ខេត្តប៉ៃលិន ៖ បច្ចុប្បន្នប្រជាកសិកររស់នៅខេត្តប៉ៃលិន មានការលំបាកយ៉ាងខ្លាំងចំពោះបញ្ហាដំណាំកសិកម្ម ដោយតម្លៃទីផ្សារមានការធ្លាក់ចុះយ៉ាងគំហុក ស្ទើរតែគ្រប់មុខទាំងអស់ទៅហើយ ដូចជា ដំណាំពោត សណ្តែក ដំឡូងមី តាង៉ែន និងដំណាំកសិកឧស្សា ហិម្ម(កៅស៊ូ) ជាដើម ។ ជាហេតុ នាំឱ្យអ្នកខ្លះជំពាក់បំណុលអង្គការ និងធនាគារ រហូតដល់លក់ដីធ្លីផ្ទះសម្បែង ស្រែចម្ការ សងជំពាក់គេស្ទើរអស់រលីង រួចអ្នកខ្លះធ្វើចំណាកស្រុកទៅ ធ្វើការងារនៅប្រទេសថៃ ។
ជាក់ស្តែងមានបុរសម្នាក់ ឈ្មោះ លី អាយុជាង៥០ឆ្នាំ រស់នៅភូមិអូរតាពុកលើ សង្កា ត់ប៉ៃលិន ក្រុងប៉ៃលិន បានដាំដំណាំកៅស៊ូចំនួនជាង២ម៉ឺនដើម និងបុរសម្នាក់ទៀត ឈ្មោះ តាមរឹម អាយុជាង៥០ឆ្នាំដែរ បានដាំកៅស៊ូជាង២ពាន់ដើម អស់រយៈពេលជាង១០ឆ្នាំមកហើយ ស្ថិតនៅចំណុចភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។
បើតាមប្រភពព័ត៌មានពីលោក លី ជាម្ចាស់ចម្ការកៅស៊ូ បានឱ្យដឹងថា គាត់បានទិញកូនកៅស៊ូជាងពីរម៉ឺនដើម មកពីប្រទេសថៃ ក្នុង១ដើមតម្លៃ១ដុល្លារ ដោយកាលពីមិនទាន់បានដាំ លោកសង្កេតឃើញហាងឆេងជ័រកៅស៊ូមានការឡើងថ្លៃ ដោយក្នុង១តោនគេលក់បានចាប់ពី៣៥០០ ទៅ៤០០០ដុល្លារ រហូតដល់ពេលដែលគាត់ ទើបតែនឹងចាប់ផ្តើមដាំ តម្លៃ ក៏កាន់តែឡើងក្រឺតៗផងដែរ ពោលគឺចាប់ពី៥៨០០ ទៅ៥៩០០ដុល្លារឯណោះ ។ លោ កបានបន្តទៀតថា ប៉ុន្តែជាអកុសល់បន្ទាប់ពីដាំរួចជាង១០ឆ្នាំ រហូតដល់ទទួលផល ស្រាប់ តែដំណាំមួយនេះ បានធ្លាក់ថ្លៃទៅវិញ ជ័រមួយតោនលក់បានត្រឹមតែ៨០០ទៅ៩០០ ដុល្លារប៉ុណ្ណោះ ពោលគឺក្នុង១គីឡូក្រាមត្រឹមតែ១៨០០ទៅ១៩០០រៀលប៉ុណ្ណោះ ។ ទើបធ្វើឱ្យកសិ ករខ្លះដាច់ចិត្តកាប់ដើមកៅស៊ូវចោលអស់រាប់រយដើម ដើម្បីយកដីប្រកបរបរដាំពោត ឬដំ ឡូងមីវិញ ។
ចំណែករូបលោក គឺមិនព្រមកាប់ដើមកៅស៊ូទាំងនោះចោលទេ ព្រោះអីនៅពេលណាមួយ អាចនឹងឡើងថ្លៃជាក់ជាមិនខានឡើយ បើលោកមានដីផ្សេងសុខចិត្តដាំពោ តឬដំឡូងមីវិញ ។
ម្យ៉ាងវិញទៀត មានឈ្មួញជនថៃចូលមកទិញជ័រកៅស៊ូ តែម្នាក់ប៉ុណ្ណោះ ដូច្នេះបើគេចង់ក្រឡុកយ៉ាងម៉េច ឬបញ្ចុះតម្លៃយ៉ាងម៉េច ក៏ស្រេចតែនឹងចិត្តប៉ុណ្ណោះ រីឯអ្នកដាំមានគ្នា ច្រើនលើសពីតម្រូវការ ទើបធ្វើឱ្យតម្លៃជ័រកៅស៊ូធ្លាក់ថ្លៃយ៉ាងគំហុកបែបនេះ ។
លោកក៏សំណូមពរឱ្យសមត្ថកិច្ចជំនាញ ដែលធ្វើការនៅប្រចាំច្រកទ្វារអន្តរជាតិកម្ពុជាថៃ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ មេត្តាបន្ធូរបន្ថយចំពោះការនាំចេញកសិផលពោត សណ្តែក ដំឡូងមី ឬជ័រកៅស៊ូផងដែរ ព្រោះអី បើខាងច្រកទ្វាររឹតបន្តឹងឈ្មួញ នោះខាងឈ្មួញ ក៏បន្ថោកតម្លៃកសិផល ដែលពួកគាត់ទទួលបាននោះដែរ ៕
ដោយ ៖ នីយ៉ា





