ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ

ស្ត្រីម្នាក់រៀបរាប់ទាំងបង្ហូរទឹកភ្នែក ខណ:ចាញ់បោកក្រុមឈ្មួញដីធ្លីដោយប្រើប្តីខ្លួនឱ្យរត់ការដីភ្នំលុះលក់បានលុយបែរភ្លេចសន្យាបណ្តាលឱ្យប្ដីគាត់ដេកឈឺគ្រាំគ្រារង់ចាំថ្ងៃស្លាប់

ស្ត្រីម្នាក់រៀបរាប់ទាំងបង្ហូរទឹកភ្នែក ខណ:ចាញ់បោកក្រុមឈ្មួញដីធ្លីដោយប្រើប្តីខ្លួនឱ្យរត់ការដីភ្នំលុះលក់បានលុយបែរភ្លេចសន្យាបណ្តាលឱ្យប្ដីគាត់ដេកឈឺគ្រាំគ្រារង់ចាំថ្ងៃស្លាប់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ស្ត្រីម្នាក់រៀបរាប់ទាំងបង្ហូរទឹកភ្នែក ខណ:ចាញ់បោកក្រុមឈ្មួញដីធ្លីដោយប្រើប្តីខ្លួនឱ្យរត់ការដីភ្នំលុះលក់បានលុយបែរភ្លេចសន្យាបណ្តាលឱ្យប្ដីគាត់ដេកឈឺគ្រាំគ្រារង់ចាំថ្ងៃស្លាប់

ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២២នេះ មានស្រ្តីម្នាក់បាននិយាយរៀប រាប់ទាំងបង្ហូរទឹកភ្នែកសស្រាក់គួរឱ្យអាណិតអាសូរ នៅក្នុងផ្ទះ១ខ្នង ដែលសុំគេស្នាក់នៅស្ថិតក្នុងភូមិ អូរស្ងួត សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ដោយអះអាងថា មានក្រុមឈ្មួញដីធ្លីបានលួងលោមប្តីរបស់ខ្លួនឱ្យរៀបចំរត់ការឯកសារដីភ្នំមួយកន្លែង នៅខាងក្រោយកាស៊ីណូម្កុដពេជ្រ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន លុះលក់ដីនោះឱ្យឧកញ៉ាម្នាក់នៅភ្នំពេញបានថវិការាប់លានដុល្លារតែបែរជានាំគ្នាគេចខ្លួនអស់ ធ្វើឱ្យគាត់ឈឺចិត្តរហូតដល់ធ្លាក់ខ្លួនឈឺរីងរៃរង់ចាំតែថ្ងៃស្លាប់ប៉ុណ្ណោះ។

បើតាមការរៀបរាប់ពីស្រ្តីម្នាក់ ឈ្មោះ ឃឹម សារ៉ាន់ អាយុ ៤៥ឆ្នាំ បានឱ្យដឹងទាំងបង្ហូរទឹកភ្នែកស ស្រាក់បង្ហាញនូវក្តីឈឺចាប់របស់ខ្លួនថា ៖ ប្តីរបស់គាត់មានឈ្មោះ សំ អាន អាយុ៦៥ឆ្នាំ ជាមន្រ្តីរដ្ឋបាលព្រៃឈើប៉ៃលិនចូលនិវត្តន៍ និងជាមន្ត្រីបរិស្ថានកិច្ចសន្យាមានកូនចំនួន៣នាក់ (ប្រុស២នាក់ ស្រីម្នាក់) នៅក្នុងបន្ទុក។ គាត់និយាយរៀបរាប់ទាំងអួលដើមក និងហូរទឹកភ្នែករហាមទៀតថា មានឈ្មួញល្បីម្នាក់ឈ្មោះ ឈីវ វ៉ាន់សេដ្ឋ រស់នៅក្នុងខេត្តប៉ៃលិនដោយកាលពីឆ្នាំ២០១៨ ក្រុមឈ្មួញទាំងនេះបាននិយាយលួងលោមប្រើប្តីរបស់គាត់ឱ្យដឹកនាំគ្រឿងចក្រយកទៅឈូសឆាយដីព្រៃភ្នំមួយកន្លែងនៅខាងក្រោយកាស៊ីណូម្កុដពេជ្រ និងរត់ឯកសារ ដោយសន្យាថា ពេលទទួលបានជោគជ័យ លក់ដីភ្នំនេះដាច់បាន លុយនឹងប្រគល់ឱ្យ ផ្ទះថ្ម១ល្វែង និងថវិកាចំនួន៣ម៉ឺនដុល្លារ។ ប៉ុន្តែក្រោយពីខិតខំប្រឹងប្រែងទាំងយប់ ទាំងថ្ងៃមិនបានឈប់ឈរ ឆ្លងកាត់ការជេរប្រមាថពីប្រជាពលរដ្ឋដែលមានដីជាប់នឹងជើងភ្នំលុះដោះស្រាយបញ្ហារួចរាល់ក៏លក់ដីភ្នំនេះ ឱ្យឧកញ៉ាម្នាក់កាលពីឆ្នាំ២០១៩ បានថវិការាប់លានដុល្លារស្រាប់តែរហូតមកដល់សព្វថ្ងៃមិនទទួលបានថវិកាសូម្បីតែ១សេននោះឡើយហើយក៏រត់គេចខ្លួនបាត់អស់រលីង។ គាត់ក៏ទទូចសុំឱ្យឈ្មួញខាងលើ ចេញមុខមកដោះស្រាយប្រគល់ថវិកាទាំងប៉ុន្មានដែលបានសន្យាជូនប្តីរបស់គាត់ ដើម្បីព្យាបាលជម្ងឺបន្តអាចរស់នៅឃើញមុខកូនចៅខណ:សព្វថ្ងៃនេះ គ្រួសាររបស់គាត់សុំផ្ទះគេស្នាក់នៅបើសិនជាគ្មានថវិកាឱ្យគេទេនឹងត្រូវរើឥវ៉ាន់ចេញនៅថ្ងៃខាងមុខ ខណ:ដែលម្ចាស់គេត្រូវការវិញ។

