ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥

​ការផលិត​ស្រា​ពាង​របស់​ជនជាតិដើម​ភាគតិច​ព្នង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មណ្ឌលគិរី​៖ ស្រា​ពាង​ជា​ប្រភេទ​ស្រា​ម្យ៉ាង ដែល​ផលិត​ដោយ​ជនជាតិដើម​ភាគតិច​តាំងពី​បូរាណ​កាល​មក   ហើយ​បច្ចុប្បន្ន នេះ​រូបមន្ត​នៃ​ការផលិត​ស្រា​ពាង នៅតែ​បាន​រក្សាទុក​យ៉ាង​ល្អ ពុំ​ទាន់​បាត់បង់​នៅឡើយ​ទេ ។ សម្រាប់​ខេត្ត​មណ្ឌលគិរី ជន​ជា តិ​ដើម​ព្នង  មិន​ត្រឹមតែ​បិទស្រា​ពាង​បម្រើ​ដល់​ប្រពៃណី​របស់​ពួកគេ​នោះទេ  ដោយ​ពួកគេ​ថែមទាំង​បាន​ផលិត​ស្រា​ពាង​លក់ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ថែមទៀត​ផង ។​

​ជនជាតិដើម​ភាគតិច​ព្នង​រស់​នៅក្នុង​ឃុំ​ប៊ូ​ស្រា​-​ស្រុក​ពេជ្រា​ដា បានឲ្យដឹងថា  ការបិត​ស្រា​ពាង​នេះ​គឺ​បាន​បន្សល់ទុក នូវ​រូបមន្ត​តាំងពី​ដូនតា​របស់​ពួកគេ​មក ដោយ​ការ​បិតស្រា​ពាង​សព្វថ្ងៃនេះ​គឺ​ពួកគេ​ធ្វើឡើង ដើម្បី​លក់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព និង​សម្រាប់​ដាក់​ក្នុង​ពិធី​នានា​របស់​ជនជាតិ​ព្នង ព្រោះ​យោង​តាម​ប្រពៃណី​របស់​ជនជាតិ​ព្នង​គឺ​ត្រូវ​ប្រើប្រាស់ ស្រា​ពាង​នេះ​ជា ចាំបាច់​គ្រប់​ពិធី​ទាំងអស់ ដូច​ជា​ពិធី​រៀបការ ពិធី​បូជា ឬ​លៀ​សលាង​ផ្សេងៗ និង​ពិធីសែនព្រេន​ជាច្រើន​ទៀត   ហើយ​សូម្បី នៅពេល​មាន​មនុស្ស​ស្លាប់ ក៏​ត្រូវ​មាន​ស្រា​ពាង​នេះ ដាក់​ឧទ្ទិស​ដល់​អ្នក​ដែល​បាន​ស្លាប់​នៅ​កន្លែង​កប់​សព​ផងដែរ ។

