ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

​ព្រះសង្ឃ​វត្តភ្នំ​ស្រង់​ស្នើរ​ក្រសួង​ចុះ​មើល​ការដ្ឋាន​ធ្វើ​អាជីវកម្ម​កិន​ថ្ម​បង្ករ​ការខូចខាត​ទី​អា​រ៉ា​ម​សាសនា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​កំពង់ស្ពឺ ៖ ការដាក់​រំសេវ​កំទេច​ភ្នំ​យក​ថ្ម​ម្ដង ញ័រ​គិរី​រញ្ចួយ​កក្រើក បណ្ដាលអោយ​ប្រេះ​ជញ្ចាំង​ប្រាសាទដែល​កំពុងសាង​សង់​ជិត​រួចរាល់ ដែល​នេះ​ជា​ទុក្ខ​កង្វល់​របស់​ព្រះចៅអធិការ ដែល​ដង្ហោយហៅ​ជំនួយ​ពី​ក្រសួង​រ៉ែ និង​ថាមពល មេត្តា​ចុះ​អន្តរាគ​ម​ន៏​ផង ខណៈ​ប្ដឹង​ច្រើនដង​ដល់​សាលា​ស្រុក​ហើយ ថែម​ទាំ​អ​មាន​កិច្ចសន្យា​ទៀត​យ តែ​លទ្ធផល​នៅតែ​ដដែល ។​

​ព្រះសង្ឃ​គណៈកម្មការ​វត្តភ្នំ​ស្រង់ ក្នុង​ខេត្ត​កំពង់ស្ពឺ ត្អូញត្អែ​ទៅនឹង​អាជីវកម្ម​កិន​ថ្ម​មូយ​កន្លែង​នៅ​ក្បែង​វត្ត ដែល​បង្ករ​ការរំខាន​ដល់​ការ​គង់​នៅ​របស់​ព្រះសង្ឃ និង​គណៈកម្មការ​វត្ត ព្រមទាំង​បាន​បំផ្ទុះ​រំសេវ ធ្វើឲ្យ​ប្រេះស្រាំ​ដល់​ទី​អា​រ៉ាម​ដែល​ទើប​សង់​ថ្មី​ទៀតផង​។​

​ព្រះ​តេជគុណ ប្រាក់ សាម៉េត ចៅអិការវ​ត្ត​ភ្នំ​ស្រង់​មាន​សង្ឃដីការ​ថា ការដ្ឋាន​របស់​ក្រុមហ៊ុន នួន សុន បាន​ធ្វើ​អាជីវកម្ម​កិន​ថ្ម​ដោយ​មិន​មាន​បច្ចេកទេស ជា​យូរ​មក​ហើយ ហើយ​បាន​បង្ក​រកា​រំខាន​ដល់​ការ​គង់​នៅ​របស់​ព្រះសង្ឃ ក៏​ដូចជា​គណៈកម្មការ​វត្ត​ជា​រៀងរាល់ថ្ងៃ​។

​លើសពី​នេះ​ការដ្ឋាន​កិន​ថ្ម​មួយ​នេះ បាន​បំផ្ទុះ​គ្រាប់រំសេវ​ជា​រៀងរាល់ថ្ងៃ ដែល​ធ្វើឲ្យ​ប្រេះស្រាំ​ទី​អា​រ៉ាម​ដែល​ទើប​សង់​ថ្មី ចំណាយ​ប្រាក់​រាប់​សិប​ម៉ឺន​ដុល្លារ មិន​ទាន់​សង​សង់​រួច​ជា​ស្ថាពរ​និង​មិនទាន់​បាន​ធ្វើបុណ្យ​ឆ្លង​នៅឡើយ​ផង ស្រាប់តែ​មាន​ស្នាម​ប្រែ​ស្រាំ​ជា​អន្លើៗ​ហើយ ដែល​ជា​ក្តីបារម្មណ៏​ថា​បើសិនអា​ជា​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ក្រសួង មិន​ចុះ​ពិនិត្យ​បញ្ឈប់​ការដ្ឋាន​អាជីវកម្ម​កិន​ថ្ម​នេះ​ទេ ទី​អា​រ៉ា​ម​លើ​ភ្នំ​ស្រង់ ដែល​ជា​វត្ត​មាន​វ័យ​ចំណាស់​មួយ​នេះ និង​ត្រូវ​ប្រេះស្រាំ​បាក់​ខូចខាត​ទៅ​ថ្ងៃ​ខាងមុខ​មិន​ខាន​។

