ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥

ប្រជាពលរដ្ឋ​​ប្រមាណ​​៣០០​​នាក់ ធ្វើការតវ៉ា​​សុំឲ្យ​ជួួយអន្តរាគមន៍​ករណី​​ឧកញ៉ា ហុង ម៉ាន់ ចោទថា​រំលោភ​ដី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​កំពត​៖​ប្រជាពលរដ្ឋ​ប្រមាណ​៣០០​នាក់ បាន​ជួបជុំគ្នា​នៅមុខ​ផ្ទះ​លោកយាយ គី ហាក់  បាន​នាំគ្នា​លើក ពិ​ដា អក្ស និង​រូបថត សម្តេច ហ៊ុន សែន និង​លោកជំទាវ​ក​តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រា​នី ឲ្យជួយ​អន្តរាគមន៍ និង​នាំគ្នា​ជួយ​គាំទ្រ  គ្រួសារ​របស់ លោកយាយ​ទូ​រគត៌​ម្នាក់​ឈ្មោះ គី  ហាក់ ភេទ​ស្រី អាយុ​៦២​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ​ក្រីក្រ រក​សី​ុ​ចិញ្ចឹម​កូនៗ​កំព្រា​៤​នាក់ អស់​ជាច្រើន​ឆ្នាំ  បាន​រស់នៅ​លើ​ដី ប្រមាន ៤០​ម​×៣០​ម ដែល​មាន​ទីតាំង​ស្ថិតនៅក្នុង ភូមិ​ត្រពាំង​សង្កែ ឃុំ​ត្រពាំង​សង្កែ ស្រុក​ទឹកឈូ ខេត្ត​កំពត​។

​ហេតុ​ការ​ដ៏​គគ្រឹកគគ្រេង​ធ្វើឲ្យ​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នេះ បាន​កើតឡើង​នៅ​ល្ងាចម្សិលមិញ​ថ្ងៃទី​១៣ ខែ​សីហា​ឆ្នាំ​២០១៦​នៅជាប់​សាលាឃុំ​ត្រពាំង​សង្កែ​តែម្តង បើ​តាម​ប្រជា​ពល​រស​ដ្ឋ​ជាច្រើន​នាក់ បានដឹងថា លោកយាយ​គី​ហាក់​និង​ក្រុមគ្រួសារ របស់ គាត់​បាន​រស់នៅ​លើ​ដី​នេះ តាំងពី​ឆ្នាំ​១៩៨០​មក​ម្លេះ មាន​ទាំង .​ភូមិ .​ឃុំ​. ក៏​បាន​ទទួលស្គាល់​ដឹងឮ​ផងដែរ ហើយ​រូបគាត់​បាន​ធ្វើ​បង្កាន់ដៃ​កាន់កាប់​ដីធ្លី​នេះ​ផងដែរ ប៉ុន្តែ​តែ​ក្រោយមក បង្កាន់ដៃ​របស់គាត់​ត្រូវ​បាន​ឆេះ​ភ្លើង​អស់​ទៅហើយ  មកដល់​ឆ្នាំ​២០១៥ មាន​ផែនការ​ចុះ​ធ្វើ​ប្លង់ ជា​លក្ខណៈ​ប្រព័ន្ធ គាត់​ក៏​បាន​ចូលរួម​ធ្វើ​សា​ជា​ថ្មី​ម្តងទៀត  និង​បាន​ទទួល​បង្កាន់ដៃ​ពី​មន្ត្រី​សុរិយោដី​ថែមទៀត​ផង​។ ជាមួយគ្នា​នោះ​ដែរ ក៏​មាន​ស្នាម​មេដៃ​របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ បាន​ផ្តិតមេដៃ​ចំនួន​(៥២៣​នាក់​)​ទទួលស្គាល់​ដឹងឮ ពី​ការ រស់នៅ​លើ​ដី​នេះ ពិតប្រាកដ់​ជា​ដី ឈ្មោះ​យាយ គី  ហាក់ ពិតមែន បានរស់នៅ​តាំងពី​ឆ្នាំ​១៩៨០ មក​ម្លេះ​។  ទើបតែ​មក​ដល់​សព្វថ្ងៃ​នេះ​បាន​លិចមុខ​ឈ្មោះ​ឧកញ៉ា ហុង ម៉ាន់ បាន​មក​អះអាង​ថា​ជា​ដី​របស់​ខ្លួន​ទៅវិញ  ហើយ​បាន​ចោទប្រកាន់ ឈ្មោះ គី ហាក់ និង​ក្រុមគ្រួសារ​នេះ​ថា ជា​កូនឈ្នួ​អ្នកចាំដី​ឲ្យ​គាត់​ទៅវិញ មិនតែប៉ុណ្ណោះ​ឧកញ៉ា​ម្នាក់នេះ បាន​ដាក់ពាក្យ​ប្តឹង​ទៅ​សាលាដំបូង​ខេត្ត នៅ​ថ្ងៃ​ទី​២២​ខែ​ធ្នូ​ឆ្នាំ​២០១៥​កន្លងទៅនេះ ស្នើសុំ​ឲ្យ​តុលាការ ចេញ​ដីកា​រក្សា​ការពារ ហាមឃាត់​ក្នុង​ការប្រគល់​វិញ្ញាបនប័ត្រ​សម្គាល់ម្ចា​ស់ដី​ទៅឲ្យ​ឈ្មោះ គី ហាក់ នេះ​ទេ​។

