ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ត្រូវអង្គសមាជវិសាមញ្ញ ជ្រើសតាំងជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ត្រូវអង្គសមាជវិសាមញ្ញ ជ្រើសតាំងជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ត្រូវអង្គសមាជវិសាមញ្ញ ជ្រើសតាំងជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច

(ភ្នំពេញ)៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដែលជាបុត្រារបស់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ត្រូវបានអង្គសមាជគណបក្សហ៊្វុនស៊ិនប៉ិច បានបោះឆ្នោតសម្រេចជ្រើសតាំងឱ្យធ្វើជាប្រធានគណបក្ស នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

ការរៀបចំធ្វើសមាជគណបក្សហ្វ៊ុនស៉ិនប៉ិច ត្រូវបានធ្វើឡើងនៅព្រះដំណាក់វាលស្បូវ លេខA២៨៥ ផ្លូវជាតិលេខ១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកគណបក្ស និងសមាជិក សមាជិកា យ៉ាងច្រើនកុះករផងដែរ។

គណបក្សហ៊្វុនស៊ិនប៉ិច បានអវត្តមានប្រធានបក្ស រយៈពេលប្រមាណ៣ខែមកហើយ បន្ទាប់ពី សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ប្រធានគណបក្សនេះ បានយាងចូលទិវង្គត កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។ កិច្ចការងារបក្ស ត្រូវបានចាត់ចែងដោយ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានស្តីទីគណបក្សហ៊្វុនស៊ិនប៉ិច ខណៈផ្ទៃក្នុងនៃថ្នាក់ដឹកនាំបក្សនេះ មានភាពចម្រូងចម្រាស់នៅឡើយ។

គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលធ្លាប់ជាគណបក្សធំមួយ ហើយធ្លាប់ចូលរួមដឹកនាំរដ្ឋាភិបាល ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ បានចុះខ្សោយជាបន្តបន្ទាប់រហូតដល់គ្មានអសនៈទាល់តែសោះ នៅក្នុងរដ្ឋសភា ដោយសារតែការបែកបាក់ផ្ទៃក្នុងរហូតមក៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.