ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ

លោកស្រីបណ្ឌិត ម៉ែន សំអន អញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនប្រទេសជាតិ នៅចំណុច «ក-ដប» ព្រំប្រទល់ទឹកប្រសព្វគ្នារវាងខេត្តពោធិ៍សាត់ កំពង់ឆ្នាំង និងកំពង់ធំ

លោកស្រីបណ្ឌិត ម៉ែន សំអន អញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនប្រទេសជាតិ នៅចំណុច «ក-ដប» ព្រំប្រទល់ទឹកប្រសព្វគ្នារវាងខេត្តពោធិ៍សាត់ កំពង់ឆ្នាំង និងកំពង់ធំ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ឆ្នាំង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច អមដំណើរដោយលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកស្រី, លោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ និងលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ មន្ត្រីរាជការតំណាងរាស្រ្ត បានអញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនដល់ប្រទេសជាតិ និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ចំនួន២៩៧គ្រួសារ ដែលមកពីតាមបណ្ដាខេត្តទាំង៣នៅចំណុច «ក-ដប» ដែលមានព្រំប្រទល់ព្រំដែនដឹករវាងខេត្តទាំង៣ នាព្រឹកថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៦៥៦ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២។

ថ្លែងក្នុងឱកាសនោះ លោកស្រីបណ្ឌិត ម៉ែន សំអន បានថ្លែងថា នៅចំណុច «ក-ដប» នេះ គឺជាព្រំប្រទល់ទឹករវាងខេត្តចំនួន៣ គឺខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និងខេត្តកំពង់ធំ តំបន់នេះជាតំបន់មួយដែលមានជីវៈចម្រុះ យ៉ាងសម្បូរបែប ទាំងក្នុងតំបន់ ក៏ដូចជា នៅក្នុងពិភពលោក ដែលបានផ្តល់ជាទីជម្រកដល់រុក្ខជាតិ និងសត្វ និងជាទីកន្លែងដ៏សក្តិសិទ្ធ ដែលប្រសិទ្ធិនាមថា តំបន់ ក ដប ប្រកបដោយសីលអ្នកបានទៅដល់មិនចង់វិលវិញ ដោយសារតំបន់នេះត្រជាក់ល្អ និងមានបរិស្ថានល្អ។

លោកស្រីបណ្ឌិត ម៉ែន សំអន បានបួងសួងថ្វាយព្រះពរជ័យថ្វាយ ព្រះមហាក្សត្រ ព្រះមហាក្សត្រី សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនិនាថ សីហនុ និងប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរថ្នាក់ដឹកនាំ ព្រឹទ្ធសភា រដ្ឋសភា និងសូមគោរពជូនពរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឱ្យជួបសេចក្តីសុខ សន្តិភាព សេចក្តីចម្រើន គ្រប់ៗក្រុមគ្រួសារឲ្យចៀសផុតពីជំងឺផ្សេងៗ និងជួបតែសេចក្ដីសុខជារៀងរហូត។

បន្ទាប់ពីពិធីបួងសួងចប់ លោកស្រីបណ្ឌិត ក៏បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន២៩៧គ្រួសារផងដែរ។ ថ្លែងក្នុងឱកាសនោះ លោកស្រី បានរំលឹកនូវអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានថ្លែងកាល ពីយប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ អំពីការព្រួយបារម្ភអំពីការឆ្លងរីករាលដាលនូវកូវីដ១៩ ប្រភេទអូមីក្រុង ដោយសារតួលេខនៃការឆ្លងគឺមានចំនួនលើសពី២០០នាក់ក្នុងមួយថ្ងៃ។

លោកស្រី បានអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើននូវការប្រុងប្រយ័ត្ន និងប្រើប្រាស់ម៉ាស់ លាងដៃ និងការរក្សាគម្លាត ដើម្បីជៀសវាងការជួបជុំណាដែលមានមនុស្សច្រើន។ លោកស្រី បានបន្តទៀតថា «យើងមិនត្រូវឲ្យជោគជ័យរបស់យើង ធ្លាក់ទៅក្នុងស្ថានភាពបរាជ័យនោះទេ។ សូមប្រជាពលរដ្ឋទាំងអស់ទៅទទួលយកវ៉ាក់សាំងឲ្យបាគ្រប់ៗគ្នា និងចូលរួមអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល ឲ្យបាននូវវិធានការ «៣កុំ និង៣កាពារ»។

ដោយឡែកសម្រាប់ប្រជាពលរដ្ឋ២៩៧គ្រួសារ ក្នុងមួយគ្រួសារ ទទួលបានអង្ករ ២៥គីឡូក្រាម មីមួយកេស ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ ទឹកត្រី១យួរ និងថវិកាចំនួន៥ម៉ឺនរៀល។ សម្រាប់គ្រួសារដែលមានកូនភ្លោះ៣នាក់ រស់នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ក៏បានទទួលថវិកាពីលោកស្រីកិត្តិសង្គហបណ្ឌិត ចំនួន១លាន២០ម៉ឺនរៀលផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.