ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

ប៉ូលីស​សេដ្ឋកិច្ច ដាក់​ប៉ុស្តិ៍​ជជុះ ចាំ​ប្រដេញ​ចាប់​ឡាន​ដឹក​ទំនិញ ដែល​ភ្លេច​ចូល​បង់លុយ តាម​ផ្លូវជាតិ​លេខ​៥

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ ៖ ក្រុម​អ្នករកស៊ី​ដឹកទំនិញ បានឲ្យដឹងថា នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ក្រោម ដើម​ចន្ទ​គិរី ស្ថិតនៅ​ភូមិ​គោក​ទម្លាប់ ឃុំ​អូរ​ស្ងួត ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ មាន​មន្ត្រី​នគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត ជាច្រើន​នាក់ ជាមួយនឹង​មធ្យោបាយ​រថយន្ត ដាក់​ធ្វើជា​កុងត្រូលជជុះ សម្រាប់​កាក់​រថយន្ត ឲ្យចូល​បង់ប្រាក់ និង​ទាមទារ ទៅ​តាម​ទំនើងចិត្ត​។ ទីតាំង​ខាងលើនេះ ពួកគេ​បាន​ឈរជើង ២៤​ម៉ោង​លើ ២៤​ម៉ោង ដូច្នេះ​រថយន្ត​ដឹកទំនិញ ត្រូវ​តែ​ចូល​បង់ប្រាក់​ប្រចាំខែ និង​បង់​សម្រាប់​ក្បាល​ឡាន ដើម្បី​ចៀសផុត ពី​ការ​ប្រដេញ​បង្ក្រាប​។

​ក្រុម​អ្នករកស៊ី​ដឹកទំនិញ បាន​ត្អួ​ញ​ត្អែរ​ពី​ផល​លំបាក របស់​ពួកគាត់ ពាក់ព័ន្ធ​ទៅនឹង​ការរំខាន ពី​សំណាក់​ក្រុមនគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ខេត្ត​បន្ទាយមានជ័យ ក៏ដូចជា ប៉ូលីស​សេដ្ឋកិច្ច​ក្រសួង  ដែល​តែងតែ តម្រូវឲ្យ ពួកគាត់​បង់ប្រាក់ តាមតែ​ទំនើងចិត្ត​របស់​ពួកគេ ហើយក៏​មាន​ការត្រៀម រថយន្ត​ប្រដេញ​ប្រៀបដូចជា បង្ក្រាប​បទល្មើស​ឧក្រិដ្ឋ ដោយ​មិន​សំដៅ ទៅលើ​ទំនិញគេចពន្ធ ឬ​ស្របច្បាប់​នោះឡើយ ។

​ក្នុងនោះ គេ​ឃើញ​សមត្ថកិច្ច ប្រើប្រាស់​រថយន្ត ម៉ាក​កាមរី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល ២ A ៣២៣៨ ទុក​សម្រាប់​ប្រដេញ ទៅលើ​ក្រុម​ឈ្មួញ ដែល​ដឹក​ទំនិញ​ឆ្លងកាត់ ហើយ​ភ្លេច ចូល​បង់លុយ​ក្បាល​ឡាន ។​

​គួររំលឹកថា ករណី​ខាងលើ​នេះ ត្រូវបាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត ហាមឃាត់ និង​លុបបំបាត់ ដើម្បី​សន្តិសុខ សណ្តាប់ធ្នាប់ និង​វិន័យ​ថ្លៃថ្នូរ​របស់​កងកម្លាំង   ប៉ុន្តែ​សមត្ថកិច្ច ដែល​បាននិងកំពុង ឈរជើង​នៅ​ទីនោះ បាន​និង​កំពុង​អនុវត្ត ប្រាសចាក​ពី​ភារកិច្ច តួនាទី ក្នុងនាម​ជា​អ្នក​បង្ការ បង្ក្រាប ស៊ើបអង្កេត តាមដាន រាល់​បទល្មើស​សេដ្ឋកិច្ច ក៏​ដូច​ជា​ការ​នាំចូល នូវ​ចំណីអាហារ​មាន​ជាតិពុល ។

​ក្រុម​អ្នករកស៊ី​ដឹកទំនិញ បាន​សំណូមពរ ឲ្យ​សាម៉ី​អង្គភាព ក៏ដូចជា​អាជ្ញាធរ​ខេត្ត មេត្តា​ចាត់​វិធានការ លុបបំបាត់​ចំពោះ ភាពមិនប្រក្រតី ទាំងនេះ​ផង ។ ប្រភព​ខ្លះ បានបញ្ជាក់​ថា ទីតាំង​កុងត្រូលជជុះ​ខាងលើ ពិបាក​ក្នុង​ការលុបបំបាត់ ស្របពេល​ដែល​លេចឮ​ថា ថ្នាក់លើ​ក៏​ទទួលបាន ផលប្រយោជន៍ ពី​មន្ត្រី​ទាំងនោះ ឬ​ក៏​និយាយ​ដោយ​ខ្លី​ថា អ្នក​ដែល ដាក់​កុងត្រូល​ជជុះ​នោះ  ប្រៀប​ដូច​ជា​អ្នកទិញ​ប៉ុស្តិ៍ ដូច្នេះ​ពួកគាត់​ត្រូវ​បង្ខំចិត្ត កាត់​កេរ្តិ៍​កាត់​ខ្មាស់ ហ៊ាន​បំពាន​ទៅនឹង ការហាមឃាត់ របស់​អាជ្ញាធរខេត្ត​ដើម្បី​ទាញ​យក​នូវ ប្រភព​សេដ្ឋកិច្ច សម្រាប់​ឆ្នាំងបាយ បុគ្គល​ខ្លួនឯង​ផង និង​សម្រាប់​តម្រូវការ ថ្នាក់លើ​ផង ក៏​អាច​ថា​បាន ៕

 

 

20160623re (2) 20160623re (1)

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.