ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

កាំកុងត្រូល​សាខា​ខេត្ត​ប៉ៃលិន ចុះ​ពិនិត្យ​ទំនិញ​ខូច​គុណភាព និង​ហួស​កាលបរិច្ឆេទ ប៉ះ​ចំ​ស្តង់​លក់​ប្រហិត​ខូច​គុណភាព​ធំ​មួយកន្លែង ដកហូត​ជាង​២០០​គីឡូក្រាម​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ កាំកុងត្រូល​សាខា​ខេត្ត​ប៉ៃលិន សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ដឹកនាំ​ដោយ​លោក សាន វិជ្ជា សា​រ៉ាវុធ ប្រធាន​កាំកុងត្រូល​សាខា​ខេត្ត បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ​ហួស​កាលបរិច្ឆេទ និង​ខូចគុណភាព នៅតាម​បណ្តា​តូប​នានា​ជុំវិញ​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី ដោយ​ប៉ះចំ​ស្តង់​ក្រុមហ៊ុន​ចែកចាយ​ប្រហិត​ធំ​ជាងគេ​មួយ​កន្លែង យីហោ ស៊ី​ភី​(CP)  រកឃើញ​ស្លាបមាន់ ជង្គង់​មាន់ ខូច​គុណភាព និង​ដកហូត​ប្រហិត​គ្រប់​ប្រភេទ​ចំនួន​២២០​គី​ឡូ ក្រាម ។

​បន្ទាប់​ពី​ជំនាញ​ពិនិត្យឃើញថា របស់​ទាំងនោះ ត្រូវ​ម្ចាស់​ដាក់តាំង​លក់​គ្មាន​បច្ចេក ទេស​ត្រឹមត្រូវ ដោយ​អត់​បាន​ក្លាសេ​ទឹកកក​ឱ្យ​ត្រជាក់​ដិតដល់ ទើប​ដកហូត​យក​ទៅ​ដុត​កំទេច​ចោល​តែ​ម្តង ។​

​ហេតុការណ៍​នេះ បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​២០ ខែកក្កដា នេះ ស្ថិត​នៅ​ជុំវិញ​ផ្សារ​សាមគ្គី ក្នុងភូមិ​ប៉ា​ហ៊ី​ជើង ភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។​

​លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​កាំកុងត្រូល​សាខា​ខេត្ត​ប៉ៃលិន បានឱ្យដឹងថា កិច្ចប្រតិបត្តិការ ចុះ​ពិនិត្យ​ទំនិញ​ហួស​កាលបរិច្ឆេទ និង​ខូចគុណភាព​លើក​នេះ ខាង​លោក​បាន​ធ្វើ​ការឆែកឆេរ​រកឃើញថា ក្រុមហ៊ុន​មួយ​យីហោ​ស៊ី​ភី (CP) ដែល​ម្ចាស់​ដាក់តាំង​លក់​គ្រឿង​បរិភោគ គ្មាន​បច្ចេទកទេស​ត្រឹមត្រូវ ខណៈ​ប្រហិត​សាច់គោ សាច់​ត្រី សាច់មាន់ ដែល​នាំចូ ល​មកពី​ប្រទេស​ថៃ​ថ្មីៗ មិនទាន់​ហួស​កាលបរិច្ឆេទ​នៅឡើយ ។

​ប៉ុន្តែ​ឈ្មួញ​យកមក​ដាក់​តាំ ង​លក់ ដោយ​អត់​មាន​ក្លាសេ​ទឹកកក ឱ្យ​ត្រជាក់​ដិតដល់ បណ្តាល​ខូចគុណភាព រហូត​ដល់​ធុំក្លិន​ស្អុយ ចេញ​ដង្កូវ​វារ​រវើក​នៅ​កន្លែង​នោះ​ថែម​ទៀត​ផង ។

​លោក​បន្ត​ទៀត​ថា ដូច្នេះ​ខាង​លោក ត្រូវតែ​ដកហូត​យក​ទៅ​ដុត​កំទេច​ចោល ដោយ​មិន​អនុញ្ញាតិ​ឱ្យ​ម្ចាស់​បន្ត​លក់​ចែក​ចា យ​ឱ្យ​ម៉ូយ​យក​ទៅ​ចៀន​លក់​តាម​ម៉ូតូ ឬ​នៅ​កន្លែង​ណា​នោះឡើយ ព្រោះ​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ ជា​ពិសេស​កុមារ​តូចៗ អាច​បណ្តាល​ឱ្យ​រាគ​រុស ក្អួតចង្អោរ និង​គ្រោះថ្នាក់​ដល់​អាយុជីវិត​ថែមទៀត​ផង ។

​លោក​ក៏​បាន​ធ្វើ​កិច្ចសន្យា​រាងចាល​ដល់​ម្ចាស់​ស្តង់ ដោយ​លើក ក្រោយ ការលក់​ប្រហិត​គ្រប់​ប្រភេទ ត្រូវតែ​ប្រើ​ទឹកកក​ជាប្រចាំ ដើម្បី​រក្សា​គុណភាព ហើយ បើ​ខាង​លោក​ពិនិត្យ​ឃើញ​បែប​នេះ​ម្តងទៀត នឹង​រៀបចំ​កសាង​សំនុំរឿង​បញ្ជូន​ទៅ​តុលាការ ឱ្យ​ចាត់ការ​តាម​ផ្លូវច្បាប់ ។

​ចំណែក នំចំណី និង​ម្ហូបអាហារ​ផ្សេងៗ ខាង​លោក​ក៏​បាន​ណែ​ដល់​អាជីវករ ដែល​ដាក់​តាំង​លក់​នៅលើ​ដី តាម​ដងផ្លូវ​ក្នុង​ផ្សារ ត្រូវតែ​គ្រប​ថង់​ឱ្យបាន​ល្អ ជៀសវាង​ប្រជាព ល​រដ្ឋ​បើកបរ​ម៉ូតូ រថយន្ត​ចុះ​ឡើងៗ ហុយ​ទៅ​លើ​របស់​ទាំងនោះ លុះ​ពេល​ទិញ​យក​ទៅ​ទ​ទួ ល​ទាន អាច​បណ្តាលឱ្យមាន​បញ្ហា​សុខភាព ។

​សូមបញ្ជាក់​ថា ទំនិញ​ខូច​គុណភាព និង​ហួស​កាលបរិច្ឆេទ ដែល​កាំកុងត្រូល​ដក​ហូ ត​បាន​ទាំងអស់ រួមមាន ទឹកខ្មេះ​ថៃ (​មាន​ជាតិ​អាស៊ី​ត​) រូប​សញ្ញា​ទន្សាយ​១៧​ដប ទឹកក្រូច​ដប​ធំ​៤​ដប ម្ស៉ៅ​ស៊ុប​រ៉ូ​ឌី​៥០​កញ្ចប់​តូច ទឹកក្រូច​ដប​តូច​៥៧​ដប និង​ប្រហិត​ចំរុះ​ចំនួន​២២០​គីឡូក្រាម ។ រហូត ដល់​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ដដែល កាំកុងត្រូល​សាខា​ខេ ត្តប៉ៃ​លិន បាន​ដុត​កំទេច​ចោល​ប្រហិត​ខូច​គុណភាព​ទាំងនោះ​នៅក្បែរ​ស្នាក់ការ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ៕
​ដោយ ៖ នីយ៉ា​

 

 

IMG-20160722-WA0051 IMG-20160722-WA0052 IMG-20160722-WA0054

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.