​ជនជាតិដើម​ភាគតិច​ព្នង​បានឲ្យដឹង​ទៀត​ថា ការផលិត​ស្រា​ពាង​គឺ​មិន​មាន​ភាព​លំបាក​ទេ ប៉ុន្តែ​យើង​ត្រូវការ​ពេល​វេ លា​យូរ​សម្រាប់​ទុក​ឲ្យ​ជាតិ​ស្រា​ចេញមក ព្រោះ​បើ​យើង​បិត​ហើយ​ភ្លាម យើង​យក​មក​ពិសា​គឺ​មិន​មាន​រស់ជាតិ​ទេ       ហើយ សម្រាប់​រូបមន្ត​ផលិត​ស្រា​នេះ គឺ​ត្រូវមាន​អង្ករ អង្កា​ម និង​មេ​តា​ប៉ែ ដោយ​ដំបូង​ត្រូវយក អង្ករ និង​អង្កាម    ត្រាំ​ទឹក​ទុកចោល រយៈពេល​ប្រមាណ​៣​ទៅ​៤​ម៉ោង បន្ទាប់មក​យើង​ត្រូវ​លាង​សម្អាត​អង្ករ និង​អង្កាម នោះ​ឲ្យ​ស្អាត    ក្រោយមក​ទៀត​ត្រូវ​យក អង្ករ និង​អង្កាម លាយ​បញ្ចូល​គ្នា​ដាក់​ក្នុង​ឆ្នាំង​ចម្ហុយ​រយៈពេល​២​ទៅ​៤​ម៉ោង រហូត​យើង​សង្កេតឃើញថា  អង្ករ និង​អង្កាម   ដែល​យើង​ដាក់​ចម្ហុយ​នោះ​ឆ្អិន ទើប​យើង​យក​វា​ចេញ​មក​ទុក​ឲ្យ​ត្រជាក់ រួច​ហើយ​យក​អង្ករ និង​អង្កាម ដែល​យើង​ចម្ហុយ​ហើយ​នោះ​កូរ​ឲ្យ​សព្វ ជាមួយ​មេ​តា​ប៉ែ ដាក់ចូល​ទៅក្នុង​ពាង និង​ត្រូវ​រុំ​មាត់​ពាង​ឲ្យ​ជិត  ទុក​ផ្អាប់​វា​យ៉ាង​ហោចណាស់​រយៈពេល ១៥​ថ្ងៃ ទើប​អាច​យកមក​ពិសា​បាន ហើយ​ប្រសិនបើ​យើង​ទុក​ស្រា​ពាង​នោះ កាន់តែ​យូរ​រហូតដល់​រាប់សិប​ឆ្នាំ​បាន​នោះ     ស្រា​នោះ​និង​កាន់តែ​មាន​រស់ជាតិ​ឈ្ងុញឆ្ងាយ់ ។​

​ជនជាតិ​ព្នង​បានបញ្ជាក់​ថា សម្រាប់​ការ​ពិសា​ស្រា​ពាង​នេះ គឺ​ត្រូវ​យក​ទឹក​ឆៅ​ក៏បាន ទឹក​ឆ្អិន​ក៏បាន  ចាក់​ចូល​ក្នុងពា ង​ស្រា ហើយ​ប្រើ​បំពុង​ទុ​យ៉ូ​បឺតទឹក​ស្រា​ចេញ​ពីពាង បន្ទាប់មក​ត្រូវ​ចាក់ទឹក​ចូលក្នុង​ពាង​ស្រា​បន្ថែមទៀត  ដោយ​យើង​ប្រើ​វិធី នេះ​រហូត​ទាល់តែ​យើង​បឺត​ចេញ​មក​លែង​មាន​ជាតិ​ស្រា ប្រែជា​សាប ទើប​យើង​ឈប់​ពិសា ។

​ជនជាតិ​ព្នង​បាន​បញ្ជាក់​ទៀត ថា សម្រាប់​ការ​ចាក់ទឹក​ចូល​ពាង​ស្រា​នេះ គឺ​មិន​អាច​ចាក់ទឹក​ក្ដៅ​ចូល​បាន​ទេ ប្រើ​បាន​តែ​ទឹក​ត្រជាក់​ប៉ុណ្ណោះ ចំណែកឯ​ពាង ស្រា​វិញ មាន​ពាង​ខ្លះ​គឺ​បន្សល់​តាំងពី​ដូនតា​របស់​ពួកគេ​រាប់រយ​ឆ្នាំ​មកហើយ រីឯ​ពាង​ខ្លះ​ទៀត​គឺ​ពួក​គេ​ទិញ​មកពី​ផ្សារ ដោយ​ពួកគេ​បច្ចុប្បន្ន​ពុំ​ចេះ​ផលិត​ពាង​ស្រា​នោះទេ ហើយ​ចំពោះ​បរិមាណ​អង្ករ អង្កា​ម និង​មេ​តា​ប៉ែ ដែល​យើង​មក​បិតស្រា​ពាង នេះ យើង​ត្រូវ​ប្រើ​វា​តិច ឬ​ច្រើន តាម​ជាក់ស្ដែង​ថា​ពាង​ស្រា​នោះ តូច​ឬ​ធំ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.