ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ

ម្តេចតេជោ ហ៊ុន សែន អំពាវនាវពង្រឹងការអនុវត្តវិធាន «ការ៣កុំ៣កុំការពារ» ហើយកាត់បន្ថយនូវការជួបជុំ (Video inside)

ម្តេចតេជោ ហ៊ុន សែន អំពាវនាវពង្រឹងការអនុវត្តវិធាន «ការ៣កុំ៣កុំការពារ» ហើយកាត់បន្ថយនូវការជួបជុំ (Video inside)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ម្តេចតេជោ ហ៊ុន សែន អំពាវនាវពង្រឹងការអនុវត្តវិធាន «ការ៣កុំ៣កុំការពារ» ហើយកាត់បន្ថយនូវការជួបជុំ (Video inside)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យពង្រឹងការអនុវត្តវិធាន «ការ៣កុំ និង៣កុំការពារ» ឱ្យបានខ្ជាប់ខ្ជួនឡើងវិញ និងបានជំរុញឱ្យមានការកាត់បន្ថយការជួបជុំ កម្សាន្តសប្បាយដែលមានមនុស្សច្រើន។

ការអំពាវនាវនេះ បានធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាលកម្ពុជា បានរកឃើញករណីឆ្លងជំងឺកូវីដ១៩ លើសពីចំនួន២០០ករណីក្នុង១ថ្ងៃ ដែលជាអត្រាខ្ពស់មួយ បន្ទាប់ពីកម្ពុជាទទួលជោគជ័យ ដោយមានអត្រាឆ្លងត្រឹមខ្ទង់រាយប៉ុណ្ណោះ នៅមួយរយៈចុងក្រោយនេះ។

តាមរយៈសារសំឡេងពិសេសមួយដែលបណ្តាញព័ត៌មាន  ទទួលបាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា៖ «ខ្ញុំព្រះករុណាខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋឱ្យកាត់បន្ថយ ការជួបជុំផឹកស៊ី កម្សាន្តសប្បាយ ដើម្បីធានានូវការរក្សាគម្លាតសុវត្ថិភាពសម្រាប់ការពារនូវការឆ្លង បើទោះបីជាមេរោគបច្ចុប្បន្ននៅកម្ពុជាពុំមានករណីដែលតា និងអាល់ហ្វា ដែលជាជំងឺកាចសាហាវ និងឆក់យកជីវិតមនុស្ស ប៉ុន្តែជំងឺអូមីក្រុងមកជំនួស»។

សម្តេចបានបន្តថា៖ «ពិតមែនតែជំងឺនេះស្រាល បើប្រៀបជាមួយនឹងអាល់ហ្វា និងដែលតា ប៉ុន្តែការឆ្លងនេះនៅតែកើនឡើងខ្ពស់ វានឹងនាំទៅដល់គ្រោះថ្នាក់ ដែលអាចសាយភាយពីរាជធានីភ្នំពេញទៅកាន់បណ្តាខេត្ត ដែលឥឡូវនេះខេត្តមួយចំនួន ពុំមានករណីឆ្លងទេ ក៏ប៉ុន្តែនៅទីក្រុងភ្នំពេញបែរជាមានជំងឺឆ្លងច្រើន ដែលត្រូវយកចិត្តទុកដាក់ពង្រឹងនូវស្ថានភាពទាំងឡាយនៅតាមទីកន្លែងដែលមានការបើកឱ្យធ្វើអាជីវកម្ម ដូចជារង្គសាល ឬពិធីជួបជុំនានា ការរៀបអាពាហ៍ពិពាហ៍ ឬការជួបជុំខាងសាសនាជាដើម គួរត្រូវបានកម្រិតធ្វើឱ្យតិចកាន់តែល្អ»។

កម្ពុជាបានធ្លាក់ចុះនូវករណីឆ្លងជំងឺកូវីដ១៩ រយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយមានចំនួនអ្នកឆ្លងតិចតួចបំផុត ហើយភាគច្រើនករណីនាំចូល។ រយៈពេល៣៥ថ្ងៃជាប់គ្នាហើយ ចាប់ពីតាំងពីថ្ងៃទី៥ ខែមករាមក កម្ពុជាមិនមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ នោះទេ។ ទោះជាយ៉ាងនេះក្តី ករណីឆ្លងបានចាប់ផ្តើមកើនឡើងវិញជាបន្តបន្ទាប់ និងកាន់តែច្រើន ក្រោយបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន១០២នាក់ ក្នុងនោះករណីនាំចូលចំនួន ១៥នាក់ និងឆ្លងក្នុងសហគមន៍៨៧នាក់។

សម្តេចតេជោ បានបន្តថា «ស្ថានភាពបែបនេះ តម្រូវឱ្យមានវិធានការជាបន្ទាន់ បន្ថែមលើវិធានការដែលមានរួចទៅហើយ ដែលខ្ញុំព្រះករុណា ខ្ញុំសូមអំពាវនាវដល់ជនរួមជាតិ សូមមេត្តាយកចិត្តទុកដាក់ ទៅលើកិច្ចការពារខ្លួនជាចាំបាច់ ក្នុងនោះបញ្ហាទាក់ទងជាមួយនឹងការជួបជុំ ឬការប្រមូលផ្តុំ ក៏ដូចជាវិធីទាំងឡាយ ដែលយើងបានអនុវត្តរួចមកហើយ គឺ ៣កុុ និង៣ការពារ»។

សម្តេចបានគូសបញ្ជាក់ទៀតថា៖ ប្រសិនបើយើងម្នាក់ៗអនុវត្តបានដូច្នេះ ជំងឺនេះក៏មិនឆ្លងរីករាលដាលធ្ងន់ធ្ងរដូច្នេះដែរ បន្ទាប់ពីចូលឆ្នាំចិន និងវៀតណាម រួចហើយ យើងសង្កេតឃើញថា នៅប្រទេសយើងក៏មានការកើនឡើងនូវជំងឺឆ្លង នៅប្រទេសថៃក៏ការកើនឡើង នៅវៀតណាមក៏ដូចជានៅបណ្តាប្រទេសអាស៊ានដទៃទៀត គឺសុទ្ធតែមានការកើនឡើង។

សម្តេចតេជោ បន្តថា៖ «យើងធ្វើនេះមិនមែនជាការដើរថយក្រោយនោះទេ ប៉ុន្តែធ្វើនេះដើម្បីទប់ស្កាត់នូវមហន្តរាយដែលអាចកើតជាយថាហេតុ»។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅពេលនេះជំងឺមេរោគកូវីដ១៩បំប្លែងខ្លួនថ្មីអូមីក្រុងកំពុងកើនឡើងយ៉ាងច្រើននៅទីក្រុងភ្នំពេញ ប្រសិនបើយើងមិនមានការប្រុងប្រយ័ត្ននោះមេរោគកូវីដ១៩បំប្លែងខ្លួនថ្មីអូមីក្រុង នឹងពង្រាយទូទាំងប្រទេសដូចដែលយើងធ្លាប់ជួបប្រទះនឹងជំងឺប្រភេទដែលតា និងអាល់ហ្វាផងដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យមានការតាមដានចំពោះការអនុវត្តវិធានការបីកុំ និងបីការពារ ដែលសំខាន់បំផុត គឺការពាក់ម៉ាស់ និងលាងដៃ និងការរក្សាគម្លាត ហើយចៀសវាងនូវការជួបជុំណាដែលមានចរិតជាការឆ្លង៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.