ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

ប្រកាស​តែងតាំង​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត ទៅ​ជា​អភិបាលរង​ខេត្ត​ប៉ៃលិន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន ៖ ការផ្សព្វផ្សាយ​ព័ត៌មាន ជា​សាធារណៈ​ឱ្យ​ប្រជាពលរដ្ឋ​បាន​យល់ដឹង ជ្រោ​ត​ជ្រាប អំពី​បញ្ហា​ផ្សេងៗ ដែល​បាន​កើតឡើង​នៅក្នុង​សង្គម ពិតជា​មាន​សារសំខាន់​ណាស់ ហើយ​អាជ្ញាធរ​មូលដ្ឋាន ត្រូវតែ​រៀបចំ​ដោះស្រាយ​បញ្ហា​សំបុត្រកំណើត សៀវភៅ​ស្នាក់នៅ សៀវភៅ​គ្រួសារ និង​អត្តសញ្ញាណប័ណ្ណ ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ពិតជា​មាន​សញ្ជាតិ​ខ្មែរ​ពិតប្រាកដ​ឱ្យបាន​គ្រប់ៗ​គ្នា ដោយ​លោក​មេភូមិ សហការ​ជាមួយ​និង​មេ ប៉ុស្តិ៍​នៅ​តាម​ឃុំ​សង្កាត់​នី​យ​មួយៗ ។ នេះ​ជា​ការលើកឡើង​របស់​លោក សក់ សេដ្ឋា រដ្ឋ​លេ ខា​ធិ​ការ​ក្រសួងមហាផ្ទៃ ក្នុង​ពិធី​ប្រកាស​តែងតាំង លោកស្រី មុនី​រ័ត្ន ជា​អតីត​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ ទៅ​ជា​អភិបាលរង​ខេត្ត កាលពី​រសៀល​ថ្ងៃ​ទី​០៨ ខែ​កញ្ញា ឆ្នាំ​២០១៦ ក្នុង សាលប្រជុំ​សាលាខេត្ត​ប៉ៃលិន ជំនួស​តំណែង​លោក ម៉ី ម​គ្គ អតីត​អភិបាលរង​ខេត្ត ដែល​បាន​ចូលនិវត្តន៍ ។

​លោក សក់ សេដ្ឋា បាន​បន្ត​ទៀ​ថា សូម​ឱ្យ​លោកស្រី​ដែល​ជា​អភិបាលរង​ខេត្ត​ថ្មី គោ រព​តួនាទី​របស់​ខ្លួន ដោយ​យកចិត្តទុកដាក់​ទៅ​លើ​កុមារ និង​ស្ត្រី ធ្វើ​ការថែទាំ និង​ផ្តល់​ការសម្របសម្រួល​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​នឹង​បញ្ហា​ផ្សេងៗ​ផងដែរ ។ ត្រូវតែ​រៀបចំ​ធ្វើ​គណនេយ្យភាព​ជា មួយ​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ​ប្រសើរ និង​ត្រូវ​គ្រប់គ្រង​ធនធាន​ម​នុ ស្ស​ដោយ​ចេះ​សង្កេត​ពិនិត្យ​មើល​ពី​សកម្មភាព​របស់​មន្ត្រីរាជកា​រណា​មួយ​ដែល​ធ្វើ​ការងារ​ល្អ ត្រូវ​តម្លើង​មុខតំណែង​ជូន មិន​ត្រូវ​ប្រកាន់​បក្ខពួក​របស់ខ្លួន​នោះ​ឡើយ ដែល​ជាហេតុ​នាំ​ឱ្យ​អ្ន ក​ដែល​ស្មោះត្រង់​នឹង​ការងារ​បាក់​ទឹកចិត្ត​ធ្វើ​អ្វី​លែងកើត នាំឱ្យ​មាន​ការស្ទះ​ការងារ​អភិវឌ្ឍន៍ ផងដែរ ។

​ម្យ៉ាងវិញទៀត បច្ចុប្បន្ន ប្រទេស​កម្ពុជា​យើង ជា​ប្រទេស​ដែល​កំពុង​អភិវឌ្ឍ​ទៅមុខ ដូច្នេះ​មិន​ត្រូវឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​កាប់​ព្រៃ​រាន​យក​ដី​ទៅ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន នាំឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​នោះឡើយ ។ ជាពិសេស​ជើងភ្នំ​ខៀវ​នាពេលនេះ ត្រូវបាន​ពលរដ្ឋ​ខ្លួន ឯង​កំពុងតែ​កាប់ឆ្ការ​ព្រៃ​កាន់តែ​ស្រឡះ​ឡើងៗ សូម​ឱ្យ​មន្ទីរ​ពាក់ព័ន្ធ ក៏ដូចជា​អាជ្ញាធរ​ខេត្ត​ប៉ៃលិន ចុះ​ត្រួតពិនិត្យ​ឡើងវិញ ។

​ចំណែក លោកស្រី សោ មនី​រ័ត្ន អភិបាលរង​ខេត្ត ដែល​ទើបនឹង​តែងតាំង​ថ្មី បាន​ប្តេ ជ្ញា​ចិត្តថា នឹង​ខិតខំ​ប្រឹងប្រែង​បំពេញការងារ តួនាទី​របស់​ខ្លួន ឱ្យបាន​ល្អ​ប្រសើរ ដើម្បី​បម្រើ ប្រជាពលរដ្ឋ និង​សង្គម​ឱ្យបាន​ល្អ មាន​ការរីកចម្រើន​ជឿនលឿន​ទៅ​មុខ ។ លោកស្រី​ក៏​នឹង យក​គំរូ​តាម​ថ្នាក់​ដឹកនាំ​ចាស់ៗ ដែល​បំពេញ​តួនាទី​របស់​ខ្លួន​យ៉ាង​ល្អ មុនពេល​ចូល​និវត្តន៍ ។

​សូមបញ្ជាក់​ថា សេចក្តីសម្រេច របស់​រាជរដ្ឋាភិបាល​កម្ពុជា លេខ​៨៨៥ ចុះ​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៦ តែងតាំង​លោកស្រី សោ មុនី​រ័ត្ន ឋានន្តរស័ក្តិ​ឧត្តមម​ន្ត្រី ថ្នាក់​លេខ​៦ នៃ​ក្របខ័ណ្ឌ​មន្ត្រី គ្រប់គ្រង​រដ្ឋបាល ក្រសួង​អភិវឌ្ឍន៍ជនបទ ឱ្យ​កាន់​មុខតំណែង​ជា​អភិ​បា ល​រង​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន ៕ ដោយ ៖ នីយ៉ា​

 

 

img-20160909-wa0053 img-20160909-wa0048 img-20160909-wa0052

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.