ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ រៀបចំសិក្ខាសាលាបណ្តុះបណ្តាលផ្ទៃក្នុង ក្រោមប្រធានបទ «តួនាទីអយ្យការក្នុងការស៉ើបអង្កេត និងការចោទប្រកាន់បទល្មើសសម្អាតប្រាក់»

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ រៀបចំសិក្ខាសាលាបណ្តុះបណ្តាលផ្ទៃក្នុង ក្រោមប្រធានបទ «តួនាទីអយ្យការក្នុងការស៉ើបអង្កេត និងការចោទប្រកាន់បទល្មើសសម្អាតប្រាក់»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃសុក្រ ទី១១ ខែកុម្ភៈ ឆ្នាំ២០២២ បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលផ្ទៃក្នុង សម្រាប់ព្រះរាជអាជ្ញារង ក្រឡាបញ្ជីអយ្យការ មន្ត្រីលេខាធិការដ្ឋាន ក្រោមប្រធានបទ «តួនាទីអយ្យការក្នុងការស៉ើបអង្កេត និងការចោទប្រកាន់បទល្មើសសម្អាតប្រាក់»។

សិក្ខាសាលានេះ ត្រូវបានធ្វើឡើងដោយក្រុមការងារបច្ចេកទេសសម្របសម្រួលដំណើរការរឿងក្តី ពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា ក្រោមអធិបតីរបស់ លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

គោលដៅនៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីចូលរួមគាំទ្រនូវគោលនយោបាយ និងយុទ្ធសាស្ត្រជាតិ ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយវិធានការនានារបស់ក្រសួងយុត្តិធម៌ ក្នុងការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម, ការពារគ្រឹះស្ថានហិរញ្ញវត្ថុ និងសេដ្ឋកិច្ចជាតិ ពីឥទ្ធិពលនៃការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងជំរុញប្រសិទ្ធភាព កំណើននៃការស៉ើបអង្កេត ព្រមទាំងការចោទប្រកាន់បទល្មើសសម្អាតប្រាក់ ផងដែរ។

ដើម្បីសម្រេចបាននូវគោលដៅខាងលើ និងដើម្បីឆ្លើយតបនឹងកំណើនឡើងនៃសំណុំរឿងសម្អាតប្រាក់ ក៏ដូចជាភាពស្មុគស្មាញនៃការស៉ើបអង្កេត និងការចោទប្រកាន់បទល្មើសសម្អាតប្រាក់ដែលជាបទល្មើស ហានិភ័យ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលផ្ទៃក្នុងដើម្បីពង្រឹង និងបង្កើនសមត្ថភាពបច្ចេកទេសបន្ថែមទៀត លើការស៉ើបអង្កេតប្រមូលភស្តុតាង និងសម្រេចបើកការចោទប្រកាន់សម្អាងបទល្មើស និងបទល្មើសសម្អាតប្រាក់។

ក្រៅពីនេះ លោក ច្រឹង ខ្មៅ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្ត្រីទាំងអស់ ពិសេសក្រុមការងារបច្ចេកទេសសម្របសម្រួលដំណើរការរឿងក្តី ពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា ទាំងក្រុមការងារអយ្យការ ទាំងខាងក្រុមការងារចៅក្រម ដែលបានខិតខំ ព្យាយាម បំពេញកិច្ចការងារកន្លងមកដោយស្មារតី មនៈសិការ ទទួលខុសត្រូវខ្ពស់ មានបុរេសកម្ម លើការងារប្រយុទ្ធប្រឆាំងបទល្មើសសម្អាតប្រាក់។

បន្ថែមពីនេះ លោក ច្រឹង ខ្មៅ ក៏បានជំរុញ និងលើកទឹកចិត្តឱ្យព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្ត្រីទាំងអស់ ដែលបានចូលរួមក្នុងសិក្ខាសាលាបណ្តុះបណ្តាលនេះ ចូលរួមដោយការយកចិត្តទុកដាក់ខ្ពស់ និងលើកជាសំណួរ ពិភាក្សាឲ្យបានផុសផុល ស្វែងរកចំណុចដែលជាបញ្ហាប្រឈមនានា នៅពេលអនុវត្តកិច្ចការ ដើម្បីអាចស្វែងរកយន្តការរួម ដែលមានប្រសិទ្ធភាពអាចដោះស្រាយការអនុវត្តកិច្ចការនេះឲ្យរឹតតែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៧ រហូតមកដលបច្ចុប្បន្ននេះ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទទួលចាត់ការសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់ (ដែលរួមមានទាំងការចោទប្រកាន់ ការឃាត់ទុក ការបង្កក និងការសម្រេចរឹបអូសទ្រព្យសម្បត្តិដែលពាក់ព័ន្ធនឹងបទល្មើស ឬជាផលនៃបទល្មើស) សរុប ជាង ៤០សំណុំរឿង ដោយការសម្រេចបង្កក និងការរឹបអូសដែលសាលាដំបូងរាជធានីភ្នំពេញបានសម្រេច គិតជាទឹកប្រាក់ប្រមាណជា ១០ លានដុល្លាអាមេរិក៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.