ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥

​វគ្គ​បណ្តុះបណ្តាល ស្តី​ពី​ការពង្រឹង​សមត្ថភាព ក្នុង​ការដោះស្រាយ​វិវាទ​ការងារ ការទប់ស្កាត់ និង​ការដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ តាំងពីដើម រហូតមកដល់​បច្ចុប្បន្ន នៅក្នុង​ខេត្ត​ប៉ៃលិន គេ​មិន​ធ្លាប់ ឃើញ​មាន​ករណី ប្រជាពលរដ្ឋ​ធ្វើបាតុកម្ម ឬ​កូដកម្ម អ្វី​ធំដុំ​គួរឱ្យ​កត់សម្គាល់​នោះ​ឡើយ គ្រាន់តែ​មាន​បញ្ហា​ប្រជាពលរដ្ឋ​ប្រហែល​៣០​ទៅ​៤០​នាក់ បាន​នាំគ្នា​ឡើង​មក​សាលាខេត្ត ដើម្បី​តវ៉ា​ទាមទារ ពាក់ព័ន្ធ​នឹង​បញ្ហាដីធ្លី និង​បញ្ហា​ទាមទារ ឱ្យ​តុលាការ​ធ្វើការ​ដោះលែង​យុវជន​ម្នាក់​ប៉ុណ្ណោះ ពាក់ព័ន្ធ​នឹង​អំពើហិង្សា ហើយ​ខាង​អាជ្ញាធរខេត្ត ក៏​បាន​ធ្វើ​ការដោះស្រាយ និង អន្តរាគមន៍​ជូន​ពួកគាត់​ភ្លាមៗ​ជូន​ពួកគេ​ដោយ​សន្តិវិធី ។ ម្យ៉ាងវិញទៀត ក្នុង​វិស័យ​ការ ងារ ក៏​ដូចជា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ សាលារៀន នៅក្នុង​ខេត្ត​នេះ រយៈពេល​ប៉ុន្មាន​ឆ្នាំចុ ង​ក្រោយ មាន​ការរីកចម្រើន​គួរឱ្យ​កត់សម្គាល់​ផង​ដែរ ។

​នេះ​ជា​ការលើកឡើង​របស់​លោក កើត សុធា អភិបាលខេត្ត​ប៉ៃលិន ក្នុង​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការព​ង្រឹ​ង​សមត្ថភាព​ក្នុង​ការដោះស្រាយ​វិវាទ​ការងារ ការទប់ស្កាត់ និង​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម ក្រោម​អធិបតីភាព លោក ពេ​ជ សោ​ភ័ន រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដោយ​មាន​ការចូលរួម​ពី​កងកម្លាំងប្រដាប់អាវុធ និង មន្ត្រីរាជការ​មក​ពី​ជុំវិញ​សាលាខេត្ត​យ៉ាងច្រើ ន​កុះករ ។

​ចំណែក​លោក ពេ​ជ សោ​ភ័ន រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា ជីវៈ បានឱ្យដឹងថា រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ ការអភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ មាន​ការរីកចម្រើន​យ៉ាង​ចាប់​រហ័ស ដោយ​ក្នុង​នោះ​វិស័យ​កម្មន្តសាល មាន​ការអភិវឌ្ឍន៍​យ៉ាង​លឿន ហើយ​មាន​គ្រឹះស្ថាន​ផលិតកម្ម សេវាកម្ម​ជា​ច្រើន ត្រូវបាន​បង្កើតឡើង ផ្តល់​ការងារ​ធ្វើ​រាប់ លាន ដល់​ប្រជាពលរដ្ឋ ។

​លោក​បន្ត​ទៀត​ថា ទន្ទឹម​នឹង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ការអនុវត្ត​សិទ្ធិសេរីភាព​ក្នុង​ការបង្កើត​សហជីព អង្គការ វិជ្ជាជីវៈ សិទ្ធិ​កូដកម្ម បាតុកម្ម ត្រូវបាន​ធានា​ដោយ​ច្បាប់ និង​បាន​អនុវត្ត​យ៉ាង​ទូលំទូលាយ ។ ប៉ុន្តែ​ថ្មីៗ នេះ មាន​កូដកម្ម បាតុកម្ម​នៅ​តាម​រោងចក្រ សហគ្រាស គ្រឹះស្ថាន បាន​កើតឡើង​ជា​បន្តបន្ទាប់ ក្នុងនោះ​មាន​ករណីខ្លះ ញុះញង់ បង្ក​ភាពអនាធិបតេយ្យ បង្កើត​អំពើហិង្សា បំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ ទ្រព្យសម្បត្តិ​ឯកជន និង​ធ្វើឱ្យប៉ះពាល់​ដល់​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ ។​

​លោក​បញ្ជាក់ទៀតថា លើសពីនេះ កម្មករ​យើង ក៏​ត្រូវបាន​ក្រុម​ជន​មួយចំនួន​បង្ខិតបង្ខំ​ធ្វើ​ការអូសទាញ បោក​បញ្ឆោត ញុះញង់​ឱ្យ​ចូលរួម​ធ្វើ​កូដកម្ម បាតុកម្ម​ជាដើម ។ ចំណែក​និយោជក​នៃ​គ្រឹះ ស្ថាន​មួយចំនួន​អនុវត្ត​មិន​បាន​គ្រប់គ្រាន់​ទៅ​តាម​ច្បាប់​ជា​ធរមាន ធ្វើឱ្យប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​និយោជិត ហើយ​មិន​ព្រម​សហការ​ដោះស្រាយ​បញ្ហា​ឱ្យបាន​ឆាប់រហ័ស ដែល​ជា​ហេតុ​នាំឱ្យ​កើត​មាន​កូដកម្ម បាតុកម្ម ទាំង​នេះ​ឡើង ។

​បាតុភាព​នេះ បាន​ធ្វើឱ្យ​សាធារណៈជន​មាន​ការព្រួយបារម្ភ ព្រោះ​ធ្វើឱ្យ​ប៉ះពាល់​ដ ល់​បរិយាកាស​វិស័យ​វិនិយោគ ធ្វើឱ្យប៉ះពាល់​ដល់​ជីវភាព​កម្មករ ។ ដូច្នេះ ត្រូវតែ​អន្តរាគមន៍ បង្ការ ទប់ស្កាត់ ដោះស្រាយ និង​តម្រង់​ទិសដៅ ក្នុង​ការអនុវត្ត​សិទ្ធិ​ធ្វើ​កូដកម្ម ឱ្យស្រប​តាម​ច្បាប់​ស្តីពី​ការងារ និង​អនុវត្ត​សិទ្ធិ​ធ្វើ​បាតុកម្ម​ឱ្យស្រប​តាម​ច្បាប់ ស្តីពី​ការធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ដែល​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​បទបញ្ជា ។ ម្យ៉ាងវិញទៀត ក្នុងករណី​មាន​អំពើហិង្សា សមត្ថកិច្ច ត្រូវ​ចាត់ការ ជនល្មើស​ដោយ​កសាង​សំនុំរឿង​បញ្ជូន​ទៅ​តុលាការ ដើ ម្បី​ចាត់ការ​តាម​នីតិវិធី ៕
​ដោយ ៖ នីយ៉ា​

 

img-20160908-wa0018 img-20160908-wa0019

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.