ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥

មេ​ឈ្មួញ​ឈ្មោះ ណូ នៅ​បន្ត​ដឹកឈើ​ប្រណីត​យកទៅលក់​នៅ​ប្រទេស​វៀតណាម ?

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​រតនៈគីរី​ ៖ មេ​ឈ្មួញ​ដុះ​ស្លែ​ឈ្មោះ ណូ នៅតែ​បន្ត​ដឹកជញ្ជូន​ឈើ​ប្រណីត​តាម​រថយន្ត​បា​ឡែន យកទៅលក់​នៅ​ប្រទេស វៀតណាម​យ៉ាង​អនាធិបតេយ្យ ដោយ​មិន​ខ្លាច​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​ឡើយ ។

​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ទីតាំង​ស្តុក​ឈើ​របស់​ឈ្មួញ​ឈ្មោះ ណូ មាន​ខ្នងបង្អែក​នៅ​ពីក្រោយ​សម្រាប់​កាង​មុខរបរ​ខុស​ច្បាប់​របស់​ខ្លួន ហើយ​ប្រើប្រាស់​រថយន្ត​បា​ឡែន សម្រាប់​ដឹក​ជញ្ជូន​ឈើ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ទាំ​យប់​ទាំង​ថ្ងៃ ។​

​តាម​ការ​បង្ហើប​ពី​សមត្ថកិច្ច​ឈរជើង​នៅលើ​ផ្លូវជាតិ​លេខ ៧៨ ពី​ក្រុង​បាន​លុង ទៅ​តំបន់​ព្រំដែន​ស្រុក​អូរយ៉ាដាវ បានឱ្យដឹងថា ក្នុងចំណោម​ឈ្មួញ​ជាច្រើន ដែល​ធ្វើ​សកម្ម​ដឹកជញ្ជូន​ឈើ​ប្រណីត​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​នោះ គឺ​ឈ្មោះ ណូ បាន​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ច្រើនជាងគេ មិន​ក្រោម​ពី ១០ ទៅ ២០​ជើងទេ មិន​ថា​ថ្ងៃ​ឬ​យប់​នោះ​ទេ ហើយក៏​មាន​ការដឹក ជញ្ជូន​ឈើ​តាម​ម៉ូតូ​ជាច្រើន​គ្រឿង​ចូល​មក​ទំលាក់​ទុក​ផងដែរ ។

​ប្រភព​បាន​ឱ្យដឹងទៀតថា សកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម តាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ ដោយ​ពុំ​មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ ឬ​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​ឡើយ ។ សូម្បីតែ​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនៈគីរី ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ដែរ ដើម្បី​ធ្វើ​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ផ្ទាល់ ។​

​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​ក្រុង​បាន​លុង ត្រូវបាន​គេ​ដឹងថា ជា​អ្នក​បើកដៃ​ឱ្យ​ឈ្មួញ​ឈ្មោះ ណូ ជា​អ្នក​ប្រមូល​ទិញ​ឈើ និង​ដឹកជញ្ជូន​ឈើ​យកទៅលក់​នៅ​ប្រទេស​វៀតណាម​យ៉ាង​ពេញបន្ទុក ។ ដោយឡែក ឯកឧត្តម រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខា ប្រមាញ់ និង​នេសាទ គួរតែ​ចាត់វិធានការ និង​ពិនិត្យ​មើល​បទល្មើស​ដែល​កើតឡើង​នៅក្នុង​ខេត្ត​រតនគីរី ព្រោះ​ឈ្មួញ​ឈ្មោះ ណូ និង​ឈ្មួញ​ជាច្រើន​នាក់​ទៀត នៅ​តែ​ដឹក​ជញ្ជូន​ឈើ​ទៅ​លក់​នៅរ​បទេស​វៀតណាម​យ៉ាង​អនាធិបតេយ្យ ដោយ​គ្មាន​សមត្ថកិច្ច​ក្នុង​ខេត្ត​ធ្វើការ​បង្ក្រាប​សោះឡើយ ៕

 

img-20160909-wa0043 img-20160909-wa0046

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.