ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

អភិបាលខេត្ត​មណ្ឌលគិរី​នាំយក​អំណោយ​ជូន​ដល់​គ្រួសារ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​ស្រុក​កោះ​ញែក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​មណ្ឌលគិរី​៖ សេចក្ដីរាយការណ៍​ពី​ស្រុក​កោះ​ញែក​បានឲ្យដឹងថា ស្ថានភាព​ជំនន់​ទឹកភ្លៀង​នៅ​ក្នុង​ឃុំរ​យ៉   និង​ឃុំ​ណង​ឃិ​លិ ក ដែល​ត្រូវបាន​ជន់​លិច​កាលពី​យប់​ថ្ងៃទី​២៨ មិថុនា ឆ្នាំ​២០១៦​នេះ បាន​ស្រក់​ទៅវិញ​ស្ទើ​ទាំងស្រុង​ហើយ  ដោយ​ស្ថានភា ព​ទឹក​គឺ​ផ្ដើម​ស្រក​តាំងពីព្រឹក​ថ្ងៃទី​២៩ រហូតមក​ដល់​ព្រឹក​ថ្ងៃទី​៣០​នេះ គឺ​ប្រជាពលរដ្ឋ​អាច​ធ្វើដំណើរ​បាន​ធម្មតា​ហើយ ។

​យោងតាម​សេចក្ដីរាយការណ៍​ក្រោយពី​ជំនន់​ទឹកភ្លៀង​បាន​ស្រក​ទៅវិញ​នោះ ក៏​បណ្ដាល​ឲ្យ​ផ្លូវចំនួន​២​ខ្សែ​បាន​រង​កា រ​ខូចខាត ក្នុង​នោះ​ផ្លូវ​០១​ខ្សែ​ស្ថិតក្នុង​ឃុំរ​យ៉ ជា​ផ្លូវ​ឆ្ពោះទៅ​ភូមិរ​យ៉​លើ និង​០១​ខ្សែ​ទៅ​ស្ថិតក្នុង​ឃុំ​ណង​ឃិ​លិក    ជា​ផ្លូវ​ឆ្ពោះ ទៅ​ភូមិ​កោះ​ម្យើ​ល ត្រូវ​បាន​ទឹក​វាយ​ផ្ដាច់​ស្ពាន ក្រៅពីនេះ​ផលដំណាំ​របស់​កសិករ​ដូចជា ស្រូវ ពោត ឪឡឹក ម្នា​ស់ ក៏​ត្រូវបាន ខូច​ចំនួន​ដែរ ។

​នៅ​ល្ងាចម្សិលមិញ​នេះ ឯកឧត្តម ស្វាយ សំ​អ៊ាង  អភិបាលខេត្ត​មណ្ឌលគិរី ក៏​បាន​នាំយក​អំណោយ​កាកបាទ ក្រហម​មួយ​ចំនួន​ចែក​ជូន​គ្រួសារ​រងគ្រោះ​ចំនួន​៣​គ្រួសារ ដែល​ស្ថិត​នៅក្នុង​ឃុំរ​យ៉ ក្នុងនោះ​មួយ​គ្រួសារៗ ទទួលបាន តង់​១ កន្ទេល​១ អ​ង្ក​២៥​គីឡូក្រាម និង​ថវិកា​ចំនួន​១០​ម៉ឺន​រៀល  ហើយ​ចំពោះ​មួយ​គ្រួសារ ដែល​រងគ្រោះ​ធ្ងន់ធ្ង​ជាងគេ ទទួលបាន ថវិកា​២០​ម៉ឺន​រៀល ។​

​ជាមួយគ្នា​នោះ ឯកឧត្តម អភិបាលខេត្ត បាន​ស្នើឲ្យ​អាជ្ញាធរ​ស្រុក​ធ្វើ​ការជិក​ប្រឡាយ   ឬ​ដាក់លូរ​នៅ​ចំណុចប្រសព្វ មុខ​ទឹក​ឲ្យបាន​ធំ​ជាង​នេះ ដើម្បី​ងាយស្រួល​ដល់​ការរំដោះ​ទឹក​ចេញពី​តំបន់​ដែល​លិចលង់ ។ ក្រៅពី​នេះ​ឯកឧត្តម​ក៏​បាន​ស្នើ ដល់​មន្ទីរ​អភិ​វឌ្ឈន៍​ជនបទ  ធ្វើយ៉ាងណា​ជួសជុល​ផ្លូវ​មួយ​ខ្សែ   និង​ស្ពាន​មួយកន្លែង   ដែល​ទទួលរង​ការខូចខាត  ឡើងវិញ  ដើម្បីឲ្យ​ប្រជាពលរដ្ឋ​អាចធ្វើដំណើរ​ឆ្លងកាត់ ដូចដើម​។

