ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ

លោកបណ្ឌិត ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋបន្ដប្រុងប្រយ័ត្នជំងឺកូវីដ១៩ និងទៅទទួលយកវ៉ាក់សាំង សម្រាប់អ្នកដែលវេនត្រូវចាក់ដូសជំរុញ

លោកបណ្ឌិត ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋបន្ដប្រុងប្រយ័ត្នជំងឺកូវីដ១៩ និងទៅទទួលយកវ៉ាក់សាំង សម្រាប់អ្នកដែលវេនត្រូវចាក់ដូសជំរុញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ត្បូងឃ្មុំ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តវិធានការ «៣ការពារ និង៣កុំ» ក៏ដូចជាវិធានការសុវត្ថិភាព ផ្នែកសុខាភិបាលផ្សេងទៀតឲ្យបានខ្ជាប់ ខ្ជួន ដើម្បីការពារជំងឺកូវីដ១៩។

ក្នុងឱកាសអញ្ជើញសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តគិរីអម្ពរ ហៅវត្តអន្លង់ពោង ស្ថិតនៅភូមិអន្លង់ពោង ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ លោក ហ៊ុន ម៉ាណែត ក៏បានជំរុញឲ្យប្រជាពលរដ្ឋចូលរួមទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញទី៣-ទី៤ ឲ្យបានគ្រប់ៗគ្នា ព្រោះនេះជាខ្សែក្រវ៉ាត់ការពារទី១ ក្នុងសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩ សំដៅទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ នៃការឆ្លងរាលដាលនៃមេរោគបំប្លែងថ្មី។

បន្ថែមពីនេះ លោក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សមេ្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជាអ្នកដឹកនាំដែលមានបទពិសោធន៍ពេញលេញ និងជាក់ស្តែង ក្នុងការដឹកនាំប្រទេសឲ្យចាកចេញពីភាពក្រីក្រ លំបាកតោកយ៉ាក មកកាន់ភាពសំបូរសប្បាយ រីកចម្រើនលើគ្រប់វិស័យ ដោយឈរលើគោលការណ៍លើកតម្កើងឲ្យមានការប្រតិបត្តិសាសនា ដែលជាឫសគល់នៃសច្ចធម៌ក្នុងជីវិតរស់របស់បុគ្គលគ្រប់រូប។

លោកថា ការប្រកាន់នូវសច្ចធម៌នេះហើយ ជាកត្តាដែលធ្វើឲ្យសម្តេចតេជោ សម្រេចសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ចេញពីមាត់មច្ចុរាជ តាមរយៈកិច្ចខិតខំការពារ និងការស្រោចវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ព្រមទាំងបានកៀរគរនូវធនធានពីគ្រប់មជ្ឈដ្ឋានទាំងជាតិ និងអន្តរជាតិ ក្នុងគោលបំណងធ្វើយ៉ាងណាឲ្យពលរដ្ឋរស់រានមានជីវិត ដែលចំណុចនេះ វាផ្ទុយពីទង្វើរបស់អ្នកនយោបាយជ្រុល និយមមួយចំនួន ដែលប្រកាន់ខ្ជាប់នូវគំនិតអគតិ ហើយមិនបានបញ្ចេញគុណសម្បត្តិជាដុំកំភួនជាក់ស្តែងណាមួយទេ ក្នុងការជួយប្រជាជន និងកសាងប្រទេសជាតិ ប៉ុន្តែបែរជាចាំតែយកជើងរាទឹក។

ដោយឡែក ពាក់ព័ន្ធកម្មវិធីសម្ពោធវិញ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ការកសាងសារមន្ទីរ និងទីតាំងប្រវត្តិសាស្ត្រនានា គឺមានសារៈសំខាន់ណាស់ សម្រាប់ទុកឲ្យកូនចៅជំនាន់ក្រោយ រំលឹកនូវអតីតកាល និងធ្វើការសិក្សាស្វែងយល់ដើម្បីអភិវឌ្ឍខ្លួន បន្ទាប់ពីសង្គមមួយបានឆ្លងកាត់ ទាំងក្នុងសម័យកាលសង្រ្គាមប្រកបដោយទុក្ខសោក និរាស្ត្រព្រាត់ប្រាស និងសម័យកាលរុងរឿង ប្រកបដោយភាពសុខុដុមរម្យនា ជាពិសេសដូចពេលបច្ចុប្បន្នក្រោមម្លប់ នៃសុខសន្តិភាព។

ជាក់ស្តែង ទីអារាមវត្តគិរីអម្ពរ ហៅវត្តអន្លង់ពោងនេះ កសាងឡើងនៅឆ្នាំ១៩១០ បានឆ្លងកាត់នូវសម័យសង្រ្គាម ក្នុងនោះទីធ្លាអារាមទាំងមូល បានក្លាយទៅជាទីលានកប់សព ហើយហេដ្ឋារចនាសម្ព័ន្ធស្ទើតែទាំងស្រុងត្រូវបំផ្លាញ ព្រះវិហារត្រូវបានយកទៅធ្វើជាឃ្លាំងដាក់លាមកសម្រាប់ ធ្វើជី និងជាកន្លែងចិញ្ចឹមសត្វផ្សេងៗ។

ប៉ុន្តែក្រោមម្លប់សន្តិភាព ដែលសម្តេចតេជោ និងឥស្សរជន នៃគណបក្សប្រជាជនកម្ពុជា បានយកជីវិតធ្វើជាដើមទុន កម្ពុជាបានប្រែមុខមាត់ថ្មីលើ គ្រប់វិស័យរួមមានជាអាទិ៍ ការគោរព ប្រតិបត្តិជំនឿសាសនា ត្រូវបានបើកទូលាយ ពលរដ្ឋមានឱកាសសិក្សារៀនសូត្រ និងអភិវឌ្ឍសមត្ថភាពបានខ្ពង់ខ្ពស់ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា រីកដុះដាលដូចផ្សិត ហើយកម្ពុជាជាប្រទេសអធិបតេយ្យ និងសើ្មមុខស្មើមាត់ដូចប្រទេសនានាលើពិភពលោក៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.