ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥

​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ប៉ៃលិន ត្អូញត្អែរ​អំពី​បញ្ហា​ភ្លើងអគ្គិសនី​ឡើង​គីឡូ និង​សុំ​ឱ្យ​មាន​ការ​បញ្ចុះតម្លៃ ដូច​នៅ​ព្រំប្រទល់​ខេត្ត​បាត់ដំបង ប៉ៃលិន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​មួយចំនួន​រស់នៅក្នុង​ខេត្ត​ប៉ៃលិន ក៏​ដូចជា​អ្នក​នៅ​ក្នុង​ផ្សារ​ប៉ាង​រលឹម ភូមិ​ប៉ាង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន និង​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី ក្នុងភូមិ​ប៉ា​ហ៊ី​ជើង ភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន បាន​ត្អូញត្អែរ​អំពី​បញ្ហា​ភ្លើង​អគ្គិ​ស នី ឡើង​គីឡូវ៉ាត់​ខុស​ពី​ធម្មតា និង​សុំ​ឱ្យ​ម្ចាស់​ក្រុមហ៊ុន ក៏ដូចជា​អាជ្ញាធរ​អគ្គិសនី​ធ្វើកា​រប ញ្ចុះ​តម្លៃ ដូច​នៅ​ខេត្ត​បាត់ដំបង ដែល​ជាប់​នឹង​ព្រំប្រទល់​ខេត្ត​ប៉ៃលិន​ដែរ ព្រោះ​ជា​ភ្លើង​អគ្គិសនី​កម្ពុជា ដែល​ក្រុមហ៊ុន​បាន​ត​ភា្ជ​ប់​បណ្តាញ​តែ​មួយ​មក​ពី​ខេត្ត​បាត់ដំបង ។ ម្យ៉ាងវិញទៀត ការតភ្ជាប់​បណ្តាញ​មកពី​ប្រទេស​ថៃ ក៏​សុំឱ្យ​មាន​ការ​បញ្ចុះតម្លៃ ដូច​អគ្គិសនី​កម្ពុជា​ដែល​ឆ្លង​មក​ពី​ខេត្ត​បាត់ដំបង​ដែរ ។

​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ បាន​រៀបរាប់​ឱ្យដឹងថា ភ្លើងអគ្គិសនី​បច្ចុប្បន្ននេះ នៅ​ក្រុង​ប៉ៃលិន ក្នុងភូមិ​ប៉ាង​រលឹម ១​គីឡូវ៉ាត់ តម្លៃ​១១៥០​រៀល រីឯ​នៅ​កន្លែង​ខ្លះ ១​គីឡូវ៉ាត់ តម្លៃ​៨.៥​បាត (​ប្រាក់​ថៃ​) ជាង​១​ពាន់​រៀល កន្លែង​ខ្លះ​ទៀត​ត្រឹមតែ​៨.១​បាត​ប៉ុណ្ណោះ ។​

​ចំណែក នៅ​ខេត្ត​បាត់ដំបង​វិញ ពលរដ្ឋ​ប្រើ​ខ្សែភ្លើង​តែមួយ​ដូច​នៅ​ប៉ៃលិន​ដែរ តម្លៃ​ត្រឹមតែ​៨០០​រៀ ល ក្នុង​១​គីឡូវ៉ាត់ ។ ម្យ៉ាងវិញទៀត គីឡូវ៉ាត់ម៉ោង មាន​ការកើនឡើង (​ដើរ​លឿន​)  គួរឱ្យកត់សម្គាល់ ខណៈ​ពួក​គាត់​ម្នាក់ៗ ប្រើប្រាស់​សម្ភារៈ និង​ឧបករណ៍​ដូច​សព្វមួយដង ដោយ​អ្នកខ្លះ ត្រូវ​បង់ប្រាក់​ថ្លៃ​ភ្លើង​លើស​ខែ​មុនៗ ជាហេតុ​ធ្វើឱ្យមាន​ការលំបាក​យ៉ាងខ្លាំង ស្ទើរតែ មិន​ចង់​ហ៊ាន​ប្រើ​ភ្លើង​នោះ​ឡើយ ។​

