ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ

អភិបាលខេត្តកំពត អំពាវនាវដល់ពលរដ្ឋ ត្រូវប្រុងប្រយ័ត្ន និងទប់ស្កាត់ឆ្លងរីករាលដាលមេរោគបំប្លែងថ្មី «អូមេក្រុង»

អភិបាលខេត្តកំពត អំពាវនាវដល់ពលរដ្ឋ ត្រូវប្រុងប្រយ័ត្ន និងទប់ស្កាត់ឆ្លងរីករាលដាលមេរោគបំប្លែងថ្មី «អូមេក្រុង»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពត)៖ លោក ម៉ៅ ធនិន អភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងខេត្តកំពត បានបន្តណែនាំ និងអំពាវនាវដល់ប្រជាពលរដ្ឋឲ្យត្រូវចេះប្រុងប្រយ័ត្នខ្ពស់ និងការពារទប់ស្កាត់ជំងឺឆ្លងកូវីត១៩ ពិសេសការរីករាលដាលមេរោគបំប្លែងថ្មី «អូមេក្រុង» ដែលបច្ចុប្បន្ននេះបាន និងកំពុងរីករាលដាលនៅតាមតំបន់មួយចំនួនក្នុងទីក្រុងភ្នំពេញ។

ការណែនាំ និងអំពាវនាវបែបនេះ ខណ:លោក ម៉ៅ ធនិន បាទដឹកនាំក្រុមការងារ មន្ត្រីរាជការ និងអាជ្ញាធរពាក់ព័ន្ធក្រោមឱវាទ ចុះពិនិត្យ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ មកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពិសេសការចាក់ដូសជំរុញ នៅតាមមណ្ឌលសុខភាពចំនួន៧ រួមមាន៖

*មណ្ឌលសុខភាពត្រពាំងរាំង
*មណ្ឌលសុខភាពស្រែចែង
*មណ្ឌលសុខភាពព្រៃខ្ជាយ
*មណ្ឌលសុខភាពអាសារស្រែក្នុង
*មណ្ឌលសុខភាពច្រេស និងមណ្ឌលសុខភាពជម្ពូវ័ន្ត ក្នុងស្រុកជុំគិរី ខេត្តកំពត នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២។

នាឱកាសសំណេះសំណាលនោះ លោកអភិបាលខេត្ត ម៉ៅ ធនិន បានបញ្ជាក់ថា វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលចាក់ជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះ គឺបានមកដោយការខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការស្វែងរកវ៉ាក់សាំង ដើម្បីចាក់ជូនប្រជាពលរដ្ឋនៅក្នុងទូទាំងប្រទេសឱ្យបានគ្រប់ៗគ្នា សំដៅបង្ការ ទប់ស្កាត់ កុំឱ្យមានការឆ្លងរីករាលដាលពាក់ព័ន្ធជំងឺដ៏កាចសាហាវនេះ។

ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវនាំប្រជាពលរដ្ឋ ឱ្យមកទទួលការចាក់វ៉ាក់សាំងនេះឱ្យបានគ្រប់ៗគ្នា និងត្រូវមានការផ្សព្វផ្សាយ ឱ្យបានទូលំទូលាយនូវវិធានសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋឱ្យ បានយល់ដឹងកាន់តែច្បាស់បន្ថែមទៀត។

ស្របពេលជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែមកទទួលការចាក់វ៉ាក់សាំង ឱ្យបានគ្រប់ៗគ្នា និងបន្តចាក់ដូសជម្រុញបន្ថែមទៀត ដើម្បីទប់ស្កាត់នៅមេរោគកូវីដ-១៩។

លោកអភិបាលខេត្ត បានបញ្ជាក់ថា «បើទោះបីជាយើងទាំងអស់គ្នា បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រួចរាល់ហើយគ្រប់ដូសក៏ដោយ ប៉ុន្តែត្រូវតែបន្តការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ក្នុងការចូលរួមទប់ស្កាត់ការឆ្លង រីករាលដាលនៃជំងឺកូវីដ១៩នេះ ដោយត្រូវអនុវត្តនូវវិធានសុវត្តិភាព ៣កុំ ៣ការពារ។ ពិសេសការដាក់ចេញ ការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល ដែលពេលថ្មីៗកន្លងមកនេះ ក្នុងទីក្រុងភ្នំពេញមានការឆ្លងរីករាលដាល មេរោគបំប្លែងថ្មី «អូម៉េក្រុង» មានការកើនឡើង ដែលយើងទាំងអស់គ្នាមានភារកិច្ចក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនេះ»៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.