ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ

សេចក្តីប្រកាសព័ត៌មានអ្នកនាំពាក្យ គ.ជ.ប លេខ ០០៧ គ.ជ.ប ស្តីពីជំនួបសវនាការរវាងប្រធាន គ.ជ.ប ជាមួយនឹងអនុប្រធានបេសកកម្មនៃស្ថានទូតអង់គ្លេស

សេចក្តីប្រកាសព័ត៌មានអ្នកនាំពាក្យ គ.ជ.ប លេខ ០០៧ គ.ជ.ប ស្តីពីជំនួបសវនាការរវាងប្រធាន គ.ជ.ប ជាមួយនឹងអនុប្រធានបេសកកម្មនៃស្ថានទូតអង់គ្លេស

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សេចក្តីប្រកាសព័ត៌មានអ្នកនាំពាក្យ គ.ជ.ប លេខ ០០៧ គ.ជ.ប ស្តីពីជំនួបសវនាការរវាងប្រធាន គ.ជ.ប ជាមួយនឹងអនុប្រធានបេសកកម្មនៃស្ថានទូតអង់គ្លេស

នាព្រឹកថ្ងៃសុក្រ ទី១១ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ៩:៣០នាទីព្រឹក នៅទីស្តីការគណៈ-កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានទទួលជួបលោក ម៉ាក ថ័រ ( Mr. Marc Thaure) អនុប្រធានបេសកកម្មនៃស្ថានទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលចង់ស្វែងយល់ពីការបោះឆ្នោតនៅកម្ពុជា។

លោក ម៉ាក ថ័រ បានថ្លែងអំណរគុណដល់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួប ហើយបានវាយតម្លៃថា តំណែងជាប្រធាន គ.ជ.ប គឺមានការទទួលខុសត្រូវខ្ពស់ណាស់។ ទន្ទឹមនឹងនេះ លោក ម៉ាក ថ័រ ក៏ចង់ដឹងអំពីការងារអាទិភាពរបស់ គ.ជ.ប ជាអាទិ៍៖ ការអនុវត្តការងារតាមប្រព័ន្ធបច្ចេកវិទ្យាថ្មី ការចុះឈ្មោះបោះឆ្នោតសម្រាប់ប្រជាពលរដ្ឋនៅក្រៅប្រទេស តួនាទីរបស់អង្គការមិនមែនរដ្ឋាភិបាល និងអ្នកសារព័ត៌មាន លក្ខខណ្ឌដើម្បីបោះឆ្នោតបាន កំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទម្រង់បែបបទ ១១០២) និងវិធានការការពារជំងឺកូវីដ-១៩ ក្នុងដំណើរការរៀបចំការបោះឆ្នោត។

ជាការឆ្លើយតប ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានថ្លែងអំណរគុណចំពោះលោក ម៉ាក ថ័រ ដែលចង់ស្វែងយល់ពីការបោះឆ្នោត និងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលអង់គ្លេស ដែលធ្លាប់បានជួយដល់ គ.ជ.ប ក្នុងការរៀបចំការបោះឆ្នោតនៅព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងមក។ ជំនួយដែលរាជរដ្ឋាភិបាលអង់គ្លេសបានជួយដល់ គ.ជ.ប ជាជំនួយបច្ចេកទេស ច្បាប់ និងបានផ្តល់ជំនួយជាថវិកាផងដែរ។

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានមានប្រសាសន៍បន្តទៀតថា ការបោះឆ្នោតនៅព្រះរាជាណាចក្រកម្ពុជាត្រូវបានកែលម្អទាំងលើទិដ្ឋភាពច្បាប់ និងបច្ចេកទេស ពីមួយអាណត្តិទៅមួយអាណត្តិទទួលបានជោគជ័យល្អ។ ចាប់តាំងពីឆ្នាំ២០១៦ មករហូតដល់បច្ចុប្បន្ន ការចុះឈ្មោះបោះឆ្នោតត្រូវបានកែទម្រង់ពីការចុះឈ្មោះដោយដៃ មកជាការចុះឈ្មោះដោយប្រើប្រព័ន្ធកុំព្យូទ័រ ហើយបញ្ជីបោះឆ្នោតមានការទទួលស្គាល់ពីគ្រប់ភាគីពាក់ព័ន្ធថា មានគុណភាពល្អ ពោលគឺមានភាពពេញលេញ ភាពត្រឹមត្រូវ និងមានបច្ចុប្បន្នភាព។

 ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានជម្រាបជូនលោក ម៉ាក ថ័រ ទៀតថា ក្នុងក្របខ័ណ្ឌច្បាប់បោះឆ្នោតដែលនៅជាធរមាន គ.ជ.ប បាននិងកំពុងបន្តរៀបចំចាត់ចែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ហើយដើម្បីលើកកម្ពស់ និងបញ្ជ្រាបប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានទៅក្នុងវិស័យបោះឆ្នោត គ.ជ.ប បានអនុម័តឱ្យប្រើប្រាស់កម្មវិធីគ្រប់គ្រងការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត កម្មវិធីចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត និងកម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោត។

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានបន្ថែមថា ចំពោះការចុះឈ្មោះបោះឆ្នោតសម្រាប់ប្រជាពលរដ្ឋនៅក្រៅប្រទេស ច្បាប់បានកំណត់ទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោតត្រូវស្ថិតនៅសាលាឃុំ សង្កាត់ ឬនៅតាមភូមិក្នុងឃុំ សង្កាត់ ក្នុងប្រទេសកម្ពុជា ដូចនេះ  គ.ជ.ប ត្រូវតែគោរព និងអនុវត្តតាមច្បាប់។ ចំណែកឯតួនាទីរបស់អង្គការមិនមែនរដ្ឋាភិបាលក៏ត្រូវអនុវត្តទៅតាមច្បាប់ដែរក្នុងការចូលរួមសង្កេតមើលការបោះឆ្នោត និងចូលរួមអប់រំអ្នកបោះឆ្នោត។ ចំពោះប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន មានតួនាទីសំខាន់ក្នុងការជួយផ្សព្វផ្សាយអប់រំ និងផ្ដល់ព័ត៌មានអំពីការបោះឆ្នោតជូនដល់អ្នកបោះឆ្នោត។ កន្លងមកអ្នកសារព័ត៌មានតែងតែទទួលបានព័ត៌មានពី គ.ជ.ប គ្រប់ដំណើរការនៃការបោះឆ្នោតជាទៀងទាត់។

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ក៏បានលើកឡើងអំពីលក្ខខណ្ឌដើម្បីអាចបោះឆ្នោតបាន គឺប្រជាពលរដ្ឋត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ ក្នុងករណីប្រជាពលរដ្ឋគ្មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រជាពលរដ្ឋនោះត្រូវប្រើឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោតជំនួសវិញ។ 

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានបញ្ជាក់ជូនលោក ម៉ាក ថ័រ ថា កំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទម្រង់បែបបទ ១១០២) ប្រើសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គឺនៅតែរក្សាទិន្នន័យដូចដែលធ្លាប់បានប្រើប្រាស់ក្នុងការបោះឆ្នោតកន្លងមកដដែល ពុំមានការកែប្រែនោះទេ។ 

ចំពោះករណីជំងឺកូវីដ-១៩ គឺជាបញ្ហាប្រឈមដ៏ធំមួយក្នុងដំណើរការរៀបចំការបោះឆ្នោត ប៉ុន្តែ គ.ជ.ប បានត្រៀម និងរៀបចំវិធានការការពារទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយក៏មានការចូលរួមពីអាជ្ញាធរដែនដី ក្នុងការផ្តល់ជាសម្ភារការពារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ផងដែរ។ 

ជំនួបសវនាការបានប្រព្រឹត្តទៅអស់រយៈពេលមួយម៉ោង ភាគីទាំងពីរបានថ្លែងអំណរគុណគ្នាទៅវិញទៅមក ហើយបានបញ្ចប់ដោយភាពស្និទ្ធស្នាល និងរីករាយ។ 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.