ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ

ឯកឧត្តមគួច ចំរើនអភិបាលខេត្តព្រះសីហនុអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការចាក់វ៉ាក់សាំងដូសជំរុញ

ឯកឧត្តមគួច ចំរើនអភិបាលខេត្តព្រះសីហនុអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការចាក់វ៉ាក់សាំងដូសជំរុញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តមគួច ចំរើនអភិបាលខេត្តព្រះសីហនុអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការចាក់វ៉ាក់សាំងដូសជំរុញ

រសៀលថ្ងៃអង្គារ ទី៨ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការចាក់វ៉ាក់សាំងដូសជំរុញ ដោយមានការចូលរួមពីអភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធ។

សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី៧ ខែកុម្ភៈឆ្នាំ២០២២ ការចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ និងក្រសួងសុខាភិបាលដូសទី៣ និងដូសទី៤ ជូនប្រជាពលរដ្ឋខេត្តព្រះសីហនុ បានចំនួន ១៤៥,៨៥៦នាក់ ក្នុងនោះ៖
-ក្រុងព្រះសីហនុ បានចំនួន ៧២,៧៥៨នាក់
-ក្រុងកោះរ៉ុង ២,០២៩នាក់
-ស្រុកព្រៃនប់ ៥៨,៩៥៥នាក់
-ស្រុកស្ទឹងហាវ ៦,៤៤៦នាក់
-ស្រុកកំពង់សីលា ៥,៦៦៨នាក់ និងការចាក់វ៉ាក់សាំងដូសទី៤ ដោយមន្ទីរសុខាភិបាលបានចំនួន២៦៥នាក់ (ក្រុងព្រះសីហនុ)។

ឯកឧត្តម គួច ចំរើនអភិបាលខេត្តព្រះសីហនុបាធ្វើកាជម្រុញឱ្យអាជ្ញាធរក្រុងស្រុក ឃុំសង្កាត់ បន្តការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ តាមខ្នងផ្ទះមកចាក់វ៉ាក់សាំងដូសជំរុញ(ដូសទី៣) ពិសេសមន្ទីរអង្គភាពដែលចុះការងារនៅតាមឃុំសង្កាត់នីមួយៗជួយជំរុញផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនទៅចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់គ្នា នៅតាមទីតាំងដែលបានរៀបចំនៅមណ្ឌលសុខភាពទាំង១៤ ក្នុងក្រុងស្រុករៀងៗខ្លួន។ ការទទួលបានវ៉ាក់សាំង វាជួយឱ្យខ្លួនយើងមានភាពស៊ាំ ក្នុងការបង្ការ ទប់ស្កាត់ការឆ្លងជំងឺកូវីដដល់ខ្លួន ក្រុមគ្រួសារ និងសហគមន៍។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ត្រូវផ្សព្វផ្សាយដល់គណៈគ្រប់គ្រងសាលាទាំងរដ្ឋ និងឯកជនឱ្យមានការទទួលខុសត្រូវ ត្រួតពិនិត្យសិស្សណា ដែលមិនទាន់បានចាក់វ៉ាក់សាំងដូសជំរុញ ដើម្បីយើងមានមូលដ្ឋានបញ្ជូនក្រុមគ្រូពេទ្យទៅចាក់វ៉ាក់សាំងដូសជំរុញដល់សាលាតែម្តង។

ឯកឧត្តមអភិបាលខេត្ត ក៏បានឧបត្ថមថវិកាលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យនៅតាមមណ្ឌលសុខភាពទាំង១៤ ដោយក្នុងមួយមណ្ឌលទទួលបានថវិកា១លានរៀលផងដែរ៕FB_IMG_1644366718038FB_IMG_1644366730984FB_IMG_1644366739472FB_IMG_1644366726926FB_IMG_1644366734093FB_IMG_1644366721060FB_IMG_1644366723530FB_IMG_1644366747146

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.