ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ

រដ្ឋមន្ត្រី ស៊ុយ សែម និងលោក ជាវ តាយ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅបន្តផ្សព្វផ្សាយឯកសារ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា

រដ្ឋមន្ត្រី ស៊ុយ សែម និងលោក ជាវ តាយ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅបន្តផ្សព្វផ្សាយឯកសារ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ លោក ស៊ុយ សែម សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្ស និងរាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និងលោក ជាវ តាយ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាអភិបាលខេត្ត នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារមូលដ្ឋាន ឆ្នាំ២០២១ និងទិសដៅការងារ ឆ្នាំ២០២២ និងផ្សព្វផ្សាយឯកសារ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា។

ពិធីនេះត្រូវបានធ្វើឡើងនៅស្នាក់ការគណបក្សខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី សមាជិកព្រឹទ្ធសភា រដ្ឋសភា ក្រុមការងារថ្នាក់កណ្តាល ប្រធាន អនុប្រធាន សមាជិក គណៈកម្មាធិការគណបក្សខេត្ត គណៈអចិន្ត្រៃយ៍គណៈបក្សខេត្ត គណៈកម្មាធិការគណបក្ស ក្រុង ស្រុក ឃុំ សង្កាត់ ក្រុមការងារចុះមូលដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់ ទូទាំងខេត្តយ៉ាងច្រើនកុះករ។

បន្ទាប់ពីលោក ជាវ តាយ បានអាននូវរបាយការណ៍បូកសរុបការងារគណបក្ស និងការងាររាជរដ្ឋាភិបាល ឆ្នាំ២០២១ និងទិសដៅការងារ ឆ្នាំ២០២២ នោះរួចមក លោក ស៊ុយ សែម បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រឹង របស់ប្រធាន អនុប្រធាន និងសមាជិក ក្រុមការងារគ្រប់ជាន់ថ្នាក់ ដែលបានលះបង់ពេលវេលា ធនធានផ្ទាល់ខ្លួន ក្នុងការចុះជួយមូលដ្ឋានដែលខ្លួនទទួលខុសត្រូវ ដើម្បីឈានទៅរកជ័យជំនះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ នាពេលខាងមុខ។ លោកក៏បានដាក់ជូនរបាយការណ៍ ឆ្លងអង្គប្រជុំ ដើម្បីពិភាក្សា និងកែលម្អ ហើយអង្គប្រជុំក៏បានឯកភាពទាំងស្រុង នូវខ្លឹមសាររបាយការណ៍នេះផងដែរ។

ក្នុងឱកាសនោះ លោកបានធ្វើការផ្សព្វផ្សាយ របាយការណ៍របស់គណបក្ស ស្តីពីសភាពការទូទៅ និងការងារគណបក្ស ឆ្នាំ២០២១ និងទិសដៅការងារ ឆ្នាំ២០២២ របស់គណៈកម្មាធិការកណ្តាល ព្រមទាំងធ្វើការផ្តាំផ្ញើដល់គ្រប់ក្រុមការងារទាំងអស់ ត្រូវបន្តការងារតាមផែនការរបស់ខ្លួន ជាបន្តបន្ទាប់ទៀត ដើម្បីឈានទៅការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ឱ្យទទួលបានជោគជ័យ។ ក្នុងនាមយើងទាំងអស់គ្នាជាមន្ត្រីរាជការ និងមន្ត្រីរបស់បក្ស សូមយកចិត្តទុកដាក់ក្នុងផ្តល់សេវាសាធារណៈគ្រប់ប្រភេទជូនប្រជាពលរដ្ឋ ឱ្យបានល្អបំផុត នៅគ្រប់ថ្នាក់គ្រប់ផ្នែក តាំងពីលើរហូតដល់ក្រោម។ ត្រូវរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងម៉ាំ ដោយប្រមូលកម្លាំងឱ្យបានខ្ពស់ ប្រយុទ្ធជាមួលបក្សប្រឆាំង សម្រាប់ជោគជ័យនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ឆ្នាំ២០២ និងការបោះឆ្នោតសកល ឆ្នាំ២០២៣ខាងមុខ និងពង្រឹងពង្រីកសមាជិកបក្ស ដោយប្រកាន់យក សមាជិក១រូប សន្លឹកឆ្នោត១សន្លឹក៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.