គាត់បញ្ជាក់ទៀតថា កាលពីដើមខែធ្នូ ឆ្នាំ២០២១ ពេលប្តីរបស់គាត់និយាយកើត មិនទាន់ធ្លាក់ខ្លួនឈឺខ្លាំងបានប្រាប់គាត់ជាប្រពន្ធឱ្យទៅទាក់ទងបុរសជាឈ្មួញម្នាក់ ឈ្មោះ នាង អាយុ៦០ឆ្នាំ ជាដៃគូរបស់លោក ឈីវ វ៉ាន់សេដ្ឋ រស់នៅក្នុងក្រុងប៉ៃលិន ដើម្បីបានថវិកាមួយចំនួន។ ក្រោយពេលជួបគាត់សន្យាថា នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ នឹងប្រគល់ថវិកាមួយចំនួន ដើម្បីយកទៅព្យាបាលជំងឺក្រោយពេលលោក ឈីវ វ៉ាន់សេដ្ឋ ត្រឡប់មកពីខេត្តកំពង់ចាមវិញតែចាប់តាំងពីពេលនោះរហូតមកដល់ដើមខែកុម្ភ: ឆ្នាំ២០២២ នេះទៅហើយមិនទាន់ទទួលបានអ្វីទាំងអស់ ពោលគឺសន្យាខ្យល់តែម្តង។ គាត់ក៏សំណូមពរឱ្យក្រុមឈ្មួញខាងលើនឹកឃើញសន្យារបស់ខ្លួនផង ព្រោះគាត់គ្មានអ្វីទីពឹងនោះទេ។

ចំណែកលោក ឈិន សាវុន អាយុ៥០ឆ្នាំ ជាអ្នករួមចំណែកក្នុងការងារដីធ្លីខាង លើដែរ បានរៀបរាប់ឱ្យដឹងថា ៖ ពេលលោកជួយសម្រួលឯកសារទទួលបានជោគជ័យក្នុងរឿងដីភ្នំខាងលើ ឈ្មួញ ឈ្មោះ ឈីវ វ៉ាន់សេដ្ឋ សន្យាថានឹងឱ្យរថយន្តម៉ាកតាកូម៉ា១គ្រឿងតម្លៃប្រហែល២ម៉ឺនដុល្លារតែក្រោយពីលក់ដាច់បែរជាគ្មានឱ្យអ្វីដល់លោកនោះឡើយហើយឈ្មួញខាងលើក៏បានសន្យាឱ្យបុរសម្នាក់ឈ្មោះ សំ អាន ដូចអ្វីដែលប្រពន្ធគាត់បានរៀបរាប់ខាងលើ។ ចំណែកក្រុមរបស់គាត់មួយចំនួនទទួលបានថវិកាចំនួនពាក់កណ្តាល ខ្លះទៀតបានគ្រប់ចំនួនដោយឡែកតែគ្នារបស់លោកចំនួន៣នាក់ប៉ុណ្ណោះដែលពុំបានទទួលថវិកាពីឈ្មួញខាងលើសូម្បីតែ១សេននោះទេ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.