ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥

​លោក សុខ សុគន្ធ ដក​ឲ្យ​ឡើង​កាន់តែ​ធំ​ទៅ​កាន់​តំណែង ជា​អគ្គាធិការរង​នៃ​ក្រសួង​សុខាភិបាល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​គោរព​ថ្លែងអំណរគុណ​សម្តេច​តេជោ ហ៊ុន សែន ដែល​ផ្តល់​ក្តី​អនុគ្រោះ​ដល់​លោក សុខ សុគន្ធ និង​តែងតាំង ជា​អគ្គធិការរង នៃ​ក្រសួង​សុខាភិបាល រដ្ឋមន្ត្រីក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង បាន​គោរព​ថ្លែងអំណរគុណ​ដល់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ដែល​បន្ត​ផ្តល់​ក្តីអនុគ្រោះ​លោក សុខ សុគន្ធ និង​តែងតាំង​ជា​អគ្គធិការរង នៃ​ក្រសួង​សុខាភិបាល​។​

​លោក ម៉ម ប៊ុនហេង បាន​ថ្លែង​ប្រាប់ Fresh News នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៦​នេះ​ថា លោក​នឹង​ខិតខំ​ជំរុញ​ឲ្យ​លោក សុខ សុគន្ធ ប្រឹងប្រែង​ធ្វើការ​កសាង​ស្នាដៃ ដើម្បី​បម្រើ​នូវ​ប្រយោជន៍​ជាតិ និង​ប្រជាជន​។ លោក​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល បាន​បន្ថែមថា នឹង​គោរព​តាម​ការសម្រេច​របស់​ស​ម្តេច​តេជោ ហ៊ុន សែន ហើយ​នឹង​ខិតខំ​ធ្វើឲ្យ​វិស័យ សុខាភិបាល​នៅ​កម្ពុជា កាន់តែ​ល្អប្រសើរ​។​

​សូមបញ្ជាក់​ថា សម្តេច​តេជោ ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៣ ខែ​សីហា ម្សិលមិញ​នេះ បាន​ទូរ​សព្ទ​ទៅកាន់​ស្ថានីយ​វិទ្យុ ABC ដោយ​បាន​ប្រកាស​ដក​តំណែង​លោក សុខ សុគន្ធ បន្ទាប់ពី​រូបលោក​បាន​ទៅ​ចាប់​រថយន្ត​សង្គ្រោះ​របស់​ស្ថានីយ​វិទ្យុ​មួយ​នេះ ពេល​កំពុង​ដឹក​ភេសជ្ជៈ ចែកចាយ​ក្នុង​រាជធានី​ភ្នំពេញ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី បានបញ្ជាក់​ថា ការចាប់​រថយន្ត​សង្គ្រោះ​ពី​សំណាក់​មន្ទីរ​សុខាភិបាល គឺជា​រឿង​ត្រឹមត្រូវ​តាមច្បាប់ តែ​បាន​ធ្វើ​ផ្ទុយ​ពី នីតិវិធី ដោយ​មិន​បាន​សុំ​ការ​ដីការ ឬ​ការ​អនុញ្ញាត​ពី​តុលាការ​នោះឡើយ​។ បើ​ទោះបីជា​យ៉ាងណា សម្តេច​តេ​ជោថា ការសម្រេច​ដក​ប្រធាន មន្ទីរ​សុខាភិបាល គឺជា​រឿង​លំបាក​មួយ​សម្រាប់​សម្តេច ព្រោះ​ខ្នងដៃ និង​បាតដៃ សុទ្ធតែ​ជា​សាច់​ដូចគ្នា​៕
​ដោយ ហុក វិបុល​

 

 

IMG-20160815-WA0015

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.