ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥

​ប្រជាពលរដ្ឋ​ជាង​៣០០​គ្រួសារ​ទទួលបាន​អំណោយ​ពី​អាជ្ញាធរ​ខេត្ត​ប៉ៃលិន​នៅ​ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន ៖ កាលពី​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៦ ឯកឧត្តម កើត សុធា អភិបាល នៃ​គណ​អភិបាលខេត្ត​ប៉ៃលិន រួម​ដំណើរ​ដោយ​លោក​ជំទាវ ជា លាភ អភិបាលរង​ខេត្ត លោក​- លោកស្រី​ប្រធាន អនុប្រធាន​មន្ទីរ និង មន្ត្រីរាជការ​មួយចំនួនទៀត បាន​នាំយក​អង្ករ ទឹក​សុទ្ធ និង​ថវិកា​មួយចំនួនទៀត  ទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​ជាង​៣០០​គ្រួសារ  រស់នៅ​ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​អង្ករ​ដែល​បាន​យក​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​នា​ពេល​នោះ សរុប​ចំនួន​២​តោន ដែល​ជា​អំណោយ​របស់​ព្រះសង្ឃ​ចិន ព្រះនាម សិ លៀន​ជឺ ។

​ចំណែក​ថវិកា​និង​ទឹក​សុទ្ធ​អង្គរ​ពូ​រ៉ូចំនួន​ជាង​៣០០​កេះ​និង​ថវិកា​ជា​អំណោយ​របស់​សាលាខេត្ត​ប៉ៃលិន​ដោយ​ប្រជាពលរដ្ឋ​ម្នាក់ៗ​ទទួល​បាន​ទឹក​សុទ្ធ​មួយ​កេះ​,​អង្ករ​១០​គីឡូក្រាម​និង​ថវិកា​១០០០០​រៀល​។​ដោយឡែក​ប្រជាពលរដ្ឋ​ដែល​មិន​ទទួលបាន​អង្ករ លោកជំទាវ ជា លាភ  បាន​ផ្តល់​ជូន​ថវិកា​ចំនួន​២០០០០​រៀល​បន្ថែមទៀត​។​

​ឯកឧត្តម កើត សុធា អភិបាល​នៃ​គណ​អភិបាលខេត្ត​ប៉ៃលិន​បាន​មានប្រសាសន៍ថា ស្របពេល​ដែល​ប្រទេសជាតិ​យើង​មាន​សុខ សន្តិភាព ក្រោម​ការដឹកនាំ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា យើង​មាន​ឱកាស​ប្រកប​របរ​ចិញ្ចឹមជីវិត​ដោយ​សេរី ត្រឹមត្រូវ ហើយ​យើង​តែងតែ​ជួយ​គ្នា​ក្នុង​ពេល​ជួប​គ្រា​ក្រលំបាក​។ នៅក្នុង​ឱកាស​នេះ យើង​មាន​ការជួយ​ឧបត្ថម្ភ​ពី​ព្រះសង្ឃ​នៃ​ប្រទេស​ចិន អាជ្ញាធរខេត្ត  បាន​ពាំនាំ​នូវ​អំណោយ​មួយ​ចំនួន​បន្ថែម​ទៀត មក​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​យើង នាពេលនេះ ដើម្បី​សំរួល​ដល់​ជីវភាព​រស់​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ស្ទឹង​ត្រង់នេះ​។​

​ទោះបី​អំណោយ​ទាំងនេះ​មាន​ចំនួន​តិចតួច តែ​ជា​ទឹកចិត្ត​របស់​ថ្នាក់ដឹកនាំ​!​សប្បុរស់ជន ក្នុង​ការចូលរួម​ដោះស្រាយ​ជីវភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង ។ ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្តម កើត សុធា អភិបាល​នៃ​គណ​អភិបាលខេត្ត​ប៉ៃលិន ក៏​បាន​នែ​នាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ឧស្សាហ៍​ព្យាយាម​ខិតខំ​បង្ករ​បង្កើន​ផល ដាំ​ដំណាំ​ចិញ្ចឹមសត្វ​លើកស្ទួយ​ជីវភាព​គ្រួសារ ហើយ​មិន​ត្រូវ​នាំ​គ្នា​លេង​ល្បែងស៊ីសង សេព​គ្រឿង​ស្រវឹង បង្ករ​អំពើហឹង្សា​ក្នុង​គ្រួសា​រឡើយ ហើយ​ត្រូវ​ណែនាំ​បង ប្អូន កូនចៅ​ទាំងអស់​អោយ​ជៀស​ឆ្ងាយ​ពី​បញ្ហា​គ្រឿងញៀន ។​

​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់រូប​ក៏​ត្រូវមាន​ការប្រុងប្រយ័ត្ន​ក្នុង​ពេល​បើកបរ​ម៉ូតូ​ឡាន យានជំនិះ​សព្វបែបយ៉ាង មិន​ត្រូវ​បើក​ហួស​ល្បឿន​កំណត់ មិន​ត្រូវ​បើកបរ​ក្នុង​សភាព​ស្រវឹងស្រា​បើកបរ​ត្រូវគោរព​សិទ្ធ​អាទិភាព​អ្នកដទៃ ។​

​ឯកឧត្តម កើត សុធា ក៏​បាន​ណែនាំ​សូមអោយ​ប្រជាពលរដ្ឋ ដែល​មិនទាន់​បានធ្វើ​សំបុត្រកំណើត និង​អត្តសញ្ញាណប័ណ្ណ​ត្រូវ​ប្រញាប់​ធ្វើអោយ​បាន​រូស​រាន់ ដើម្បី​បំពេញ​កាព្វកិច្ច​ប្រជាពលរដ្ឋ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នា​ឆ្នាំ ២០១៧ ខាងមុខនេះ ព្រោះ​បើ​គ្មាន​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​ទេ គឺ​យើង​មិន​អាច​ចុះ​ឈ្មោះ​បោះឆ្នោត​និង​មិន​អាច​បោះឆ្នោត​បានឡើយ គឺ​មានន័យថា​យើង​បាន​បាត់បង់​សិទ្ធិ​ក្នុង​ការជ្រើសរើស​ថ្នាក់ដឹកនាំ​ដែល​ខ្លួន​ស្រឡាញ់​ពេញចិត្ត​រួច​ទៅ​ហើយ ៕
​ស សារឿ​ន​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.