿន​ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងស្រី​ ប្អូនស្រីជាមាតាទាំងអស់​ ប្រកបដោយក្តីនឹករលឹក​ ព្រមទាំងបានគូសបញ្ជាក់ពីគោលបំណងនៃកម្មវិធី​ ដេីម្បីអបអរទិវាជាតិសុខភាព​ មាតា​ ទារក​ និងកុមារ​ ២១កុម្ភៈ​ ខួបលេីកទី១២ឆ្នាំ​ ដែលកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា​ ចាប់តាំងពីថ្ងៃទី​ ២១​ ខែកុម្ភៈ​ ឆ្នាំ២០១១​ នាឱកាសដែល​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ទទួលបាន​នូវគោរមងារដ៏ឧត្តុង្គឧត្តម ជា​ ឥស្សរជនឆ្នេីមថ្នាក់ជាតិ​ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ​ ដេីម្បីសុខភាពស្ត្រីនិងកុមារ​ បន្ទាប់ពីទទួលបានគោរមងារជា​ ឥស្សរជនឆ្នេីមថ្នាក់ជាតិ​នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី​-ប៉ាស៊ីហ្វិកឆ្លេីយតបមេរោគអេដស៍​ ជំងឺអេដស៍​ និងការអភិវឌ្ឍនៅកម្ពុជា​ កាលពីថ្ងៃទី​ ១៧​ ខែវិច្ឆិកា​ ឆ្នាំ២០០៦​ ។ ជាមួយគ្នានេះ​ លោកនាយកប្រតិបត្តិសាខា​ បានផ្តាំផ្ញេីដល់បងស្រី​ ប្អូនស្រីទាំងអស់សូមបន្ត​ចែករំលែកនូវចំណេះដឹង​ពីការអប់រំផ្សព្វផ្សាយថ្ងៃនេះ និងបទពិសោធន៍​ឱ្យបានទូលំទូលាយ​ ដេីម្បីចូលរួមលេីកកម្ពស់សុខភាពមាតា​ ទារក​ និងកុមារ​, ទប់ស្កាត់ការចម្លងមេរោគអេដស៍ពីម្តាយទៅកូន​ និងឈានឆ្ពោះទៅបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥​ ក៏ដូចជាចូលរួមទទួលខុសត្រូវក្នុងការទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩​ ហេីយអនុវត្តការរស់នៅធម្មតា​ តាមគន្លងប្រក្រតីភាពថ្មី។

បន្ទាប់មក​ ក្រុមការងារបានឡេីងធ្វេីបទបង្ហាញពីសារៈសំខាន់ក្នុងការថែទាំសុខភាព​, ការពិនិត្យសុខភាពមុនពេលរៀបការ,​ ការពិនិត្យផ្ទៃពោះយ៉ាងតិច៤ដង​,​ ការសម្រាលកូននៅមណ្ឌលសុខភាព​ ឬមន្ទីរពេទ្យ,​ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​របស់ស្ត្រីមានផ្ទៃពោះ រួមជាមួយការអនុវត្តវិធានការ​ ៣ការពារ​ និង៣កុំ​,​ ការបំបៅកូនដោយទឹកដោះម្តាយ,​ ក៏ដូចជាការយល់ដឹងពីមេរោគអេដស៍​​​ និងទប់ស្កាត់ការចម្លងជំងឺផ្សេងៗទៀតពីម្តាយទៅកូន។ល។

សូមបញ្ជាក់ថា​៖​ ស្ត្រីមានផ្ទៃពោះ​ ស្ត្រីមានកូនតូច​ និងស្ត្រីក្នុងវ័យបន្តពូជដែលបានចូលរួមចំនួន​៣០នាក់​ ក្នុង១នាក់ៗទទួលបាន​ កន្សែងពោះគោធំ១​ កន្សែងជូតខ្លួនទារក១​ សាប៊ូ២ដុំ​ ជែលលាងដៃ១ដប​ ម៉ាស១០បន្ទះ​ អាល់កុល១ដប​ អង្ករ៣០គីឡូក្រាម​ មី១កេស​ ទឹកសុទ្ធ១កេស​ ឃីត១កញ្ចប់(មុង​ ភួយ​ ក្រមា​ សារុង)​ និងថវិកាចំនួន៥មុឺនរៀល​ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.