​ពួក​គាត់​បន្ត​ទៀត​ថា ពេល​ទៅ​សួរនាំ​ខាង​ក្រុមហ៊ុន​គេ​ប្រាប់ថា ដោយសារ​បញ្ហា​ឧបករណ៍ប្រើប្រាស់​នៅក្នុង​ផ្ទះ​ខូច ឬ​ឆ្លង​ចរន្ត ហើយ​ម្យ៉ាងវិញទៀត បើ​នៅ​រដូវប្រាំង ឬ​រដូវភ្លៀង​ក៏​មាន​ការឡើង​គីឡូវ៉ាត់​ដែរ ។ ពួកគាត់​សំណូមពរ​ដល់​អា ជ្ញាធរ​អគ្គិសនី​ពិនិត្យ​បញ្ហា​ភ្លើង ក៏ដូចជា​ជួយ​បញ្ចុះ​តម្លៃ​ជូន​ពួកគាត់​ឱ្យ​ស្មើៗ​គ្នា​ផង​ដែរ ។

​ចំណែក​តំណាង​ម្ចាស់​ក្រុមហ៊ុន​អគ្គិសនី​ប៉ៃលិន ស្ថិតនៅ​ភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃ លិន ក្រុងប៉ៃលិន បាន​ឱ្យ​ដឹ​ថា ខាង​ក្រុមហ៊ុន​ចង់​បញ្ចុះតម្លៃ​ជា​យូរ​មក​ហើយ តែ​មិន​អាច​ធ្វើទៅបាន ដោយសារ​តែ​ខាង​ថ្នាក់លើ​ជា​អ្នក​កំណត់​តម្លៃ​ត្រឹម​ប៉ុណ្ណឹង ។​

​ប្រភព​បន្តទៀតថា ម្យ៉ាងវិញទៀត ដោយសារ​ខាង​ក្រុមហ៊ុន​អគ្គិសនី ត​ភ្ជាប់​មាន​បណ្តាញ​ពីរ គឺ​អគ្គិសនី​កម្ពុជា និង​អគ្គិសនី​ថៃ ទើប​មិន​អាច​កែប្រែ​តម្លៃ​ទៅជា​លុយ​រៀល​ភ្លាមៗ​បានទេ ទាល់តែ​ត​ភ្ជាប់​ភ្លើង​ខ្មែរ​យើង រហូត​ដល់​គ្រប់​កន្លែង​ជាមុនសិន ទើប​នឹង​ធ្វើ​ការបិទ​ភ្លើងអគ្គិសនី​ថៃ រួច​រៀបចំ​តម្លៃ​ជា​ប្រាក់​ខ្មែរ​ទាំងអស់ ហើយ​នឹង​អាច​បញ្ចុះតម្លៃ​ជូន​ពួកគាត់​ស្មើៗ​គ្នា​តែ​ម្តង ។

​ចំណែក​ភ្លើងអគ្គិសនី​ឡើង​គីឡូ​នោះ ដោយសារ​តែ​អ្នកប្រើប្រាស់​ភ្លើង អត់​បាន​ត្រឹមត្រូវ​ទៅតាម​បច្ចេក ទេស ជួនកាល​ធ្វើ​ឧបករណ៍​ខូច ឬ​ទំនើប មិន​បាន​រៀបចំ​ឱ្យ​បាន​ស្រួលបួល ដោយ​បើក​បិទ ៗ ទើប​ធ្វើឱ្យ​កុងទ័​រដើរ​លឿន​ផង​ដែរ ៕
​ដោយ ៖ នីយ៉ា​

 

 

IMG-20160730-WA0056 IMG-20160730-WA0054 IMG-20160730-WA0055

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.