ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ

លោកវរសេនីយ៍ឯក សៅ សារឿន ដឹកនាំកម្លាំងឃាត់ខ្លួន ជនសង្ស័យ ៤នាក់ ពាក់ព័ន្ធ ឆក់ ទូរស័ព្ទ និង បន្តស្រាវជ្រាវ រកបក្សពួកបន្ថែមទៀតផងដែរ

លោកវរសេនីយ៍ឯក សៅ សារឿន ដឹកនាំកម្លាំងឃាត់ខ្លួន ជនសង្ស័យ ៤នាក់ ពាក់ព័ន្ធ ឆក់ ទូរស័ព្ទ និង បន្តស្រាវជ្រាវ រកបក្សពួកបន្ថែមទៀតផងដែរ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោកវរសេនីយ៍ឯក សៅ សារឿន ដឹកនាំកម្លាំងឃាត់ខ្លួន ជនសង្ស័យ ៤នាក់ ពាក់ព័ន្ធ ឆក់ ទូរស័ព្ទ និង បន្តស្រាវជ្រាវ រកបក្សពួកបន្ថែមទៀតផងដែរ

ចេញផ្សាយថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ២០២២
អង្គភាព “សារព័ត៌មាន ហ្រ្វាយដេ ដេលី ញូស៍ ” Friday Daily News
ការិយាល័យកណ្ដាល : 0885000993,095538995
សម្របសម្រួលអត្ថបទ : លោក រ៉ម សាវី

ខេត្តបន្ទាយមានជ័យ ÷ ក្រោមការយក ចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និង ទទួល បទបញ្ជា ពីលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោក វរសេនីយ៍ឯក សៅ សារឿន អធិការក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងស្រាវជ្រាវ និង ឃាត់ ខ្លួន ជនសង្ស័យ ៤នាក់ ពាក់ព័ន្ធ ឆក់ ទូរស័ព្ទ និង បន្តស្រាវជ្រាវ រកបក្សពួក ក្រហមជនសង្ស័យ បន្ថែម ទៀត ផងដែរ បន្ទាប់ពី
ទទួលពាក្យបណ្តឹងពីពលរដ្ឋ មកថា នៅ ថ្ងៃព្រហស្សត៍ ២កើតខែ មាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣ខែ កុម្ភះ ឆ្នាំ២០២២ វេលាម៉ោង ២០និង៤០នាទី មានករណី ឆក់ទូរសព្ទ័ មួយករណី នៅចំនុច កែងផ្សារ អគ្គះ ជិតកន្លែង លក់ជ្រូកខ្វៃ ស្ថិតក្នុង ភូមិ បាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ។

និងបណ្តឹង របស់ឈ្មោះ ចន សុហឿន ភេទ ប្រុស អាយុ ២២ឆ្នាំ មានទីលំនៅ ភូមិផ្សារកណ្តាល សង្កាត់ ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បន្ទាយមានជ័យ ។ពីបទហឹង្សាដោយ ចេតនាមាន ស្ថាន ទម្ញន់ទោស ។

បង្កឡើងដោយ ជនសង្ស័យ ៤នាក់ ហើយបាន សារភាព ដូច ខាងក្រោម :

១/ឈ្មោះនី ផានិត ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ បានសារភាពថា ខ្លួនបានធ្វើសកម្មភាព ឆក់កាបូប និង ឆក់ទូរសព្ទ័នៅក្រុង ប៉ោយប៉ែត ពិតមែន ។

២/ឈ្មោះធន់ ពិសិដ្ឋ ភេទប្រុស១៧ឆ្នាំបានសារភាពថា ខ្លួនអត់ដែល ឆក់កាបូប និងទូរស័ព្ទគេទេ តែខ្លួនជាអ្នកស្មាត់ឌុបគេឲឆក់និង បើក រត់គេច ខ្លួន ហើយ បាន បញ្ជាក់ថាឈ្មោះ នី ផានិត ពិតជាបាន ចូលរួមធ្វើ សកម្មភាព ដេញកាប់ គេ កាលពីថ្ងៃទី ១ ខែកុម្ភះ ឆ្នាំ ២០២២ វេលាម៉ោង ១២ យប់ពិតមែន ។