​ចំណែក​លោក ជា​មេ​ភូមិ​ត្រពាំង​សង្កែ​បាន​បញ្ជាក់​ប្រាប់  ថា​ឈ្មោះ គី  ហាក់ នេះ​ពិត​ប្រាកដ់​ជា​ដី​របស់​គាត់​មែន ព្រោះ​កន្លងមក​មិនដែល​ឃើញ​រូប​គាត់​ស្នើ​សុំ​លិខិត លក់ ឬក៏​ផ្ទេរ​ដី​នេះ​ម្តងណា​ឡើយ​។  ទើបតែ​ពេលនេះ​មានឈ្មោះ ហុង  ម៉ាន់ រស់នៅ​ភ្នំពេញ់ មក​អះអាង​ថា​ជា​ដី​របស់​ខ្លួន​ទៅវិញ គឹ​រឿងនេះ​វា​មិន​ពិតប្រាកដ​។​

​លោក​មេភូមិ​រូបនេះ បាន​បន្តថា រឿង​នេះ​សូម្បី​តែ​លោកជំទាវ យូ សុគន្ធ ដែល​ជា​អភិបាលរង​ខេត្ត ក៏​បាន​ចិញ​មុខ​ធ្វើ​សាក្សី នៅ​តុលាការ​ផងដែរ នៅ​រសៀល​ម៉ោង​២.០០.​នាទី​ថ្ងៃ​ទី​០៨ ខែ​សីហា​ឆ្នាំ​២០១៦​កន្លងទៅនេះ ព្រោះ​លោក​ជំទាវ​ផ្ទាល់ ក៏​រស់នៅ ភូមិ​. ឃុំ .​ជាមួយ​ជនរងគ្រោះ​ផងដែរ លោកជំទាវ  បានឃើញ​ភាពអយុត្តិធម៌ លើ​គ្រួសារ​ដ៏​ក្រីក្រ​មួយ​នេះ​ពេក ទើប​លោក​ជំទាវ​មក​ធ្វើ​សាក្សី​ឲ្យចំ​ពោះការ​តវ៉ា​នេះដែរ (​លោក   មៅ ឈៀង​) អតីត​ធ្លាប់ជា​មេឃុំ​មួយ​អាណត្ត​ផង​នោះ បច្ចុប្បន្ន​នេះ​រូបគាត់ មាន​តួនាទី ជា​ជំទប់​ទី​២​ផង និង​តំណាង​ឲ្យ​លោក (​ណុះ សើរ​) មេឃុំ​ត្រពាំង​សង្កែ បាន​ប្រាប់  យ៉ាងច្បាស់​ថា លោក​រស់​នៅលើ​ទឹកដី​ក្នុង​ឃុំ​នេះ​យូរ​ឆ្នាំ​មកហើយ ឃើញតែ ឈ្មោះ គី ហាក់ និង​ក្រុមគ្រួសារ​នេះ ជា​ម្ចាស់​ដី ហើយ​បាន​រស់នៅ​លើ​ដី​នេះ​រហូត មកទល់​បច្ចុប្បន្ន​នេះ ទើប​តែ​ឥឡូវ បាន​លិចមុខ​អ្នកមាន​លុយ​ស្តុក ស្តម​ម្នាក់ ឈ្មោះ ហុង ម៉ាន់ ភេទ​ប្រុស អាយុ​៦២​ឆ្នាំ ដែល​ល្បី​ឈ្មោះ​ថា​ជា​ឧកញ៉ា​ផង បច្ចុប្បន្ននេះ រស់នៅ​ផ្ទះ​លេខ​១៥២ ZE៣ ផ្លូវ លេខ​១៤៣ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ មក​ដាក់​ពាក្យ​ប្តឹ​ទាមទាថា ជា​ដី​របស់​ខ្លួន​ទៅវិញ ។​

​ជាមួយគ្នា​នោះ​ដែរ លោក មៅ ឈៀង បាន​បន្តថា ដី លោក ឧកញ៉ា ហុង ម៉ាន់ នៅ​តំបន់​នេះ​មាន​ប្រមាន (២៧០០០)​ម៉ែត្រការ៉េ នៅ​ពីក្រោយ​ដី​របស់​ឈ្មោះ គី ហាក់  លោក​បាន​បន្តថា ឈ្មោះ ឧកញ៉ា ហុង ម៉ាន់ បាន​អះអាង​ថា ក្បាល​ដី​របស់​ខ្លួន​មាន (២៤០​ម​) បើ​គិត​ទៅ មិនមែន​បះ​ពាល់​តែ​ដី​ឈ្មោះ គី ហាក់ តែ​ប៉ុណ្ណោះ​ទេ សូម្បី​ដី​សាលាឃុំ និង ប៉ុស្តិ៍​រដ្ឋា​បាល​នគរបាល​ឃុំ ត្រពាំង​សង្កែ ក៏​ចូល​ក្នុង​ប្លង់ដី របស់ ឧកញ៉ា ហុង ម៉ាន់ នោះដែរ ចំពោះ​រូប​លោក​និង​មន្ត្រី​មូលដ្ឋាន .​ភូមិ .​ឃុំ .​ទាំងអស់​មិន​ទទួលស្គាល់ ឈ្មោះ​ឧកញ៉ា ហុង ម៉ាន់ នេះ​ជា​ម្ចាស់​នេះ​ទំនាស់​ឡើយ​។​

​ទាក់ទង​បញ្ហា​នេះដែរ បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ភូមិ​ត្រពាំង​សង្កែរ ឃុំ​ត្រពាំង​សង្កែរ ស្រុក​ទឹកឈូ ទាំងអស់​កើត​ទុក​មិន​សុខចិត្ត សុំណុំ​ពរ​ដល់ សម្តេច ហ៊ុន សែន និង​លោកជំទាវ ជួយ​រក​យុត្តិធម៌​ឲ្យ​លោកយាយ គី ហាក់ នេះ​ផង​។ មាន​តែ​សម្តេច​និង​លោកជំទាវ​ទេ ដែល​អាច​ជួយ​រូបគាត់​បាន ៕
​ដោយ អួ​ង វឹង​

 

 

IMG-20160815-WA0011 IMG-20160815-WA0012

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.