ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ

អភិបាលខេត្តរតនគិរី សម្ពោធដាក់ឱ្យប្រើប្រាសស់ជាផ្លូវការអគារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអូរយ៉ាដាវ

អភិបាលខេត្តរតនគិរី សម្ពោធដាក់ឱ្យប្រើប្រាសស់ជាផ្លូវការអគារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអូរយ៉ាដាវ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារអនុសាខាកាកបាទក្រហមកម្ពុជា នៅស្រុកអូរយ៉ាដាវ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រីគណៈកិត្តិយស គណៈកម្មាធិការសាខា គណៈកម្មាធិការសាខា អនុសាខា មន្ត្រីរាជការ អង្គភាពជុំវិញស្រុក យុវជនកាកបាទក្រហម សប្បុរសជន និងប្រជាពលរដ្ឋជាច្រើនរូប។

យោងតាមរបាយការណ៍ពីលោក ម៉ា វិចិត្រ ប្រធានគណៈកម្មាធិការអនុសាខាស្រុក បានឱ្យដឹងថា អគារស្នាក់ការ អនុសាខានេះ មានទំហំ ៦ម៉ែត្រ គុណ១២.៥ម៉ែត្រ មានបន្ទប់ធ្វើការ១ សាលប្រជុំ១ និងបន្ទប់ទឹក១ខ្នង បានដំណើរការសាងសង់ ជាដំណាក់កាលបន្តបន្ទាប់អស់រយៈពេល ៨ខែ ២៦ថ្ងៃ រហូតរួចជាស្ថាពរ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ដោយចំណាយថវិការអស់ប្រមាណ ១៥,៨៦០,០០រៀល ដែលទទួលបានពីសប្បុរសជនគ្រប់ទិសទី ដែលជាទឹកចិត្តមនុស្សធម៌ មិនអាចកាត់ថ្លៃបាន។

នៅក្នុងឱកាសនោះលោក ញ៉ែម សំអឿន បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ពុកម៉ែបងប្អូនទាំងអស់ ក្នុងអង្គពិធី និងបានលើកឡើងថា ជាការពិតណាស់ថាប្រទេសជាតិយើង មានសុខសន្តិភាព និងកំពុងឈានឆ្ពោះទៅរកភាពរីកចម្រើនលើគ្រប់វិស័យតាមចក្ខុវិស័យ ឆ្នាំ២០៣០ និងឆ្នាំ២០៥០ នៃរាជរដ្ឋាភិបាលកម្ពុជា តែយ៉ាងណាយើងក៏នៅមានប្រជាជនមួយចំនួននៅតែប្រឈមនឹងភាពងាយរងគ្រោះ និងរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ ដែលចាំបាច់ត្រូវការជួយសង្រ្គោះភ្លាមៗឱ្យទាន់ពេលវេលា។

លោកបានបន្តថា «ហេតុនេះហើយទើបកាកបាទក្រហមកម្ពុជា បានបង្កើតឱ្យមានរចនាសម័្ពន្ធតាំងពីថ្នាក់ខេត្ត រហូតដល់ ក្រុង ស្រុក ឃុំ សង្កាត់ និងអ្នកស្ម័គ្រចិត្តគ្រប់ភូមិ ដើម្បីត្រៀមប្រមូលព័ត៌មានអំពីបញ្ហារបស់ប្រជាពលរដ្ឋ ដែលរងគ្រោះ និងងាយរងគ្រោះ សម្រាប់ជួយពួកគាត់ឱ្យបានទាន់ពេលវេលា និងគ្រប់ទីកន្លែង។ ជាក់ស្តែងនៅថ្ងៃនេះយើងបានសម្ពោធអគារអនុសាខាស្រុកអូរយ៉ាដាវ ដើម្បីបង្កភាពងាយស្រួលដល់គណៈកម្មាធិការអនុសាខាស្រុក បានបម្រើការងារមនុស្សធម៌ជូនប្រជាពលរដ្ឋផងដែរ»។

ជាមួយនឹងការលើកឡើងបែបនេះ លោកក៏បានបញ្ជាក់ដែរថា កាកបាទក្រហម គឺមានប្រភពចំណូលពីសប្បុរសជនតាមរយៈសមាជិកភាពប្រចាំឆ្នាំ និងការរៀបចំព្រឹត្តិការណ៍ ៨ ឧសភា និងរាត្រីសមោសរជាដើម មានន័យថាសកម្មភាពទាំងអស់អាចប្រព្រឹត្តទៅបានលុះត្រាណាមានការប្តេជ្ញាចិត្ត និងលះបង់យ៉ាងខ្ពស់ ដើម្បីលើកស្ទួយចលនាមនុស្សធម៌ ពីសំណាក់មន្រ្តីរាជការ កងកម្លាំង ក្រុមហ៊ុនឯកជន អាជីវករ ប្រជាពលរដ្ឋ មានការចែករលែកជាមួយកាកបាទក្រហម ទើបកាកបាទក្រហម អាចជួយប្រជាពលរដ្ឋងាយរងគ្រោះនានាបាន។

បន្ថែមពីនេះលោក ញ៉ែម សំអឿន សង្ឃឹមយ៉ាងមុតមាំ ក៏ដូចជាជំរុញដល់សមាជិក សមាជិកាអនុសាខាកាកបាទក្រហមស្រុកទាំងអស់ បន្តចូលរួមលើការងារនេះឱ្យកាន់តែខ្លាំងក្លាទ្វេឡើងថែមទៀត បន្ទាប់ពីអគារយ៉ាងថ្មីប្រណិតមួយខ្នងនេះ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃនេះ។

ក្នុងពិធីនោះដែរ សាខាបានចែកជូនអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋ ចាស់ជរា កុមារកំព្រា ជនពិការងាយរងគ្រោះបំផុត ចំនួន ៥០គ្រួសារ មកពី៤ឃុំ (ឃុំប៉ាតេ, ឃុំលំជ័រ, ឃុំសោមធំ និងឃុំយ៉ាងទុង) ក្នុងស្រុកអូរយ៉ាដាវ ដែលក្នុង១គ្រួសារ ទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៉ីវ១យួរ ទឹកត្រី១យួរ ម៉ាស់២ សាប៊ូ២ដុំ ជែលលាងដៃ១ដប និងថវិកាមួយចំនួនផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.