ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

មន្ត្រី​ជំនាញ​កំពុង​ព្យាយាម​សង្គ្រោះ​កូន​ដំរីព្រៃ ១ ក្បាល​រង​របួស​ជើង​ជា​ទម្ងន់ ដោយ​ជាប់អន្ទាក់​របស់​ព្រាន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មណ្ឌលគិរី​៖ កូន​ដំរីព្រៃ​១​ក្បាល ជាប់អន្ទាក់​របស់​ព្រាន កំពុង​ត្រូវបាន​ជួយ​សង្គ្រោះ​ពី​សំណាក់​មន្ទីរ​បរិស្ថាន និង​អង្គការ WCF ដើម្បី​ជួយសង្គ្រោះ​ជីវិត កាលពី​ថ្ងៃ​២៣ កក្កដា​ឆ្នាំ​២០១៦ បន្ទាប់​ពី សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​ពី​ព្រៃឈើ​ប្រទះឃើញ ។​

​លោក ឈិត សុផល ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី បាន​ប្រាប់​អោយ​កាសែត​ដឹងថា កូនដំរី​ខាងលើ​មាន​អាយុ​ប្រហែល ១ ឆ្នាំ ពេលនេះ មន្ត្រី​បរិស្ថាន និង​មន្ត្រី​របស់​អង្គ​រការ​WCF​កំពុង​ជួយ​សង្រោះ ។​

​រហូតដល់​ព្រឹក​ថ្ងៃទី​២៥ នេះ កូនដំរី​រងរបួស​នៅ​មិនទាន់​នាំ​ដល់​កន្លែង​សុវត្ថិភាព​នៅឡើយ​ទេ ដោយសារ​ស្ថានភាព​ផ្លូវ​ធ្វើ​ដំណើរ​លំបាក​ខ្លាំង​។​

​ដោយឡែក លោក មាគ វុ​ឌ្ឍី ប្រធាន​គំរោង WCF បានអោយ​ដឹង​ដែរ​ថា កូនដំរី​ខាងលើ ត្រូវ​ពលរដ្ឋ​រាយការណ៍​នៅ​ថ្ងៃទី​២៣ កក្កដា លោក​បញ្ជូន​មន្ត្រី​ផ្នែក​ស្រាវជ្រាវ​ទៅដល់​កន្លែង​ដែល​កូនដំរី​ជាប់អន្ទាក់ ។ លោក​បានឲ្យដឹងថា កូនដំរី​ដែល​ជាប់អន្ទាក់​ខាងលើ វា​ជាប់អន្ទាក់​របស់​វៀតណាម វា​មាន​អាយុ​ប្រហែល​១​ឆ្នាំ វា​ជាប់អន្ទាក់​នៅ​ចំណុច ចន្លោះ​គីឡូ​ម៉ែត​៦៤ ស្ថិត​នៅ​ភូមិសាស្ត្រ​ឃុំ​ស្រែ​ខ្ទុម​ស្រុកកែ​វសីមា ។ លោក​បន្ត​ទៀត​ថា ដោយសារ​ស្ថាភាព​ផ្លូវ​ក្នុង​ព្រៃ​ពិបាកធ្វើ​ដំណើរ រហូតមកដល់​ថ្ងៃ​ទី​២៥ កក្កដា ឆ្នាំ​២០១៦​នេះ កូនដំរី​នោះ​នៅ​មិន​ទាន់​បញ្ជូន​មកដល់​ស្នាក់​អភិរក្ស​នៅឡើយ​ទេ ។​

​រហូតមកដល់​ពេលនេះ ជើង​កូនដំរី​ដែល​រង​របួស​មាន​សភា​ព​ហើម​ជាខ្លាំង ហើយ​មិន​អាច​ដើរ​រួច​ទេ ខណៈ​ដែល​ក្រុម​សង្គ្រោះ​កំពុង​ព្យាយាម ។

​តាម​ការឲ្យ​ពី​មន្ត្រី​ជំនាញ កូនដំរី​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​សួនសត្វ​ភ្នំ​តា​ម៉ៅ និង​ស្វែង​ការ​ព្យាបាល​នៅ​ទីនោះ ៕

 

IMG-20160725-WA0025 IMG-20160725-WA0024

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.