ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យទីតាំងបាក់ច្រាំងមួយកន្លែងនៅចំណុច ផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតី ភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ==> កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង ==> កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ ==> ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ៖ ការពង្រឹងកម្លាំងបក្សនៅមូលដ្ឋាន ជាគន្លឹះនៃការបន្តបេសកកម្មបម្រើប្រជាជន និងអភិវឌ្ឍឃុំ-សង្កាត់ឱ្យកាន់តែរីកចម្រើន ==> សេចក្តីជូនដំណឹង និងការបំភ្លឺជាសាធារណៈ ស្តីពីការបំភ្លឺជុំវិញព័ត៌មានពាក់ព័ន្ធនឹងអត្ថលេខនាយទាហានរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សុវណ្ណី ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន! ==> (បឋម)#ក្រសួងមហាផ្ទៃ​ #រដ្ឋបាលខេត្តកំពង់​ធំ​ ដាក់ក្រុមហ៊ុនពីរចូលបញ្ជីខ្មៅ ព្រោះសង្ស័យឃុបឃិតដេញថ្លៃ តែប៉ុន្មានខែក្រោយស្រាប់តែនិរាករណ៍! តើមានមូលហេតុអ្វីនៅពីក្រោយ? ==> រដ្ឋបាលស្រុកសាលាក្រៅ សហការជាមួយមន្ទីរ ស្ថាប័នជំនាញ ចុះយុទ្ធនាការលាងសម្អាតច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដើម្បីលើកកំពស់សោភ័ណភាពតំបន់

មន្ត្រី​អាវុធហត្ថ​ក្រុងភ្នំពេញ​ម្នាក់ បាញ់​សម្លាប់​ខ្លួនឯង​ក្នុង​ព្រៃត្រែង ដី​លី​យ៉ុង ផាត់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ភ្នំពេញ ៖ សព​បុរស​ម្នាក់​ត្រូវបាន​ពលរដ្ឋ​ប្រទះឃើញ ដេកស្លាប់ ក្នុង​ព្រៃត្រែង ដី​លី​យ៉ុងផាត់​​ បង្ក​ការភ្ញាក់ផ្អើល សមត្ថកិច្ច​ពិនិត្យ សព​រងគ្រោះ ដឹងថា​ជា​មន្ត្រី​អាវុធហត្ថ​ក្រុងភ្នំពេញ​ម្នាក់ បាញ់​សម្លាប់​ខ្លួនឯង​។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​កើតឡើង នៅវេលា​ម៉ោង​១ និង​៣០​នាទី រសៀល​ថ្ងៃ​ទី​១២ ខែ​កុម្ភ​: ឆ្នាំ​២០១៧ ស្ថិតក្នុង​ភូមិ​ព្រែក​តា​រ័ត្ន សង្កាត់​ព្រែក​តា​សេត ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​មូលដ្ឋាន បានឲ្យដឹងថា ហេតុការណ៍​នេះ​បាន​ភ្ញាក់ផ្អើល ដោយ​មាន​ប្រជាពលរដ្ឋ​៣-៤​នាក់ ជា​កម្មករ​ឡាន​ដឹក​អុស ធ្វើដំណើរ​តាម​ផ្លូវ លី យ៉ុង​ផាត់ បាន​ឈប់​ឡាន​នាំគ្នា​ចូល​បទ​ជើង នៅក្នុង​ព្រៃ​នោះ ហើយ​បាន​ប្រ​ទះ​ឃើញ​សព នៅ​ចំណុច​កើតហេតុ​ខាងលើ បានខ​ល​រាយការណ៍ ឲ្យទៅ​សមត្ថកិច្ច ក្រោយពី​ទទួល​ព័ត៌មាន សមត្ថកិច្ច បាន​ទៅដល់​កន្លែងកើតហេតុ បានឲ្យ​កម្លាំង​ជំនាញ មក​ពិនិត្យ នឹង​ធ្វើ​កោសល្យវិច័យ ចង់ដឹងថា ជា​ករណី​អត្តឃាត ឬ​ករណី​ឃាតកម្ម​។​

​សមត្ថកិច្ច​ជំនាញ បានឲ្យដឹងថា សព​បុរស​រងគ្រោះ មានឈ្មោះ ឃុត សាវុធ អាយុ ៣៧​ឆ្នាំ មុខរបរ ជា​មន្ត្រី​កងរាជអាវុធហត្ថ​ក្រុងភ្នំពេញ ពាក់​ស​កិ្ត​២ មាន​ទីលំនៅ​ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ​។​

​សមត្ថកិច្ច បាន​រកឃើញ នៅ​លើ​សព​ជនរងគ្រោះ​មាន​កាំភ្លើងខ្លី​ម៉ាក K59 ដើម នៅក្បែ​ល​ខ្លួន​សព​ជនរងគ្រោះ​ដែល​មាន​លេខ​៤០២៨ មាន​គ្រាប់​ក្នុង​បង់​ចំនួន​៥​គ្រាប់  មាន​ទូរស័ព្ទដៃ​១​គ្រឿង កាបូប​លុយ​ចំនួន​១ ក្នុងនោះ​មាន លុយ​៦​ដុល្លារ លុយ​ខ្មែរ ចំនួន​៣០០០ រៀល នឹង ឯកសារ​មួយចំនួន នឹង​ក្រដាស់​បង្កាន់ដៃ​បញ្ចាំ ទូរស័ព្ទ​ម៉ាក​អាយ​ហ្វូន ចំនួន​១​សន្លឹក​ផងដែរ​។

​ក្រោយពី​សមត្ថកិច្ច ធ្វើ​កោសល្យវិចិយ បាន​សន្និដ្ឋានថា ជនរងគ្រោះ​ខាងលើ គឺ​ពិតជា​ធ្វើ​អត្តឃាត​ខ្លួនឯង ដោយ​យក​កាំភ្លើងខ្លី បាញ់​ក្បាល​សម្លាប់​ខ្លួនឯង​តែម្តង​។​

​សព​ជនរងគ្រោះ ក្រោយពី​សមត្ថកិច្ច ធ្វើ​កោសល្យវិច័យ​រួច បាន​ប្រគល់​ឲ្យទៅ​ក្រុមគ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

 

IMG-20170213-WA0082 IMG-20170213-WA0083

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.