ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ

ឃាត់ខ្លួន​មន្ត្រីនគរបាល​ម្នាក់​ពាក់ព័ន្ធ​ករណី​ចែកចាយ​គ្រឿងញៀន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​កំពត ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត សហការ​ជាមួយ​កំលាំង​ប៉ូលិស​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រាច បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​ជា​មន្ត្រី​នគរបាល​នៃ​ស្នងការ​នគរបាល​ខេត្ត​កំពត​ពីបទ​ចែកចាយ​ថ្នាំញៀន​។​

​ប្រតិ​ប​តិ្ត​ការ​នេះ​បាន​ប្រព្រឹត្តឡើង​នៅ​ថ្ងៃទី​17​ខែ​មករា ឆ្នាំ​2017​វេលា​ម៉ោង​16​រសៀល ស្ថិតក្នុង​ភូមិ​ថ្កូវ ឃុំ​ឬ​ស្សី​ស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត ពោល​គឺ​ក្រោយពី​ចប់​ការប្រជុំ​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត​នា​ព្រឹក​ថ្ងៃ​ដដែល​នេះ​។
​ទាក់ទិន​នឹង​បទល្មើស​ខាងលើ លោកឩ​ត្ត​ម​សេ​នីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិទ្ធ ស្នងការ​នគរបាល​ខេត្ត​កំពត​បាន​បញ្ជាក់​យ៉ាង​ម៉ឺងម៉ាត់​ថា លោក​មិន​យោគយល់រ​សល់​ទង្វើ​របស់​មន្ត្រី​នគ​ររូប​នេះ​ទេ ហើយ​លោក​នឹង​លុបឈ្មោះ​មន្ត្រី​ដែល​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​ចេញពី​ក្របខ័ណ្ឌ​នគរបាល​ជាតិ ។​

​លោក​ក៏​បាន​បង្ហើប​ផងដែរ​ថា ជនសង្ស័យ​ជា​មន្ត្រីប៉ូលិស​ខាងលើ​មានឈ្មោះ ទូច សុ​មុទ្ទ ភេទ​ប្រុស អាយុ​45​ឆ្នាំ ជា​មន្ត្រី​នគរបាល​ប្រចាំ​ច្រកទ្វា​រតន់​ហន់​នៃ​ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច​។​លោកស្នងការ​បាន​ឱ្យដឹង​ផងដែរ​ថា ក្នុង​ពេល​ឃាត់ខ្លួន​ ​កំលាំង​ក៏បាន​ឆែកឆេរ​រកឃើញ​វត្ថុតាង​ថ្នាំញៀន​មួយចំនួន​ធំ​ទៀត​ផង ដោយ​គ្រឿងញៀន​ទាំងអស់នេះ​សមត្ថកិច្ច​បាន​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​សំរាប់ធ្វើ​កំណត់ហេតុ​បញ្ជូនទៅ​តុលាការ​។​

បច្ចុប្បន្ន​ជនសង្ស័យ​ជា​មន្ត្រី​ប៉ូលិស​រួម​ទាំ​វត្ថុតាង​គ្រឿងញៀន​សមត្ថកិច្ច​កំពុង​សាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កំពត​ចាត់ចែង​តាម​និតិ​វិធី​ហើយ​៕

 

IMG-20170118-WA0011 IMG-20170118-WA0010 IMG-20170118-WA0012

Filed in: គ្រឿងញៀន

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.