ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥

​ប្រជាពលរដ្ឋ​ជិត​២០០​គ្រួសារ​អំពាវនាវ​សុំ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេន​បង្ហូ​ទឹកស្អុយ​ចូល ព្រែក​ធម្មជាតិ​ជះ​ក្លិនស្អុយ​បះ​ពាល់​សុខភាព​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្រុង​បាវិត​-​ខេត្ត​ស្វាយរៀង ៖ ប្រជាពលរដ្ឋ​ជិត​២០០​គ្រួសារ​រស់នៅ​តាម​បណ្តោយ​ព្រែក​តា​ពៅ​ស្ថិតនៅ ភូមិ​ថ្នាញ សង្កាត់​បាទី​ចំណុច​ចុង​សំរិត និង​ភូមិ​តា​ពៅ សង្កាត់​បាវិត ក្រុង​បាវិត ទទួលរង​ការ​ធំក្លិន​ស្អុយ​ជះ​ចេញពី​ក្នុង​ទឹក​ព្រែក​តា​ពៅ បណ្តាល​ឲ្យ​បះ​ពាល់​សុខភាព​យ៉ាងខ្លាំង មូលហេតុ​ក្រុមហ៊ុន​បង្ហូរ​ទឹកស្អុយ​ចេញ​ពី​រោងចក្រ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេន ចូលទៅក្នុង​ព្រែក​ធម្មជាតិ (​ព្រែក​តា​ពៅ​)​ធ្វើឲ្យ​ខូច​ទឹកស្អុយ​ពិបាក​ដកដង្ហើម គ្មាន​ទឹក​ប្រើប្រាស់ ស្រោច​ដំណាំ​និង​សត្វ​គោ​ក្របី​ផឹក​ជាង​៥​ឆ្នាំ​មកហើយ ពុំ​មាន​អាជ្ញាធរ​ណា​ចុះ​ពិនិត្យ​ដោះស្រាយ​ឡើយ ហើយ​បាន​នាំគ្នា​ស្វះស្វែង​រក​បទ​អន្តរាគមន៍​ពី​អាជ្ញាធរ​និង​មន្ទីរ​ពាក់ព័ន្ធ​កាលពី​ថ្ងៃ​ទី​២ សីហា ២០១៦ ។​

​បើ​តាម​ប្រជាពលរដ្ឋ​ឈ្មោះ ប៉ែន ជួង ភេទ​ប្រុស​អាយុ​៧៤​ឆ្នាំ នៅ​ភូមិ​ថ្នាញ​
​សង្កាត់​បាទី​ក្រុង​បាវិត បានឲ្យដឹងថា រូប​គាត់​កើត​នៅ​ភូមិ​ថ្នាញ​ជាប់​មាត់​ព្រែក​តា​ពៅ​នេះ ហើយ​រស់នៅ​រហូតមក​ប្រកប​មុខរបរ​កសិកម្ម និង​រក​ត្រី​ក្នុង​ព្រែក​តា​ពៅ​នេះ ។ ហើយ​កូនៗ​បាន​បន្ត​មុខរបរ​របស់​គាត់​រហូត​ដល់​អំឡុង​ឆ្នាំ​២០១២ ចាប់តាំងពី​បង្កើត​
​រោងចក្រ ហើយ​រោងចក្រ​បាន​បង្ហូរ​កាកសំណល់​ទឹកស្អុយ​ចេញ​ពី​រោងចក្រ ចូល​ក្នុង​ទឹក​ព្រែក​ធម្មជាតិ​ធ្វើឲ្យ​ខូច​ទឹក​ឡើង​ពណ័​ខ្មៅ មិន​អាច​ប្រើប្រាស់​បាន ងាប់​ត្រី​ធម្មជាតិ​រក​លែង​បាន​និង ជះក្លិន​ស្អុយ​យ៉ាង​ខ្លាំង​ពិបាក​ដកដង្ហើម​បះ​ពាល់​សុខភាព​កូនចៅ ជាង​បួន​ឆ្នាំ​មកហើយ​គ្មាន​អាជ្ញាធរ​ណា​ដោះស្រាយ​ឡើយ​ទើប​សម្រចចិត្ត​រក​អ្នកសា​ពត៌័មាន​ចុះ​ផ្សាយ​អំពាវនាវ​សុំ​ឲ្យ​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន​ជួយ​អន្តរាគមន៍​ដោះស្រាយ ។​

​ទាក់ទិន​បង្ហូរ​ទឹកស្អុយ​ចេញ​ពី​រោងចក្រ​ចូល​ព្រែក​ធម្មជាតិ​ជះ​ក្លិនស្អុយ​លើ​ប្រជាពលរដ្ឋ​នេះ​លោក សេង សិលា អភិបាលក្រុង​បាវិត​ធ្លាប់បាន​លើកឡើង​ថា ប្រជាពលរដ្ឋ​បាន​លើកឡើង​ក្នុង​វិទិកាសាធារណៈ កាលពី​ខែ កក្កដា ២០១៦ កន្លងមក ហើយ​លោក​បាន​រាយការណ៍​ជូន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ក្រុង​បាវិត​សុំ​រក​ការអន្តរាគមន៍​ទៅ​នាយក​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេន ឲ្យធ្វើ​អាង​ចម្រោះ​ទឹកស្អាត មុន​បង្ហូរ​ចូល​ព្រែក​ធម្មជាតិ ក៏​ប៉ុន្តែ​រហូតមកដល់​ពេលនេះ ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​កំពុង​ជីក​ស្រះ​ស្តុក​ទឹក​និង​ធ្វើ​អាង​ចម្រោះ ។ រីឯ​មន្ត្រីរាជការ​ប្រជាពលរដ្ឋ​ក្រុង​បាវិត​ក៏បាន​រិះគន់​ទៀតថា នៅ​សង្កាត់​បាវិត គឺ​គ្មាន​ប្រពន្ធ័​លូ​បង្ហូ​ទឹកស្អុយ​ទេ ផ្លូវ​ជា​ច្រើន​ក្នុង​ក្រុង​មាន​ទឹក​ស្អុយ​ស្ទះ​លិច​កាត់​មុខផ្ទះ​ជះក្លិន​ស្អុយគគ្រុក មិន​សម​ជា​ក្រុង​ឡើយ ខ្វះ​ទាំង​ប្រពន្ធ័​ទឹក​ស្អាត និង​ប្រពន្ធ័​លូ​បង្ហូរ​ទឹកស្អុយ ។ ហើយ​ទាក់ទិន​ករណី​ខាងលើ​នេះ​ដែរ មិន​អាច​រក​ការបំភ្លឺ​ពី​លោកនាយក​តំបន់​សេដ្ឋកិច្ច​ពិសេស​បាន​ទេ នៅ​ល្ងាច​ថ្ងៃទី​២​សីហា​នេះ​។​

​ទោះបីជា​យ៉ាង​ក៏​ដោយ​ពលរដ្ឋ​រិះគន់​ទៅ​អាជ្ញាធរ​ដែល​មាន​លោក សេង សីលា ជា​អភិបាលក្រុង​ពុំ​ដែល​គិត​គួរ​ពី​កង្វល់​របស់​រាស្ត្រ​នោះទេ និង​បើ​ចុះ​ដោះស្រាយ​រឿង​អ្វីមួយ​គឺ​សាប​ដូច​ទឹកទន្លេ​ធ្វើអោយ​ពលរដ្ឋ​អស់ជំនឿ ៕

 

 

IMG-20160803-WA0008 IMG-20160803-WA0007

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.