​ព្រះ​តេជគុណ​មាន​សង្ឃដីការ​បន្តថា ទោះបី​កន្លងមក​មាន​ការជួប​គ្នា​ដោះស្រាយ សម្រប​សម្រូល​ជា​ច្រើនលើក​ច្រើនសារម​ក​ហើយ​ក៏​ដោយ ក៏​មិន​ទល់​ពេល​នេះ ការដ្ឋាន​កិន​ថ្ម​មួយ​នេះ​មិន​បាន​កែលំអរ​សង្វាក់​ផលិតកម្ម​របស់ខ្លួន​នោះ​ទេ​។

​ករណី​នេះ​ព្រះ​តេជ​គុណ ក៏​ដូចជា​គណៈកម្មការ​វត្តភ្នំ​ស្រង់​ទាំងមូល ស្នើសុំ​អាជ្ញា​ធរមាន​សមត្ថកិច្ច ក៏​ដូច​ជា​មន្ត្រី​ជំនាញ​ក្រសួង រ៉ែ​និង​ថាមពល ធ្វើយ៉ាងណា​ចុះ​ពិនិត្យ​ការដ្ឋាន​មួយ​នេះ ឲ្យ​គោរព​តាម​បទដ្ឋាន​បច្ចេកទេស ឲ្យបាន​ត្រឹមត្រូវ ជៀសវាង​ការប៉ះពាល់​មកលើ​ទី​អា​រ៉ា​ម​បន្តទៀត​។

​ពាក់ព័ន្ឋ​ករណី​នេះ​លោក នួន ប៊ុន​ហុក តំណាង​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​កិន​ថ្ម​ខាងលើ​មាន​ប្រសា​ស​ន៏​ថា ក្រុមហ៊ុន​នឹង​ចាត់​តំណាងឲ្យ​ទៅជួប​ព្រះសង្ឃ​និង​គណៈកម្ម​វត្ត ដើម្បី​សម្របសម្រួល ហើយ​បើសិនជា​មាន​ការខូចខាត​ដោយសារ​ការ​បំផ្ទុះ​ថ្ម​មែន​នោះ និង​ចេញ​សោហ៊ុយ​ជួលជុល​សង​វត្ត​វិញ​។​

​លោក ម៉ា សាវ៉ាត អភិបាលស្រុក​គងពិសី មាន​ប្រសា​ស​ន៏​ថា​ករណី​នេះ​លោក​បាន​ហៅ​ភាគី​វត្ត​ជា​ដើមបណ្តឹង និង​ភាគី​តំណាង​ក្រុមហ៊ុន មក​ធ្វើ​ការសម្របសម្រួល​១​លើក​ជា​២​លើក​ទៅហើយ ដើម្បី​ឲ្យ​ក្រុម​ត្រូវគោរព​តាម​បទដ្ឋាន​បច្ចេកទេស កុំ​ឲ្យ​ប៉ះពាល់​ទី​អា​រ៉ា​ម​ដូច​ការចោទប្រកាន់​របស់​ព្រះសង្ឃ និង​គណៈកម្មការ​វត្ត​ភ្នំ​ស្រង់​។

​លោក​ថា​បើសិន​ក្រុមហ៊ុន​មិន​គោរព​តាម​ការព្រមព្រៀង​ដូច្នេះ លោក​នឹង​ធ្វើ​របាយ​ការណ៏ ភ្ជាប់​ជាមួយ​ពាក្យបណ្តឹង​របស់​ព្រះសង្ឃ​ដាក់ជូន​ទៅ​ក្រសួងឲ្យមាន​វិធានកា​រតាម​ផ្លូវច្បាប់ ៕

 

 

IMG-20160626-WA0044 IMG-20160626-WA0045 IMG-20160626-WA0046

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.