៣/ប៉ែន សុខលាភ ភេទប្រុស អាយុ១៧ឆ្នាំ ជនដៃដល់(អ្នកឆក់) បានសារភាពថាខ្លួនពិតជាបានឆក់កាបូបនិងឆក់ទូរសព្ទ័គេពិតមែននិងបានបញ្ជាក់ថានៅយប់ថ្ងៃទី១ ខែកុម្ភះ ២០២២ វេលាម៉ោង ១២ និង ៣០ នាទី ក្រុមខ្លួនមាន អានិត អាហុង អាចយ អាចាន់ណា អាសិទ្ធ និងក្រុម ៥៨ បានធ្វើ សកម្មភាព ដេញកាប់ គេបណ្តាល ឲ្យ រងរបួស ជើង ពិតមែន ។

៤/ឈ្មោះលឹម ទីយ៉ា ភេទស្រីអាយុ១៨ឆ្នាំ ជាប្រពន្ធ របស់ឈ្មោះ នី ផានិត បានសារភាពថាខ្លួនបានគ្នា ប្តីប្រពន្ធ ជាងមួយ ឆ្នាំហើយ ហើយខ្លួន ដឹង ថា ប្តី ជាចោរឆក់ និងបាន ទទួល លុយ ពីប្តីរាល់ពេល ធ្វើ សកម្មភាព បាន លុយឲ្យខ្លួន ទុកចាយ ជាប់ខ្លួន ៤មុឺន ៣មុឺន រឺ ២មុឺន ហើយ រាល់ការ បើកបន្ទប់ ផ្ទះសំណាក់ ស្នាក់នៅ គឺប្តី ខ្លួន ជាអ្នកបង់ លុយ ។

តាមចម្លើយរបស់ ធន់ ពិសិដ្ឋ បញ្ជាក់ថារាល់ពេល នី ផានិត ចេញធ្វើ សកម្មភាព បានលុយ គឺឲ្យ ប្រពន្ធ កាន់លុយ ហើយ ដើរលេង ។

ជនរងគ្រោះ ឈ្មោះ ឡាយ គីមប៊ួយ ភេទស្រីអាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុនរបរ បុគ្គលិក កាសុីណូ មានទីលំនៅ ភូមិ សាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត បន្ទាយមានជ័យ ។ត្រូវបាន ក្រុមចោរឆក់ យកទូរសព្ទ័ មួយគ្រឿងម៉ាកអាយហ្វូន ១៣ប្រូ យកទៅ បាត់ដោយសុវត្ថិភាព ក្រោយមក ម៉ោង ២១និង ៣០នាទីកំលាំង សមត្ថកិច្ច បានឃាត់ ខ្លួន បានចំនួន ៤នាក់ និងស្រី ១ នាក់ ពាក់ពន្ធ័ ការ សមគំនិត ជនសង្សយ័ទាំង ៣នាក់ បានសារភាព ថា ខ្លួនពិតជាបាន ឆក់ ទូរសព្ទ័ ជនរងគ្រោះ ពិតមែន ហើយទូរសព្ទ័ បាន យកទៅ អោយឈ្មោះ វ៉េវ យកទៅ លក់ មិនដឹង បាន ប៉ុន្មានទេ ។

កម្លាំងជំនាញ បានឃាត់ ខ្លួន ជនសង្ស័យទាំង ៤នាក់ ខាងលើ ដើម្បី កសាង សំណុំរឿងបញ្ជួន ទតាម នីតិវិធី ។

នៅព្រឹកថ្ងៃទី ០៥ ខែកុម្ភះ ឆ្នាំ ២០២២ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល ក្រុង ប៉ោយប៉ែត បានឲ្យ Friday Daily News ដឹងថា ជនសង្ស័យ ទាំង៤ បានបញ្ជួនទៅលើ ដើម្បីចាត់ការ តាមច្បាប់ហើយ កាលពីព្រឹកមិញ។ លោក បន្តថា ខណៈពេល នេះ កម្លាំង របស់លោក កំពុងស្រាវជ្រាវ ក្រុមបក្ស ពួក ជនសង្ស័យ ខាងលើ ជាបន្តទៀត ដើម្បី ចាត់ការតាមនីតិវិធីច្បាប់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.