​សូមបញ្ជាក់​ថា កាលពី​យប់​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៦​កន្លងទៅនេះ ផ្លូវលំ​ចំនួន​០២​ខ្សែ រួម​និង​ផ្ទះ​ប្រជាពលរដ្ឋ​មួយចំនួន មាន​ទាំង​ដំណាំ​ដំ​ដុះ​របស់​ប្រជាពលរដ្ឋ​ផងដែរ នៅក្នុង​ឃុំ​ចំនួន​ពីរ គឺ​ឃុំរ​យ៉ និង​ឃុំ​ណង​ឃី​ឡឹ​ក បាន​ទទួលរង​នូវ ការលិចលង់​ពី​ជំនន់​ទឹកភ្លៀង ។

​លោក យូ ចាន់ទី   ប្រធាន​ក្រុមប្រឹក្សា​ស្រុក​កោះ​ញែក​បានឲ្យដឹងថា  ផល​ប៉ះពាល់​ពី​ជំនន់​ទឹកភ្លៀង​នេះ​គឺ​បណ្ដាល  មក​ពី​ទឹក ដែល​ចេញពី​ទឹក​បឹង និង​អូរ ដោយសារ​តែ​ភ្លៀង​ធ្លាក់​ជាប់​គ្នា​នា​ប៉ុន្មាន​ថ្ងៃនេះ ហើយ​មក​ទល់​និង​ពេលនេះ ឃុំ​ចំនួន ០២ ក្នុង​ស្រុក​កោះ​ញែក កំពុង​ត្រូវ​បាន​រង​នូវ​សំពាធ​ទឹកជំនន់ គឺ​ឃុំ​រញ៉ និង​ឃុំ​ណង​ឃី​លិក ក្នុង​នោះ​ឃុំ​រញ៉ គឺ​មាន​ភូមិ​ចំនួន ០២ ដែល​លិចលង់​ខ្លាំង​តែ​ម្ដង ចំណែក​ឃុំ​ណង​ឃី​លិក គឺ​រង​ផល​ប៉​ពាល់​តិចតួច​ប៉ុណ្ណោះ ។​

​លោក​ប្រធាន​ក្រុមប្រឹក្សា​ស្រុក កោះ​ញែក​បានឲ្យដឹង​ទៀត​ថា មាន​ផ្លូវ​ចំនួន​២​ខ្សែ​ផងដែរ ដែល​ទឹកបាន​ហូរ​កាត់​ធ្វើឲ្យ​ខូចខាត  ក្នុងនោះ​គឺ​ផ្លូវ​ក្នុង​ភូមិ​រញ៉​លើ     លិច​ចំនួន​៤០០​ម៉ែត្រ តែ​ម៉ូតូ​នៅ​អាច​ធ្វើដំណើរ​បាន ចំណែក​ផ្លូវ​ក្នុង​ឃុំ​ណង​ឃិ​លិក ឆ្ពោះទៅ​ភូមិ​កោះ​ម្យើ​ល​លើ    ភូមិ​កោះ ម្យើ​ល​ក្រោម គឺ​ត្រូវបាន​ទឹក​ហូរ​ខ្លាំង បណ្ដាលឲ្យ​ដាច់​ស្ពាន​មួយ​កន្លែង មិនអាច​ធ្វើដំណើរ​បាន​ទេ ។

​លោក យូ ចាន់ទី បានបញ្ជាក់​ថា ផ្ទះ​ប្រជាពលរដ្ឋ និង​ផល​កសិកម្ម​របស់​ពល​រដ្ឋ​មួយ​ចំនួន​ក៏​កំពុង​លិចលង់​ផងដែរ    ដោយ​ក្នុង​នោះ​មាន​ផ្ទះ​តែ​០១​គ្រួសារ​ទេ ដែល​ត្រូវ​លិច​ខ្លាំង ពោល​គឺ​លិច​ដល់​ដំបូល​តែ​ម្ដង      ហើយ​តាម​ការប៉ាន់ប្រមាណ របស់​អជ្ញាធរ​គឺមាន ដំណាំ​របស់​ប្រជាកសិករ​ប្រមាណ ៦០% ក្នុង​ឃុំ​រញ៉ ត្រូវ​លិចលង់ ៕

IMG-20160630-WA0087 IMG-20160630-WA0088 IMG-20160630-WA0085

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.