ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

សម្តេច​តេជោ ហ៊ុន សែន បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល នៅ​ខេត្ត​កែប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​កែប ៖ នៅ​ថ្ងៃ​ទី ៣ ខែ សីហា ព្រឹក​នេះ​សម្តេច​តេជោ ហ៊ុន សែន បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​មន្ត្រីរាជការ អាជ្ញាធរ​ក្រុមប្រឹក្សា​ឃុំ សង្កាត់ និង​កងកម្លាំងប្រដាប់អាវុធ​នៅ​ខេត្ត​កែប ។ ក្រុង​កែប​បាន​ផ្លាស់ប្តូរ​មក​ជា​ខេត្ត​កែប​នៅ​ឆ្នាំ ១៩៩៣​។ យើង​សង្កេតឃើញថា ស្ថានភាព​ផ្លូវថ្នល់ ស្ពាន និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​នេះ គឺ​មាន​ភាព​ល្អ​កាន់តែ​ល្អប្រសើរ​ឡើង​។​

​ជានិច្ច​ជា​កាល សម្តេច​តេជោ ហ៊ុន សែន តែង​បាន​ផ្សាភ្ជាប់​ជីវិត​រស់នៅ​ជាមួយ​ប្រជាពលរដ្ឋ ក្មួយៗ​សិស្សានុសិស្ស កម្មករ កសិករ ព្រោះ​សុខទុក្ខ​របស់​បងប្អូន​ជនរួមជាតិ គឺជា​សុខទុក្ខ​របស់​សម្តេច​ផ្ទាល់​។

​នៅ​ខេត្ត​កែប បញ្ហា​ទឹក​គឺជា​បញ្ហា​ចំបង​មួយ​ដែល​ខេត្ត​កែប​ត្រូវតែ​យកចិត្តទុកដាក់​ដោះស្រាយ​។ ទន្ទឹមនឹងនេះ គឺ​ត្រូវ​ស្វែងរក​ដៃគូ​អ្នកវិនិយោគ ដើម្បី​អភិវឌ្ឍន៌​វិស័យ​ទឹកស្អាត​អោយបាន​ទាន់​ពេលវេលា​។ ចំពោះ​អាកាសចរ​ស៊ីវិល​នៅ​ខេត្ត​កែប គឺ​ត្រូវ​ប្រគល់​ទៅ​អោយ​ខេត្ត​ជា​អ្នកគ្រប់គ្រង ទាំងស្រុង​ចាប់ពីពេលនេះ​តទៅ​។

​សម្តេច​តេជោ បាន​រំលឹក​បញ្ជាក់​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច ត្រូវ​បន្ត​យកចិត្តទុកដាក់ ចំពោះ​សន្តិសុខ​សណ្តាប់ធ្នាប់ ទប់ស្កាត់​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម​ផ្សេងៗ​, កែលម្អ​ភាព​អសកម្ម ខិតខំ​កសាង​អំពើ​ល្អ ផ្តល់​សេវា​សាធារណៈ​អោយមាន​ប្រសិទ្ឋិភាព​ល្អ (​សេវា​តម្រូវការ​ចាំបាច់ និង​សេវា​សំណូមពរ​នានា​) រួមសហការ​ជាមួយ​គយ រដ្ឋាករ ពន្ឋដារ ប្រមូល​ចំណូល​សម្រាប់​ជាតិ​។ ត្រូវ​យកចិត្តទុកដាក់​ដោះស្រាយ​ទំនាស់​ដីធ្លី​អោយ​បាន​ឆាប់​ល្អ​ជូន​ពលរដ្ឋ ការពារ​បរិស្ថាន ការពារ​ព្រៃឈើ តំបន់ឆ្នេរ និង​ធនធានធម្មជាតិ ហើយ​ត្រូវ​សើរើ​ពិនិត្យ​គម្រោង​វិនិយោគ​មួយចំនួន​ដែល​ប៉ះពាល់​ធនធានធម្មជាតិ ដូចជា​គម្រោង​ដាំ​សា​រ៉ា​យ​ក្នុង​បាតសមុទ្រ និង​គម្រោង​ប៉ះពាល់​ព្រៃកោងកាង​ជាដើម​។​

​សម្តេច​តេជោ ហ៊ុន សែន នឹង​និរាករណ៍​ចោល ទាំងស្រុង​ចំពោះ​គម្រោង​ទាំងឡាយណា​ដែល​មាន​ផលប៉ះពាល់​ទាំងនោះ ។​

​ទន្ទឹមនឹងនេះ អាជ្ញាធរ​ខេត្ត​ត្រូវ​សហការ​ល្អ​ជាមួយ​ប្រទេសជិតខាង ដើម្បី​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​។ ប្រទេសជាតិ​រីកចំរើន​ទៅបាន​គឺ​អាស្រ័យ​ដោយ​យើង​មាន​សន្តិភាព និង​ទំនាក់ទំនង​ការបរទេស​ល្អ​។

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់​មន្ត្រីរាជកា​រ អាជ្ញា​ធរមាន​សមត្ថកិច្ច និង​បងប្អូន​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ដែល​បានរួម​គ្នា​យកចិត្តទុកដាក់​បម្រើ​ប្រជាពលរដ្ឋ និង​ដើម្បី​កសាង​អភិវឌ្ឍន៍​ខេត្ត​កែប​នេះ​អោយ​កាន់តែ​រីក​លូតលាស់​ខ្លាំង​ឡើង​៕

 

 

IMG-20160803-WA0052 IMG-20160803-WA0056 IMG-20160803-WA0059

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.