ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន ចុះ​អន្តរាគមន៍​បាញ់ថ្នាំ​សម្លាប់​សត្វល្អិត​បំផ្លាញ​ដំឡូង​មី​របស់​ប្រជាកសិករ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន​៖ យុទ្ធនាការ​ចុះ​អន្តរាគមន៍​បាញ់​ថ្នាំ​សម្លាប់​សត្វល្អិត​ចង្រៃ​ស៊ី​បំផ្លាញ​ដំឡូង​មី​របស់​ប្រជាកសិករ នៅ​ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន នា​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៦ លោក សាយ សុផាត ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន បានឱ្យដឹងថា​៖ ក្នុង​ឆ្នាំ​២០១៦​នេះ នៅ​ទូទាំង​ខេត្ត​ប៉ៃលិន​ប្រជាកសិករ​ដាំ​ដំណាំ​ដំឡូង​មី​លើ​ផ្ទៃដី​ចំនួន ៥៩០៨៧ ហិច​តា ខូតខាត​ដោយ​គ្រោះរាំងស្ងួត​ចំនួន ៤០៤៨ ហិច​តា ហើយ​រងគ្រោះ​ដោយ​សត្វល្អិត​ចង្រៃ​បំផ្លាញ​ចំនួន ២១៦២ ហិច​តា ហើយ​បច្ចុប្បន្ន​នេះ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​បាន​ចុះ​ជួយ​អន្តរាគមន៍ ចែក​ថ្នាំ និង​បាញ់ថ្នាំ ដើម្បី​សង្គ្រោះ​ដំណាំ​ដំឡូង​មី​របស់​ប្រជា​កសិករ​បាន​ចំនួន ២១៨ ហិច​តា ព្រមទាំង​បន្ត​ចុះ​ផ្សព្វផ្សាយ​ជូន​ប្រជាកសិករ អំពី​វិធី​កំចាត់​សត្វល្អិត​ចង្រៃ​បំផ្លាញ​ដំឡូង​មី របស់​ពួកគាត់​ផងដែរ​។​

​លោក ផាន់ សុ​ផា​ណ្ណា​រ៉ា មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិកម្ម​ខេត្ត បាន​ពន្យល់ ពី​មូលហេតុ​ដែល​បណ្តាល​ឱ្យ​កើត​មាន​សត្វល្អិត​ចង្រៃ ដូចជា សត្វ​ចៃ​ពីងពាង្គ​ក្រហម និង​សត្វ​ចៃ​ពណ៌​ស ស៊ី​បំផ្លាញ​ដំណាំ​ដំឡូង​មី​នេះ គឺ​បណ្តាលមកពី​អាកាសធាតុ​ក្តៅ ភាពរាំងស្ងួត​អូសបន្លាយ​ពេល​យូរ ដូច្នេះ​បងប្អូន​ត្រូវតែប្រ​ញ៉ាប់​បាញ់ថ្នាំ​ដើម្បី​កំ​ចាត់វា ហើយ​បន្ទាប់មក​យើង​ប្រើ​ជី​ដើម្បី​បំប៉ន់​ដំណាំ​ដំឡូង​មី​របស់​យើង​ឱ្យ​លូតលាស់​ល្អ​ឡើងវិញ តែ​នោះ​វា​អាស្រ័យ​លើ​ទឹកភ្លៀង​ផងដែរ​។

​អ្នក​មីង អ៊ូច ធី ជា​ប្រជាកសិករ​ម្នាក់​រស់នៅ​ភូមិ​វាល ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ បានបញ្ជាក់​ថា​៖​ឆ្នាំ​នេះ​គាត់​ដំ​ដំឡូង​មី ចំនួន ១០​ហិច​តា ហើយ​ដំណាំ​ដំឡូង​មី​របស់​គាត់​ក៍​ដូច​ជា​របស់​បងប្អូន​ក្នុង​ភូមិ​ដែរ ពេល​កំពុង​លូតលាស់ ស្រាប់តែ​ស្លឹក​វា​រួញ ឡើង​ពណ៌​ក្រហម​ព្រឿងៗ មិន​អាច​លូតលាស់​ទៀត​ទេ ហើយ​ឈាន​ទៅ​ងាប់​តែ​ម្តង ចំនួន ០៤​ហិច​តា ដូច្នេះ​គាត់​បាន​ថ្លែង​អំណ​គុណ​ដល់​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ដែល​ចុះ​ជួយ​សង្គ្រោះ​ចំការ​ដំឡូង​មី​របស់គាត់ ហើយ​គាត់​ក៍បាន​សំនូមពរ​ដល់​មន្ទី​រ​កសិកម្ម​ខេត្ត ជួយ​ជា​ពូ​ជន៍​ពោត​ដល់​គាត់​ដាំ​ដុះ​បន្ត បន្ទាប់​ពី​ដំណាំ​ដំឡូង​មី​របស់គាត់​ងាប់​អស់​ផង​។​
​អ៊ុក  ទូច​

 

 

20160624r3 (3) 20160624r3 (1) 20160624r3 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.